Hadith for the World
Jurisprudence of Supplications and Remembrance of Allah

Morning and Evening Dhikr

4 hadiths

4 hadiths

عن عبد الله بن مسعود رضي الله عنه قال: كان نبي الله صلى الله عليه وسلم إذا أمسى قال: «أمسينا وأمسى الملك لله، والحمد لله، لا إله إلا الله وحده لا شريك له» قال الراوي: أَرَاهُ قال فِيهِنَّ: «له الملك وله الحمد وهو على كل شيء قدير، ربِّ أسألك خير ما في هذه الليلة وخير ما بعدها، وأعوذ بك من شر ما في هذه الليلة وشر ما بعدها، رب أعوذ بك من الكسل، وسُوءِ الكِبَرِ، رب أعوذ بك من عذاب في النار، وعذاب في القبر»، وإذا أصبح قال ذلك أيضا «أصبحنا وأصبح الملك لله».رواه مسلم
អំពី ស្ហាត់ហ្ទាត ពិន អ័ស رضي الله عنه អំពីណាពី ﷺ ថា៖ “ចៅហ្វាយនៃពាក្យសុំការអភ័យទោស គឺអ្នកសូត្រថា៖ اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ “ឱអល់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់របស់ខ្ញុំ។. គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់បានបង្កើតរូបខ្ញុំ ហើយរូបខ្ញុំជាខ្ញុំបម្រើរបស់ទ្រង់។ រូបខ្ញុំសូមធ្វើតាមកិច្ចសន្យារបស់ទ្រង់ទៅតាមលទ្ធភាពរបស់ខ្ញុំ។ ខ្ញុំសូមពីទ្រង់បញ្ចៀសរូបខ្ញុំពីប្រការដែលខ្ញុំបានធ្វើអាក្រក់។ រូបខ្ញុំទទួលស្គាល់ហើយនូវឧបការគុណរបស់ទ្រង់មកលើរូបខ្ញុំ ហើយរូបខ្ញុំក៏ទទួលស្គាល់ផងដែរនូវបាបកម្មទាំងឡាយរបស់ខ្ញុំ។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង ព្រោះគ្មាននរណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយ ក្រៅពីទ្រង់ឡើយ”។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាហើយដែលពោលពាក្យនេះនៅពេលថ្ងៃដោយជឿប្រាកដក្នុងចិត្តចំពោះពាក្យនេះ ហើយរូបគេបានស្លាប់នៅថ្ងៃនោះមុនពេលល្ងាច នោះរូបគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ចំណែកឯជនណាដែលពោលពាក្យនេះនៅពេលយប់ដោយជឿប្រាកដក្នុងចិត្តចំពោះពាក្យនេះ ហើយរូបគេបានស្លាប់មុនពេលព្រឹក នោះរូបគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។رواه البخاري
អំពី អាប់ទុលឡោះ ពិន ឃូពែប رضي الله عنه ពិតណាស់គាត់បាននិយាយថា៖ នាយប់មួយដែលមានភ្លៀងធ្លាក់ និងងងឹតខ្លាំង ពួកយើងបានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោក(ធ្វើជាអ៊ីម៉ាំ)ដឹកនាំពួកយើងសឡាត។ គាត់បានបន្តថា៖ ពេលនោះ ខ្ញុំក៏ទៅទាន់លោក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកសូត្រ”។ ពេលនោះ ខ្ញុំក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វី? លោកបានមានប្រសាសន៍ថា៖ “قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។رواه أبو داود والترمذي والنسائي
អំពី អាពូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងពេលយប់ គឺវាគ្រប់គ្រាន់ហើយសម្រាប់រូបគេ”។متفق عليه