Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូអាល់ហាវរ៉ក អាស្សាក់ទី បាននិយាយថា៖ ខ្ញុំបាននិយាយទៅកាន់ អាល់ហាសាន់ ពិន អាលី رضي الله عنه ថា៖ តើអ្វីដែលអ្នកបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ? គាត់បានឆ្លើយថា៖ ខ្ញុំបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ថា៖

Available in 62 languages
«អំពី អាពូអាល់ហាវរ៉ក អាស្សាក់ទី បាននិយាយថា៖ ខ្ញុំបាននិយាយទៅកាន់ អាល់ហាសាន់ ពិន អាលី رضي الله عنه ថា៖ តើអ្វីដែលអ្នកបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ? គាត់បានឆ្លើយថា៖ ខ្ញុំបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ថា៖ “ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ ព្រោះភាពទៀងត្រង់ គឺជាការស្ងប់ចិត្ត។ ចំណែកការភូតកុហក គឺជាការមន្ទិលសង្ស័យ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យបោះបង់នូវអ្វីដែលគេមានការសង្ស័យ ទាំងពាក្យសម្តី និងទង្វើទាំងឡាយ ថាតើវាត្រូវបានហាមឃាត់ឬអត់ តើវាខុសច្បាប់ឬស្របច្បាប់ ហើយងាកទៅរកអ្វីដែលគ្មានការមន្ទិលសង្ស័យ ដែលអ្នកច្បាស់ក្នុងចិត្តថា វាល្អ និងស្របច្បាប់ ដោយសារចិត្តមានភាពស្ងប់ចំពោះវា។ ចំណែកឯអ្វីដែលមានការសង្ស័យនាំឱ្យចិត្តមានការថប់បារម្ភនិងមិនស្ងប់។

Source
رواه الترمذي والنسائي وأحمد
Download image

Saved at original quality