The Creed
អំពី អាណាស رضي الله عنه
Available in 55 languages
«អំពី អាណាស رضي الله عنه ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ អំពីថ្ងៃបរលោក ដោយគាត់បានសួរថា៖ តើពេលណាថ្ងៃបរលោកកើតឡើង? លោកបានមានប្រសាសន៍ថា៖ “តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ថ្ងៃនោះ”? បុរសនោះឆ្លើយថា៖ ខ្ញុំមិនបានត្រៀមអ្វីឡើយ ប៉ុន្តែខ្ញុំពិតជាស្រឡាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ﷺ ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “អ្នកនឹងនៅជាមួយអ្នកដែលខ្លួនស្រឡាញ់”។ អាណាសបាននិយាយថា៖ ពួកយើងមិនដែលសប្បាយរីករាយចំពោះអ្វីមួយដូចជាភាពសប្បាយរីករាយរបស់ពួកយើងចំពោះប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “អ្នកនឹងនៅជាមួយអ្នកដែលខ្លួនស្រឡាញ់”នោះឡើយ។ អាណាសបានបន្តថា៖ ខ្ញុំពិតជាស្រឡាញ់ណាពី ﷺ អាពូហ្ពាកើរ និងអ៊ូមើរ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងបាននៅជាមួយពួកគាត់ដោយសារតែក្តីស្រឡាញ់របស់ខ្ញុំចំពោះពួកគាត់ ទោះបីជាខ្ញុំមិនបានសាងទង្វើកុសលដូចទង្វើកុសលរបស់ពួកគាត់ក៏ដោយ។»Meaning translation ·
Saved at original quality








