Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 59 languages
«អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។ ម្ចាស់ហាងលក់គ្រឿងក្រអូប ជួនកាល គេអាចឲ្យអ្នក ឬអ្នកអាចសុំទិញពីគេ ឬក៏អ្នកអាចស្រង់ក្លិនក្រអូបអំពីគេ។ ចំណែកឯអ្នកផ្លុំភ្លើងវិញ ជួនកាលគេអាចធ្វើឲ្យភ្លើងឆេះសម្លៀកបំពាក់របស់អ្នក ឬជួនកាល អ្នកអាចទទួលក្លិនអាក្រក់អំពីគេក៏ថាបាន”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានលើកជាឧទាហរណ៍ប្រៀបធៀបមនុស្សពីរប្រភេទ៖ ប្រភេទទីមួយ៖ មិត្តល្អ ឬកល្យាណមិត្តដែលណែនាំទៅរកអល់ឡោះជាម្ចាស់ និងអ្វីដែលធ្វើឲ្យទ្រង់ពេញចិត្ត ហើយជួយគេក្នុងការគោរពប្រតិបត្តិ។ មិត្តប្រភេទនេះប្រៀបដូចជាអ្នកលក់ទឹកអប់។ គេអាចឲ្យអ្នក ឬអ្នកអាចទិញពីគេ ឬយ៉ាងហោចណាស់អ្នកអាចទទួលបានក្លិនក្រអូបពីគេ។ ប្រភេទទីពីរ៖ មិត្តអាក្រក់ ឬមិត្តមិនល្អដែលរារាំងពីមាគ៌ារបស់អល់ឡោះជាម្ចាស់ ជួយរូបគេក្នុងការប្រព្រឹត្តអំពើបាប។ អ្នកបានឃើញទង្វើអាក្រក់ពីពួកគេ ហើយអ្នកក៏ទទួលរងការរិះគន់ដោយសារតែការរាប់អាន និងអង្គុយជាមួយមនុស្សបែបនេះផងដែរ។ មិត្តប្រភេទនេះប្រៀបដូចជាជាងដែកដែលផ្លុំបង្កាត់ភ្លើង។ ជួនកាល ភ្លើងអាចខ្ទាតមកឆេះសម្លៀកបំពាក់របស់អ្នក ឬអ្នកនឹងទទួលបានក្លិនអាក្រក់ពីការនៅជិតជននោះ។

Source
متفق عليه
Download image

Saved at original quality