Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាណាស رضي الله عنه បាននិយាយថា៖

Available in 61 languages
«អំពី អាណាស رضي الله عنه បាននិយាយថា៖ ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកតែងបួងសួងសុំទូអានូវទូអាណាដែលមានន័យទូលំទូលាយ ក្នុងចំណោមនោះគឺ៖ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។ ទូអានេះផ្ទុកទៅដោយការបួងសួងសុំប្រការល្អនៅក្នុងលោកិយ ដូចជាលាភសក្ការៈដ៏ប្រសើរ សម្បូរហូហៀរនិងស្របច្បាប់ ភរិយាដ៏ល្អ កូនចៅដែលធ្វើឱ្យចិត្តរីករាយ ភាពស្រណុកសុខស្រួល ចំណេះដឹងដែលមានប្រយោជន៍ អំពើល្អ និងរឿងផ្សេងៗទៀតដែលជាទីស្រឡាញ់និងស្របច្បាប់ ព្រមទាំងបួងសួងសុំនូវប្រការល្អនៅបរលោក ដូចជាការរួចផុតពីទណ្ឌកម្មនៅក្នុងផ្នូរ នៅកន្លែងប្រមូលផ្តុំ និងនៅក្នុងឋាននរក ទទួលបាននូវការពេញចិត្តពីអល់ឡោះ ទទួលបាននូវបរមសុខក្នុងឋានសួគ៌ដ៏អមតៈ និងបានស្ថិតនៅជិតអល់ឡោះជាម្ចាស់ដ៏មហាមេត្តាករុណា ព្រមទាំងចាកឆ្ងាយពីនរកឆាបឆេះ។

Source
متفق عليه
Download image

Saved at original quality