Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូសាអ៊ីទ អាល់ឃុទរី និង អាពូហ៊ូរ៉យរ៉ោះ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 62 languages
«អំពី អាពូសាអ៊ីទ អាល់ឃុទរី និង អាពូហ៊ូរ៉យរ៉ោះ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានអ្វីមួយដែលកើតឡើងចំពោះអ្នកមូស្លីម ដូចជាការនឿយហត់ ជំងឺ ការព្រួយបារម្ភ ទុក្ខព្រួយ ការឈឺចាប់ ឬទុក្ខវេទនា សូម្បីតែបន្លាមួយដែលមុតគេ លើកលែងតែអល់ឡោះជាម្ចាស់នឹងលុបលាងអំពើបាបរបស់ជននោះតាមរយៈប្រការទាំងនោះ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អ្វីដែលកើតឡើងចំពោះអ្នកមូស្លីម មិនថាជាជំងឺ ការបារម្ភ ទុក្ខព្រួយ ទុក្ខលំបាក គ្រោះកាច ភាពតានតឹង ការភ័យខ្លាច និងភាពអត់ឃ្លាន សូម្បីតែការមុតបន្លាដែលធ្វើឱ្យរូបគេឈឺចាប់ ទាំងអស់នេះនឹងក្លាយជាមូលហេតុក្នុងការលុបលាងនូវបាបកម្ម និងកំហុសឆ្គងទាំងឡាយរបស់គេ។

Source
متفق عليه
Download image

Saved at original quality