Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាប់ទុលឡោះ ពិន ឃូពែប رضي الله عنه ពិតណាស់គាត់បាននិយាយថា៖

Available in 60 languages
«អំពី អាប់ទុលឡោះ ពិន ឃូពែប رضي الله عنه ពិតណាស់គាត់បាននិយាយថា៖ នាយប់មួយដែលមានភ្លៀងធ្លាក់ និងងងឹតខ្លាំង ពួកយើងបានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោក(ធ្វើជាអ៊ីម៉ាំ)ដឹកនាំពួកយើងសឡាត។ គាត់បានបន្តថា៖ ពេលនោះ ខ្ញុំក៏ទៅទាន់លោក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកសូត្រ”។ ពេលនោះ ខ្ញុំក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វី? លោកបានមានប្រសាសន៍ថា៖ “قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។»

Meaning translation ·

Explanation

The meaning in a few plain lines

សហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ គឺអាប់ទុលឡោះ ពិន ឃូពែប رضي الله عنه បានប្រាប់ថា នាយប់មួយដែលមានភ្លៀងធ្លាក់ជោកជាំ និងងងឹតខ្លាំង ពួកគាត់បានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោកធ្វើជាអ៊ីម៉ាំដឹកនាំពួកគាត់សឡាត ហើយពួកគាត់ក៏បានជួបលោក។ ពេលនោះ ណាពី ﷺ បានមានប្រសាសន៍ទៅកាន់គាត់ថា៖ ចូរអ្នកសូត្រ ប៉ុន្តែគាត់មិនបានសូត្រអ្វីឡើយ។ ណាពី ﷺ លោកបានមានប្រសាសន៍ម្តងទៀត ហើយអាប់ទុលឡោះក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វីទៅ ឱរ៉ស៊ូលុលឡោះ? ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ចូរអ្នកសូត្រស៊ូរ៉ោះអាល់អៀខ្លើស និង អាល់មូអាវវីហ្សាតាន(ស៊ូរ៉ោះអាល់ហ្វាឡឹក និងស៊ូរ៉ោះអាន់ណាស) នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង នោះវានឹងថែរក្សាអ្នកពីរាល់ប្រការអាក្រក់ទាំងឡាយ និងការពារអ្នកពីរាល់ប្រការអាក្រក់ទាំងឡាយ។

Source
رواه أبو داود والترمذي والنسائي
Download image

Saved at original quality