Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 64 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកនិយាយទៅកាន់មិត្តភក្តិរបស់អ្នកនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ) ខណៈដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះថា៖ “ចូរអ្នកនៅស្ងៀម” នោះអ្នកប្រាកដជាបាត់បង់ផលបុណ្យពីជុមអាត់នោះហើយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ក្នុងចំណោមសុជីវធម៌ដែលចាំបាច់លើអ្នកចូលរួមស្តាប់ឃុតហ្ពះជុមអាត់(ថ្ងៃសុក្រ) គឺត្រូវនៅស្ងៀមស្តាប់ខទីបសូត្រឃុតហ្ពះដើម្បីឲ្យរូបគេអាចត្រឹះរិះពិចារណាចំពោះអ្វីដែលខទីបបានទូន្មានក្នុងឃុតហ្ពះនោះ។ ហើយប្រសិនបើជនណានិយាយគ្នាក្នុងពេលដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះ(ទោះបីនិយាយតែបន្តិចក៏ដោយ) ដូចជានិយាយទៅកាន់អ្នកដទៃថា៖ “ចូរអ្នកនៅស្ងៀម” ឬ “ចូរអ្នកស្តាប់” ជាដើម គឺរូបគេប្រាកដជាបាត់បង់នូវផលបុណ្យនៃការសឡាតជុមអាត់នោះហើយ។

Source
متفق عليه
Download image

Saved at original quality