Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖

Available in 60 languages
«អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ស្ត្រីម្នាក់មកពីក្រុមអាន់សរដែលអ៊ិពនូអាប់ហ្ពាសដាក់ឈ្មោះឲ្យនាង ប៉ុន្តែខ្ញុំបានភ្លេចឈ្មោះនាងថា៖ “តើអ្វីទៅដែលរារាំងនាងមិនឲ្យទៅធ្វើហាជ្ជីជាមួយពួកយើង”? នាងបានឆ្លើយថា៖ ពួកយើងគ្មានអ្វីក្រៅពីសត្វអូដ្ឋពីរក្បាលប៉ុណ្ណោះ។ ប្តីរបស់ខ្ញុំនិងកូនប្រុសរបស់ខ្ញុំបានទៅធ្វើហាជ្ជីដោយជិះសត្វអូដ្ឋមួយទៅ ហើយទុកអូដ្ឋមួយក្បាលទៀតសម្រាប់ពួកយើងស្រោចស្រពដំណាំ។ លោកក៏បានមានប្រសាសន៍ថា៖ “នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ចូរនាងធ្វើអ៊ុមរ៉ោះចុះ ព្រោះការធ្វើអ៊ុមរ៉ោះក្នុងខែនេះ ស្មើនឹងការធ្វើហាជ្ជី”។»

Meaning translation ·

Explanation

The meaning in a few plain lines

នៅពេលដែលណាពី ﷺ ត្រឡប់មកពីការធ្វើហាជ្ជីវ៉ាហ្ទាក(ហាជ្ជីលា)វិញ លោកបានសួរស្ត្រីម្នាក់នៃក្រុមអាន់សរដែលមិនបានទៅធ្វើហាជ្ជីថា៖ តើអ្វីទៅដែលរារាំងនាងមិនឱ្យទៅធ្វើហាជ្ជីជាមួយពួកយើង? ពេលនោះ ស្ត្រីនោះបានសុំទោសដោយពន្យល់ថា ពួកគេមានអូដ្ឋតែពីរក្បាលប៉ុណ្ណោះ។ ស្វាមីនិងកូនប្រុសរបស់នាងបានជិះអូដ្ឋមួយក្បាលទៅធ្វើហាជ្ជី ហើយទុកអូដ្ឋមួយក្បាលទៀតសម្រាប់ប្រើឲ្យដងទឹកពីអណ្តូង។ (ពោលគឺ នាងគ្មានអ្វីជិះទៅធ្វើហាជ្ជីជាមួយគេឯងទេ)។ ណាពី ﷺ ក៏បានប្រាប់នាងថា ការធ្វើអ៊ុមរ៉ោះក្នុងខែរ៉ម៉ាហ្ទន គឺទទួលបានផលបុណ្យស្មើនឹងការធ្វើហាជ្ជី។

Source
متفق عليه
Download image

Saved at original quality