Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 60 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សឡាតរបស់បុរសជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ទទួលបានផលបុណ្យលើសពីសឡាតរបស់ជននោះនៅឯផ្ទះនិងនៅផ្សារច្រើនជាងម្ភៃកម្រិត។ នោះគឺដោយសារតែនៅពេលដែលនរណាម្នាក់នៃពួកគេយកវូហ្ទុ គឺគេយកដោយល្អប្រសើរ(ត្រឹមត្រូវ) បន្ទាប់មក គេទៅម៉ាស្ជិតដោយគ្មានមូលហេតុអ្វីឲ្យគេចេញទៅទីនោះក្រៅពីការសឡាតឡើយ ហើយគេក៏គ្មានបំណងអ្វីក្រៅពីសឡាតដែរ។ ដូចនេះ រាល់ជំហានដែលជននោះដើរ គេនឹងលើកតម្កើងឋានៈរបស់ជននោះមួយកម្រិត ហើយលុបបំបាត់ចោលកំហុសឆ្គង(បាបកម្ម)របស់គេមួយ រហូតដល់រូបគេចូលម៉ាស្ជិត។ នៅពេលដែលគេបានចូលក្នុងម៉ាស្ជិត គឺត្រូវបានគេចាត់ទុកថាដូចជាគេកំពុងតែសឡាត ខណៈពេលដែលគេកំពុងរង់ចាំសឡាតនោះ។ ហើយម៉ាឡាអ៊ីកាត់នៅសឡាវ៉ាត(បួងសួង)ឲ្យនរណាម្នាក់នៃពួកអ្នក ដរាបណាគេអង្គុយនៅកន្លែងដែលគេបានសឡាតរួចនោះ។ ពួកគេ(ម៉ាឡាអ៊ីកាត់)បួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអាណិតស្រលាញ់គាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យគាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាទទួលយកការសារភាពកំហុស(តាវហ្ពាត់)ពីគាត់ផង ដរាបណាគាត់មិនបង្កបញ្ហា ដរាបណាគាត់មិនដាច់វូហ្ទុ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា នៅពេលជនមូស្លីមម្នាក់ប្រតិបត្តិសឡាតជាលក្ខណៈរួមគ្នា(ជើម៉ាអះ) ការសឡាតរបស់ជននោះ គឺល្អប្រសើរជាងការដែលគេសឡាតនៅផ្ទះ ឬនៅផ្សារច្រើនជាងម្ភៃដង។ បន្ទាប់មក លោកបានពន្យល់ពីមូលហេតុនេះថា នោះក៏ព្រោះតែនៅពេលបុរសម្នាក់យកវូហ្ទុយ៉ាងពេញលេញ និងល្អប្រសើរ រួចចេញទៅកាន់ម៉ាស្ជិតដោយគ្មានអ្វីឲ្យគាត់ចេញទៅម៉ាស្ជិតក្រៅពីសឡាត នោះគ្រប់ជំហានដែលជននោះដើរនឹងត្រូវបានគេលើកតម្កើងឋានៈមួយកម្រិត ហើយត្រូវបានគេលុបលាងនូវអំពើបាបចំនួនមួយ។ ហើយនៅពេលរូបគេចូលក្នុងម៉ាស្ជិត ហើយអង្គុយរង់ចាំសឡាត រូបគេនឹងទទួលបានផលបុណ្យដូចជាកំពុងសឡាត ដរាបណារូបគេនៅរង់ចាំសឡាត។ ហើយបណ្តាម៉ាឡាអ៊ីកាត់នៅបួងសួងឲ្យជននោះ ដរាបណាគេស្ថិតនៅក្នុងកន្លែងដែលខ្លួនបានសឡាត ដោយពោលថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអាណិតស្រលាញ់គាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យគាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាទទួលយកការសារភាពកំហុស(តាវហ្ពាត់)ពីគាត់ផង ដរាបណាគាត់មិនទាន់ដាច់ទឹកវូហ្ទុ ឬធ្វើនូវទង្វើណាមួយដែលធ្វើឲ្យប៉ះពាល់ដល់មនុស្ស ឬម៉ាឡាអ៊ីកាត់។

Source
متفق عليه
Download image

Saved at original quality