Hadith for the World
Tap the image to view it full size
Seerah and History

អំពី អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه បាននិយាយថា៖

Available in 39 languages
«អំពី អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه បាននិយាយថា៖ ខ្ញុំបានសម្លឹងមើលទៅកាន់ជើងរបស់ពួកមុស្ហរីគីនដែលនៅពីលើក្បាលពួកយើង ខណៈពេលដែលពួកយើងនៅក្នុងរូងភ្នំ(ក្នុងពេលធ្វើចំណាកស្រុក)។ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកគេមើលមកក្រោមជើងរបស់ខ្លួននោះ គេពិតជានឹងឃើញពួកយើងនៅក្រោមជើងរបស់គេជាមិនខាន។ លោកបានតបថា៖ “ឱអាពូហ្ពាកើរ! តើអ្នកយល់យ៉ាងណាចំពោះបុគ្គលពីរនាក់ ដែលមានអល់ឡោះជាអ្នកទីបីនោះ”?»

Meaning translation ·

Explanation

The meaning in a few plain lines

អាមីរុលមុមីនីន អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه គាត់បាននិយាយប្រាប់ពីហេតុការណ៍ក្នុងពេលចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)ថា៖ ខ្ញុំបានសម្លឹងមើលទៅកាន់ជើងរបស់ពួកមុស្ហរីគីនដែលកំពុងឈរនៅពីលើក្បាលពួកយើងនៅលើរូងភ្នំ“សួរ” ខណៈពេលដែលពួកយើងនៅក្នុងរូងភ្នំនោះ។ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកគេមើលមកក្រោមជើងរបស់ខ្លួននោះ គេពិតជានឹងឃើញពួកយើងនៅក្រោមជើងរបស់គេមិនខានឡើយ។ នៅពេលនោះ លោកក៏បានតបថា៖ ឱអាពូហ្ពាកើរ! តើអ្នកយល់យ៉ាងណាចំពោះបុគ្គលពីរនាក់ ដែលមានអល់ឡោះជាអ្នកទីបីចាំជួយថែរក្សា និងពង្រឹងនោះ?

Source
متفق عليه
Download image

Saved at original quality