KM
All hadiths
The complete card collection, filter by chapter
The Noble Qur'an and Qur'anic Sciences
26
The Hadith and Hadith Sciences
3
The Creed
135
Jurisprudence and Juristic Principles
288
Virtues and Manners
288
Da‘wah and Hisbah
15
Seerah and History
38
655 hadiths
អំពី អ៊ុមមូអាត់ទើរហ្ទាក និងអាពូអាត់ទើរហ្ទាក رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការបួងសួងរបស់អ្នកអ៊ីស្លាមឲ្យបងប្អូនរបស់ខ្លួនដោយស្ងាត់ៗ គឺត្រូវបានគេទទួលយក។ នៅនឹងក្បាលរបស់ជននោះ មានម៉ាឡាអ៊ីកាត់ម្នាក់ដែលទទួលបន្ទុក។ រៀងរាល់ពេលដែលជននោះបួងសួងសុំប្រការល្អឲ្យបងប្អូនរបស់ខ្លួន ម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកនោះបានបួងសួងថា៖ សូមអល់ឡោះទទួលយកផងចុះ ហើយសូមទ្រង់ផ្ដល់ឲ្យអ្នកដូចនោះដែរ”។
رواه مسلم
អំពី អ៊ុមមូអាទីយ៉ះ رضي الله عنها បាននិយាយថា៖ គេបានហាមឃាត់ពួកយើងមិនឲ្យដង្ហែរសព តែគេមិនបានហាមឃាត់តឹងរឹងមកលើពួកយើងឡើយ។
متفق عليه
عن جابر بن عبد الله رضي الله عنهما مرفوعاً: «لا تدعوا على أنفسكم؛ ولا تدعوا على أولادكم، ولا تدعوا على أموالكم، لا توافقوا من الله ساعة يُسأل فيها عطاءٌ فيستجيب لكم».
رواه مسلم
عن أبي هريرة رضي الله عنه مرفوعاً: يُستجاب لأحدكم ما لم يَعْجَلْ: يقول: قد دعوت ربي، فلم يستجب لي». وفي رواية لمسلم: «لا يزال يُستجاب للعبد ما لم يَدْعُ بإثم، أو قطيعة رحم، ما لم يَسْتَعْجِلْ» قيل: يا رسول الله ما الاستعجال؟ قال: «يقول: قد دعوت، وقد دعوت، فلم أر يستجب لي، فَيَسْتَحْسِرُ عند ذلك ويَدَعُ الدعاء».
متفق عليه
អំពី អាពូអ៊ូម៉ាម៉ះ បាននិយាយថា៖ អាំរូ ពិន អាហ្ពាសះ رضي الله عنه បានប្រាប់ខ្ញុំថា៖ ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលចុងក្រោយនៃពេលយប់។ ហេតុនេះ ប្រសិនបើអ្នកមានលទ្ធភាពអាចក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលរលឹកទៅចំពោះអល់ឡោះក្នុងម៉ោងនោះ ចូរអ្នកធ្វើចុះ”។
رواه أبو داود والترمذي والنسائي
អំពី សាវហ្ពាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “លុយមួយទីណើរដែលល្អជាងគេបំផុតដែលបុរសចំណាយ គឺទីណើរដែលគេចំណាយទៅលើក្រុមគ្រួសាររបស់ខ្លួន និងទីណើរដែលគេចំណាយទៅលើជំនិះរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ ហើយនិងទីណើរដែលគេចំណាយទៅលើមិត្ដភក្ដិរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ”។ អាពូគីឡាហ្ពះ បាននិយាយថា៖ លោកបានចាប់ផ្តើមដោយគ្រួសារមុន។ បន្ទាប់មក អាពូគីឡាហ្ពះ បានបន្តថា៖ តើបុរសណាដែលទទួលបានផលបុណ្យធំធេងជាងបុរសដែលចំណាយទៅលើកូនតូចៗរបស់ខ្លួន ដោយអល់ឡោះនឹងធ្វើឲ្យពួកគេស្អាតស្អំមិនត្រូវការសុំអ្នកដ៏ទៃតាមរយៈរូបគេ ឬអល់ឡោះផ្តល់ប្រយោជន៍ដល់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមានជីវភាពធូរធារនោះ?
