Jurisprudence and Juristic Principles
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖
Available in 60 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ កាលណារ៉ស៊ូលុលឡោះ ﷺ លោកតឹកពៀរចាប់ផ្តើមសឡាត លោកនៅស្ងៀមបន្តិចមុននឹងសូត្រ(អាល់ហ្វាទីហះ)។ ពេលនោះ ខ្ញុំក៏បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមឪពុកម្តាយខ្ញុំជាថ្លៃលោះរបស់លោក! តើលោកសូត្រអ្វីក្នុងពេលលោកនៅស្ងៀមរវាងតឹកពៀរ និងការសូត្រ(អាល់ហ្វាទីហះ)នោះ? លោកបានឆ្លើយថា៖ “គឺខ្ញុំសូត្រថា៖
اللهُمَّ بَاعِدْ بَيْنِي وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اللهُمَّ نَقِّنِي مِنْ خَطَايَايَ كَمَا يُنَقَّى الثَّوْبُ الْأَبْيَضُ مِنَ الدَّنَسِ، اللهُمَّ اغْسِلْنِي مِنْ خَطَايَايَ بِالثَّلْجِ وَالْمَاءِ وَالْبَرَدِ
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យមានគម្លាតឃ្លាតឆ្ងាយរវាងរូបខ្ញុំ និងអំពើបាបរបស់ខ្ញុំ ដូចដែលទ្រង់បានធ្វើឱ្យមានគម្លាតឃ្លាតឆ្ងាយរវាងទិសខាងកើត និងទិសខាងលិចផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសម្អាតរូបខ្ញុំពីអំពើបាបទាំងឡាយរបស់ខ្ញុំ ដូចដែលគេសម្អាតសម្លៀកបំពាក់ពណ៌សពីភាពកខ្វក់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាលាងសម្អាតរូបខ្ញុំពីអំពើបាបរបស់ខ្ញុំដោយទឹកកក ទឹក និងព្រិលផងចុះ)។»Meaning translation ·
Saved at original quality








