Hadith for the World
Virtues and Manners

Jurisprudence of Ethics

56 hadiths

56 hadiths

អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។رواه أبو داود والترمذي وأحمد
អំពី ហ៊ីស្ហាម ពិន ហាគីម ពិន ហ៊ីហ្សាម رضي الله عنه ពិតណាស់ គាត់បានដើរកាត់អ្នកស្រែមួយក្រុមនៅឯទឹកដីស្ហាមដែលត្រូវបានគេដាក់ឲ្យឈរហាលថ្ងៃ។ គាត់បានសួរថា៖ តើពួកគេមានបញ្ហាអ្វី? ពួកគេបានឆ្លើយថា៖ ពួកគេត្រូវបានគេដាក់ទោសដោយសារមិនបានបង់ពន្ធ។ ពេលនោះ ហ៊ីស្ហាមបាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា ខ្ញុំពិតជាបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយ”។رواه مسلم
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុរសមិនត្រូវមើលទៅកាន់កេរខ្មាស(អាវរ៉ាត់)របស់បុរសដូចគ្នាឡើយ ហើយស្ត្រីក៏មិនត្រូវមើលទៅកាន់កេរខ្មាសរបស់ស្ត្រីដូចគ្នាដែរ។ ម្យ៉ាងទៀត បុរសមិនត្រូវដេកជាមួយបុរសផ្សេងទៀតក្នុងសម្លៀកបំពាក់តែមួយឡើយ ហើយស្ត្រីក៏មិនត្រូវដេកជាមួយស្ត្រីផ្សេងទៀតក្នុងសម្លៀកបំពាក់តែមួយដែរ”។رواه مسلم
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលចាកចោលអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។متفق عليه
عَن أَبي هُرَيْرَةَ، قَالَ: قَامَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي صَلاَةٍ وَقُمْنَا مَعَهُ، فَقَالَ أَعْرَابِيٌّ وَهُوَ فِي الصَّلاَةِ: اللَّهُمَّ ارْحَمْنِي وَمُحَمَّدًا، وَلاَ تَرْحَمْ مَعَنَا أَحَدًا. فَلَمَّا سَلَّمَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ لِلْأَعْرَابِيِّ: «لَقَدْ حَجَّرْتَ وَاسِعًا» يُرِيدُ رَحْمَةَ اللهِ.رواه البخاري
عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ: «إِنَّ اللَّهَ قَالَ: إِذَا ابْتَلَيْتُ عَبْدِي بِحَبِيبَتَيْهِ فَصَبَرَ، عَوَّضْتُهُ مِنْهُمَا الجَنَّةَ» يُرِيدُ: عَيْنَيْهِ.رواه البخاري
أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مَرَّ عَلَى صُبْرَةِ طَعَامٍ فَأَدْخَلَ يَدَهُ فِيهَا، فَنَالَتْ أَصَابِعُهُ بَلَلًا فَقَالَ: «مَا هَذَا يَا صَاحِبَ الطَّعَامِ؟» قَالَ أَصَابَتْهُ السَّمَاءُ يَا رَسُولَ اللهِ، قَالَ: «أَفَلَا جَعَلْتَهُ فَوْقَ الطَّعَامِ كَيْ يَرَاهُ النَّاسُ؟ @مَنْ غَشَّ فَلَيْسَ مِنِّي».رواه مسلم