Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 49 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំបួសមុនខែរ៉ម៉ាហ្ទនមួយថ្ងៃ ឬពីរថ្ងៃ លើកលែងតែអ្នកដែលមានទម្លាប់បួសជាប្រចាំ ចូរឲ្យគេបួសចុះ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានហាមឃាត់មិនឲ្យបួសមុនខែរ៉ម៉ាហ្ទនមួយថ្ងៃ ឬពីរថ្ងៃដោយនៀតថា ជាការប្រុងប្រយ័ត្នសម្រាប់ខែរ៉ម៉ាហ្ទននោះឡើយ ពីព្រោះកាតព្វកិច្ចនៃការបួសខែរ៉ម៉ាហ្ទន គឺផ្សារភ្ជាប់ទៅនឹងការឃើញខ្នើតខែ ដូច្នេះមិនចាំបាច់ដាក់បន្ទុកលើខ្លួនឯងនោះទេ លើកលែងតែអ្នកដែលមានទម្លាប់បួសជាប្រចាំ ដូចជាបួសមួយថ្ងៃ ខានមួយថ្ងៃ ឬបួសថ្ងៃចន្ទនិងថ្ងៃព្រហស្បតិ៍ គឺគេអាចបន្តការបួសរបស់ខ្លួនបាន។ នេះមិនរាប់ថាជាការត្រៀមស្វាគមន៍ខែរ៉ម៉ាហ្ទននោះទេ។ ករណីនេះក៏អនុវត្តចំពោះការបួសដែលជាកាតព្វកិច្ចដទៃទៀតផងដែរ ដូចជាការបួសសង និងការបួសលាបំណន់(ណាហ្សើរ)ជាដើម។

Source
متفق عليه
Download image

Saved at original quality