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ ពិតណាស់លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។
رواه مسلم
عن أبي هريرة رضي الله عنه مرفوعاً: «الإيمانُ بِضْعٌ وَسَبْعُونَ أو بِضْعٌ وسِتُّونَ شُعْبَةً: فَأَفْضَلُهَا قَوْلُ: لا إله إلا الله، وَأَدْنَاهَا إِمَاطَةُ الأَذَى عَنِ الطَّرِيقِ، وَالحَيَاءُ شُعْبَةٌ مِنَ الإِيمَانِ».
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងដៃទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលដៃទាំងពីររបស់គេបានកាន់នឹងហូរចេញពីដៃទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងជើងទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលជើងទាំងពីររបស់គេបានដើរទៅធ្វើនោះនឹងហូរចេញពីជើងទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ) រហូតដល់គេចេញពីវូហ្ទុមកដោយជ្រះស្អាតពីបាបកម្មទាំងឡាយ”។
رواه مسلم
عن معاذ بن أنس رضي الله عنه مرفوعًا: «مَن كَظَمَ غَيظًا، وَهُو قادر على أن يُنفِذَه، دَعَاه الله سبحانه وتعالى على رؤوس الخَلاَئِق يوم القيامة حتَّى يُخَيِّره من الحُور العَين مَا شَاء».
رواه أبو داود والترمذي وابن ماجه وأحمد
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវការសុំជម្រើសពីអល់ឡោះ(អ៊ីស្ទីខរ៉ោះ)នៅក្នុងកិច្ចការទាំងឡាយដូចដែលលោកបានបង្រៀនពួកយើងនូវស៊ូរ៉ោះមួយនៃគម្ពីរគួរអានដូច្នោះដែរ។ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់នៃពួកអ្នកមានបំណងធ្វើកិច្ចការអ្វីមួយ ចូរឲ្យគេសឡាតពីររ៉ក្អាត់ក្រៅពីសឡាតកាតព្វកិច្ច។ បន្ទាប់មក ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي ( (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំឱ្យទ្រង់ប្រទាននូវអ្វីដែលល្អបំផុត ដោយចំណេះដឹងរបស់ទ្រង់។ ខ្ញុំសុំពីទ្រង់មេត្ដាកំណត់(អ្វីដែលល្អឲ្យខ្ញុំ)ដោយលទ្ធភាពរបស់ទ្រង់ ហើយខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសដ៏ធំធេងរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាព។ ចំណែកខ្ញុំគ្មានអានុភាពអ្វីឡើយ។ ទ្រង់ជាអ្នកដឹងបំផុត។ ចំណែកខ្ញុំវិញមិនដឹងអ្វីឡើយ ហើយទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។ ឱអល់ឡោះជាម្ចាស់! ប្រសិនបើទ្រង់ដឹងថា កិច្ចការនេះ ល្អសម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់កំណត់វាឲ្យខ្ញុំ និងសម្រួលវាដល់ខ្ញុំផង។ បន្ទាប់មក សូមទ្រង់មេត្តាផ្តល់ពរជ័យដល់ខ្ញុំចំពោះវាផង។ តែប្រសិនបើទ្រង់ដឹងថា កិច្ចការនេះអាក្រក់សម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់មេត្ដាបញ្ចៀសវាអំពីខ្ញុំ បញ្ចៀសខ្ញុំអំពីវា និងកំណត់ឲ្យខ្ញុំនូវអ្វីដែលល្អផង ទោះជានៅទីកន្លែងណាក៏ដោយ។ បន្ទាប់មក សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំមានចិត្ដស្កប់ស្កល់ចំពោះវាផង”។ លោកបានមានប្រសាសន៍ថា៖ “ហើយគេត្រូវពោលឈ្មោះតម្រូវការរបស់ខ្លួន(នៅត្រង់ពាក្យ “កិច្ចការនេះ”)”។
رواه البخاري
عن أنس بن مالك رضي الله عنه قال: مرَّ النَّبي - صلى الله عليه وسلم - بامرَأَة تَبكِي عِند قَبرٍ، فقال: «اتَّقِي الله واصْبِري» فقالت: إليك عَنِّي؛ فَإِنَّك لم تُصَب بِمُصِيبَتِي ولم تَعرِفه، فقِيل لها: إِنَّه النَّبِي - صلى الله عليه وسلم - فأتت باب النبي - صلى الله عليه وسلم - فلم تجد عنده بوَّابِين، فقالت: لم أَعرِفكَ، فقال: «إِنَّما الصَّبرُ عِند الصَّدمَةِ الأُولَى». وفي رواية: «تَبكِي على صبِّي لها».
