Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 72 languages
«អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពាក្យរំលឹកទៅចំពោះអល់ឡោះដែលល្អជាងគេបំផុត គឺការសូត្រថា៖ "لا إلهَ إِلا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ហើយការបួងសួងដែលល្អបំផុត គឺការសូត្រថា៖ “الْحَمْدُ لِلَّهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់យើងថា ពិតប្រាកដណាស់ ពាក្យរំលឹកទៅចំពោះអល់ឡោះ(ហ្ស៊ីកៀរ)ដែលល្អជាងគេបំផុត គឺការសូត្រថា៖ "لا إلهَ إِلا اللهُ" ដែលមានន័យថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយការបួងសួង(ទូអា)ដែលល្អបំផុត គឺការសូត្រថា៖ “الْحَمْدُ لِلَّهِ” មានន័យថា ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ ដែលវាជាការទទួលស្គាល់ថា អ្នកដែលប្រទាននូវឧបការគុណទាំងឡាយ គឺអល់ឡោះជាម្ចាស់ម្ចាស់តែមួយគត់ ហើយទ្រង់ជាអ្នកដែលសក្តិសមនឹងលក្ខណៈដ៏ពេញលេញ និងល្អប្រពៃបំផុត។

Source
رواه الترمذي والنسائي في الكبرى وابن ماجه
Download image

Saved at original quality