Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី ស្ហូហ៊ែប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 60 languages
«អំពី ស្ហូហ៊ែប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អស្ចារ្យណាស់កិច្ចការរបស់អ្នកមានជំនឿ! ការពិត កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះមិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ។ ប្រសិនបើប្រការល្អកើតមានចំពោះគេ គេថ្លែងអំណរគុណ។ ដូចនេះ វាជាការប្រសើរសម្រាប់រូបគេ។ ហើយប្រសិនបើប្រការអាក្រក់កើតមានចំពោះគេ គេអត់ធ្មត់។ ដូចនេះវាក៏ជាការល្អប្រសើរសម្រាប់គេដែរ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ មានការភ្ញាក់ផ្អើលក្នុងចិត្តចំពោះកិច្ចការរបស់អ្នកមានជំនឿ និងស្ថានភាពរបស់គេ នោះក៏ព្រោះតែស្ថានភាពទាំងអស់របស់គេ គឺសុទ្ធតែនាំមកនូវប្រការល្អទាំងអស់ ហើយប្រការនេះមិនមានសម្រាប់នរណាម្នាក់ក្រៅពីអ្នកជំនឿឡើយ។ ប្រសិនបើរូបគេទទួលបានប្រការល្អ រូបគេថ្លែងអំណរគុណអល់ឡោះជាម្ចាស់ចំពោះប្រការនោះ។ ដូចនេះ រូបគេនឹងទទួលបានផលបុណ្យសម្រាប់ការដឹងគុណនោះ។ ហើយប្រសិនបើរូបគេជួបប្រទះរឿងមិនល្អ រូបគេអត់ធ្មត់ និងរំពឹងទុកផលបុណ្យពីអល់ឡោះ នោះរូបគេនឹងទទួលបានផលបុណ្យសម្រាប់ការអត់ធ្មត់នោះ។ ដូច្នេះ រូបគេទទួលបានផលបុណ្យនៅគ្រប់ស្ថានភាពទាំងអស់។

Source
رواه مسلم
Download image

Saved at original quality