متفق عليه
អំពី ស្ហូហ៊ែប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អស្ចារ្យណាស់កិច្ចការរបស់អ្នកមានជំនឿ! ការពិត កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះមិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ។ ប្រសិនបើប្រការល្អកើតមានចំពោះគេ គេថ្លែងអំណរគុណ។ ដូចនេះ វាជាការប្រសើរសម្រាប់រូបគេ។ ហើយប្រសិនបើប្រការអាក្រក់កើតមានចំពោះគេ គេអត់ធ្មត់។ ដូចនេះវាក៏ជាការល្អប្រសើរសម្រាប់គេដែរ”។
رواه مسلم
عن عائشة رضي الله عنها قالت: كَانَ كَلاَمُ رَسُولِ الله -صلَّى الله عليه وسلَّم- كَلاَمًا فَصلاً يَفْهَمُهُ كُلُّ مَنْ يَسْمَعُهُ.
رواه أبو داود واللفظ له، والتُرمذي والنسائي وأحمد
عن أبي سعيد الخدري رضي الله عنه مرفوعاً: «إِنَّ مِنْ أَشَرِّ النَّاسِ عِندَ الله مَنزِلَةً يَومَ القِيَامَةِ الرَّجُلَ يُفضِي إِلَى المَرْأَةِ وَتُفْضِي إِلَيه، ثُمَّ يَنشُرُ سِرَّهَا».
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការទាំងនោះមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ការប្រើមន្ដអាគម ការសម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែដោយស្របច្បាប់ ការស៊ីប្រាក់ការ ការស៊ីទ្រព្យកេ្មងកំព្រា ការរត់ចោលសមរភូមិក្នុងពេលជួបសត្រូវ និងការចោទប្រកាន់ស្ដ្រីមានជំនឿដែលស្អាតស្អំ បរិសុទ្ធ ថាប្រព្រឹត្តអំពើហ្ស៊ីណា”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះក្រុមមួយដែលយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត”។
رواه أحمد
عن أنس بن مالك رضي الله عنه عن النبي صلى الله عليه وسلم أنه قال: "إن عِظَمَ الجزاءِ مع عِظَمِ البلاءِ، وإن الله تعالى إذا أحب قوما ابتلاهم، فمن رَضِيَ فله الرِضا، ومن سَخِطَ فله السُّخْطُ".
رواه الترمذي وابن ماجه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)”។
رواه مسلم
عن علي بن أبي طالب رضي الله عنه قال: "حدثوا الناس بما يعرفون، أتريدون أن يُكذَّب اللهُ ورسولهُ؟".
أخرجه البخاري
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។
رواه أبو داود
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រចណ្ឌ(ខឹងសម្បា) ហើយពិតណាស់ អ្នកមានជំនឿក៏ចេះប្រចណ្ឌដែរ។ តែការប្រចណ្ឌរបស់អល់ឡោះនោះ គឺការដែលអ្នកមានជំនឿប្រព្រឹត្តនូវអ្វីដែលទ្រង់បានហាមឃាត់លើរូបគេ”។
متفق عليه
عن أبي هريرة رضي الله عنه مرفوعًا: «إِذَا لَبِسْتُم، وَإِذَا تَوَضَّأتُم، فَابْدَأُوا بَأَيَامِنُكُم».
رواه أبو داود واللفظ له، والترمذي وابن ماجه وأحمد
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាចិញ្ចឹមបីបាច់ថែរក្សាកូនស្រីពីរនាក់ រហូតដល់ពួកនាងទាំងពីរឈានដល់ភាពពេញវ័យ នៅថ្ងៃបរលោក ខ្ញុំនិងជននោះ គឺដូចជាម្រាមពីរនេះ”។ ហើយលោកបានភ្ជាប់ម្រាមដៃរបស់លោកចូលគ្នា។
رواه مسلم
Previous page
Page 4 of 28
Next page