Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 47 languages
«អំពី អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអាពូសាអ៊ីត! ជនណាដែលពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាណាពី រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។ ពេលនោះ អាពូសាអ៊ីត មានការភ្ញាក់ផ្អើលចំពោះពាក្យនេះ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកមានប្រសាសន៍ប្រាប់ខ្ញុំម្ដងទៀតផង។ ដូចនេះ លោកក៏បានមានប្រសាសន៍ម្ដងទៀត។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ប្រការមួយទៀតដែលគេនឹងលើកតម្កើងខ្ញុំបម្រើរបស់អល់ឡោះចំនួនមួយរយឋានៈនៅក្នុងឋានសួគ៌ ដែលចន្លោះរវាងឋានៈមួយទៅឋានៈមួយទៀត ប្រៀបដូចជារវាងមេឃនិងដី”។ គាត់បានសួរថា៖ តើវាជាអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ។ គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ បានប្រាប់ អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه ថា ជាការពិតណាស់ ជនណាដែលមានជំនឿលើអល់ឡោះជាម្ចាស់ ពេញចិត្តទទួលយកទ្រង់ធ្វើជាព្រះជាម្ចាស់ ជាអ្នកត្រូវគោរពសក្ការៈ ជាអ្នកគ្រប់គ្រង ជាចៅហ្វាយ ជាអ្នកដាក់បទបញ្ជា ពេញចិត្តទទួលយកអ៊ីស្លាមធ្វើជាសាសនាដោយគោរពតាមនូវបទបញ្ជា និងបម្រាមទាំងឡាយរបស់វា ព្រមទាំងពេញចិត្តក្នុងការទទួលយកណាពីមូហាំម៉ាត់ ﷺ ធ្វើជាណាពី រួមជាមួយនឹងអ្វីទាំងឡាយដែលគេបញ្ជូនមកកាន់លោក និងអ្វីដែលលោកបានផ្សព្វផ្សាយ ជននោះប្រាកដជានឹងបានចូលឋានសួគ៌ជាមិនខាន។ ពេលនោះ អាពូសាអ៊ីត رضي الله عنه មានការភ្ញាក់ផ្អើល ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកមានប្រសាសន៍ប្រាប់ខ្ញុំម្ដងទៀតផង។ លោកក៏ធ្វើតាម។ បន្ទាប់មក ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ខ្ញុំនៅមានចំណុចមួយទៀតដែលអល់ឡោះជាម្ចាស់នឹងលើកឋានៈខ្ញុំបម្រើរបស់ទ្រង់មួយរយឋានៈនៅក្នុងឋានសួគ៌ ដែលចន្លោះរវាងឋានៈមួយទៅឋានៈមួយទៀត ប្រៀបដូចជារវាងមេឃនិងដី។ អាពូសាអ៊ីត បានសួរថា៖ តើវាជាអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ។ គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ។

Source
رواه مسلم
Download image

Saved at original quality