Hadith for the World
Jurisprudence of Supplications and Remembrance of Allah

هدي النبي صلى الله عليه وسلم في الذكر

5 hadiths

5 hadiths

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលបុរសម្នាក់ចូលក្នុងផ្ទះរបស់ខ្លួន ហើយបានរលឹកដល់អល់ឡោះទាំងនៅពេលចូល និងនៅពេលទទួលទានអាហារ នោះស្ហៃតននឹងនិយាយថា៖ គ្មានកន្លែងស្នាក់នៅ និងអាហារសម្រាប់ពួកអ្នកឡើយ។ តែប្រសិនបើគេចូលដោយមិនបានរលឹកដល់អល់ឡោះនៅពេលចូលទេនោះ ស្ហៃតននឹងនិយាយថា៖ ពួកអ្នកមានកន្លែងស្នាក់នៅហើយយប់នេះ។ ហើយប្រសិនបើគេមិនរលឹកដល់អល់ឡោះនៅពេលទទួលទានអាហារទៀត វា នឹងនិយាយថា៖ ពួកអ្នកមានទាំងកន្លែងស្នាក់នៅ និងអាហារ”។رواه مسلم
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកសូត្រថា៖ اللهُمَّ لَكَ أَسْلَمْتُ، وَبِكَ آمَنْتُ، وَعَلَيْكَ تَوَكَّلْتُ، وَإِلَيْكَ أَنَبْتُ، وَبِكَ خَاصَمْتُ، اللهُمَّ إِنِّي أَعُوذُ بِعِزَّتِكَ، لَا إِلَهَ إِلَّا أَنْتَ أَنْ تُضِلَّنِي، أَنْتَ الْحَيُّ الَّذِي لَا يَمُوتُ، وَالْجِنُّ وَالْإِنْسُ يَمُوتُونَ (ឱអល់ឡោះជាម្ចាស់! ចំពោះទ្រង់ហើយដែលខ្ញុំប្រគល់ខ្លួន។ ចំពោះទ្រង់ហើយដែលខ្ញុំមានជំនឿ។ ចំពោះទ្រង់ហើយដែលខ្ញុំប្រគល់ការទុកចិត្ត។ ទៅកាន់ទ្រង់ហើយដែលខ្ញុំវិលត្រឡប់។ ផ្អែកលើភស្តុតាងដែលទ្រង់បានផ្ដល់មកឲ្យដែលខ្ញុំជជែកជាមួយគេ។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ តាមរយៈអានុភាពរបស់ទ្រង់ដែលគ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវក្រៅពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំពីការដែលទ្រង់ធើ្វឲ្យខ្ញុំវងេ្វងផង។ មានតែទ្រង់ប៉ុណ្ណោះដែលរស់ជានិច្ចមិនស្លាប់ឡើយ។ ចំណែកឯជិន និងមនុស្សលោកនឹងត្រូវស្លាប់)”។متفق عليه وهذا لفظ مسلم ورواه البخاري مختصرًا
عن أبي هريرة رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «وَاللهِ إني لأَسْتَغْفِرُ اللهَ وأَتُوبُ إليهِ في اليومِ أَكْثَرَ من سَبْعِينَ مَرَّةً».رواه البخاري
អំពី អាល់អាហ្គើរ رضي الله عنه ដែលជាសហាហ្ពាត់ម្នាក់របស់ណាពី ﷺ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសារភាពកំហុសទៅកាន់ទ្រង់ក្នុងមួយថ្ងៃមួយរយដង”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រក្នុងពេលស៊ូជោតរបស់លោកថា៖ اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំទាំងអស់ផងចុះ ទាំងតូច ទាំងធំ ទាំងមុន ទាំងក្រោយ ទាំងបើកចំហ និងទាំងលាក់បាំង)”។رواه مسلم