The Creed
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖
Available in 53 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងតបស្នងអាស្រ័យទៅតាមការគិតរបស់ខ្ញុំបម្រើរបស់យើងមកចំពោះយើង ហើយយើងនៅជាមួយគេនៅពេលគេរំលឹកមកចំពោះយើង។ ប្រសិនបើគេរំឭកមកចំពោះយើងក្នុងចិត្តរបស់គេ យើងនឹងរំឭកដល់គេវិញក្នុងចិត្តរបស់យើង។ ប្រសិនបើគេរំឭកមកចំពោះយើងក្នុងក្រុមមួយ យើងនឹងរំឭកដល់គេវិញក្នុងក្រុមមួយដែលប្រសើរជាងក្រុមនោះទៅទៀត។ ប្រសិនបើគេខិតមកជិតយើងមួយចំអាម យើងនឹងខិតទៅជិតគេមួយហត្ថ។ ប្រសិនបើគេខិតមកជិតយើងមួយហត្ថ យើងនឹងខិតទៅជិតគេមួយព្យាម។ ហើយប្រសិនបើគេមករកយើងដោយដើរ យើងនឹងទៅរកគេវិញដោយការរត់ត្រឹកៗ”។»Meaning translation ·
Saved at original quality








