Jurisprudence and Juristic Principles
អំពី អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖
Available in 60 languages
«អំពី អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំនូវតាស្ហះហ៊ុទ(តះយិត) ខណៈដែលដៃរបស់ខ្ញុំនៅចន្លោះដៃទាំងពីររបស់លោក ដូចជាការដែលលោកបង្រៀនខ្ញុំនូវស៊ូរ៉ោះមួយពីគម្ពីរគួរអានថា៖
»التَّحِيَّاتُ لِلَّهِ، وَالصَّلَوَاتُ وَالطَّيِّبَاتُ، السَّلاَمُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ، السَّلاَمُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ، أَشْهَدُ أَنْ لاَ إِلَهَ إِلَّا اللَّهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ«
ចំណែកឯនៅក្នុងពាក្យពេចន៍ដែលរាយការណ៍ដោយគាត់ទាំងពីរ(ពូខរី និងមូស្លីម)វិញ៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជា អាស្សាឡាម(អ្នកដែលផ្តល់សន្តិភាព)។ ហេតុនេះ នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកអង្គុយ(តះយិត)ក្នុងសឡាត ចូរឲ្យគេសូត្រថា៖
التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللهِ وَبَرَكَاتُهُ، السَّلَامُ عَلَيْنَا وَعَلَى عِبَادِ اللهِ الصَّالِحِينَ
នៅពេលដែលគេពោលពាក្យនេះ ពាក្យនេះនឹងបានដល់ខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសលគ្រប់រូបនៅលើមេឃ និងផែនដី។
أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ
បន្ទាប់មក ចូរជ្រើសរើសនូវអ្វីដែលគេចង់បួងសួងសុំតាមក្តីប្រាថ្នា”។»Meaning translation ·
Saved at original quality








