The Creed
អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖
Available in 62 languages
«អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ (មានពេលមួយ)ពួកយើងនៅជាមួយនឹងណាពី ﷺ ។ ខណៈនោះ លោកបានសម្លឹងមើលទៅកាន់ព្រះចន្ទនាពេលយប់(ពោលគឺ យប់ពេញបូណ៌មី) ហើយបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ពួកអ្នកពិតជានឹងបានឃើញព្រះជាម្ចាស់របស់ពួកអ្នកដូចដែលពួកអ្នកឃើញព្រះចន្ទនេះដូច្នោះដែរដោយពួកអ្នកនឹងមិនប្រជ្រៀតគ្នាដើម្បីមើលទ្រង់ឡើយ។ ហេតុនេះ ប្រសិនបើពួកអ្នកមានលទ្ធភាពថែរក្សាសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចកុំឲ្យបាត់បង់នោះ ចូរពួកអ្នកធ្វើចុះ”។ បន្ទាប់មក លោកបានសូត្រ៖
﴿ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ الْغُرُوبِ﴾ [سورة ق(39)]
“ហើយចូរអ្នកលើកតម្កើងដោយការសរសើរចំពោះព្រះជាម្ចាស់របស់អ្នកមុននឹងថ្ងៃរះ និងមុនថ្ងៃលិច”។»Meaning translation ·
Saved at original quality








