Hadith for the World
Jurisprudence of Supplications and Remembrance of Allah

Dhikr on Entering and Leaving the Mosque

2 hadiths

2 hadiths

អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما អំពីណាពី ﷺ ថា៖ ពិតណាស់ នៅពេលដែលលោកចូលម៉ាស្ជិត លោកសូត្រថា៖ أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم (ខ្ញុំសុំការការពារពីអល់ឡោះដ៏មហាធំធេង និងតាមរយៈវង់ភ័ក្រ្តដ៏ឧត្តុង្គឧត្តមនិងអំណាចដ៏អមតៈរបស់ទ្រង់ពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា)"។ គេបានសួរថា៖ តែប៉ុណ្ណឹងទេឬ? ខ្ញុំបានឆ្លើយថា៖ បាទ។ គាត់បានបន្តថា៖ នៅពេលដែលគេសូត្របែបនេះ ស្ហៃតននឹងនិយាយថា៖ រូបគេត្រូវបានគេការពារពីខ្ញុំពេញមួយថ្ងៃ។رواه أبو داود
អំពី អាពូហ៊ូម៉ៃទ៍ ឬក៏ អំពី អាពូអ៊ូសៃទ៍ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)។رواه مسلم