Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 53 languages
«អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ រាល់ទង្វើរបស់កូនចៅអាហ្ទាំ គឺសម្រាប់រូបគេ លើកលែងតែការបួសប៉ុណ្ណោះ វាគឺសម្រាប់យើង ហើយយើងជាអ្នកតបស្នងវា(ដោយផ្ទាល់)។ ការបួសគឺជារនាំង។ ប្រសិនបើថ្ងៃណាមួយដែលនរណាម្នាក់នៃពួកអ្នកបួស ចូរគេកុំប្រព្រឹត្តទង្វើអសីលធម៌ កុំឡូឡា។ ហើយប្រសិនបើមានអ្នកណាម្នាក់ជេរប្រមាថគេ ឬបង្កជម្លោះជាមួយគេ ចូរឲ្យគេពោលថា៖ ពិតណាស់ ខ្ញុំគឺជាអ្នកបួស។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃទ្រង់! ក្លិនមាត់របស់អ្នកបួសនៅចំពោះអល់ឡោះជាម្ចាស់ គឺក្រអូបជាងក្លិនទឹកអប់ទៅទៀត។ សម្រាប់អ្នកបួសនឹងទទួលបានភាពរីករាយពីរដង គឺគេរីករាយនៅពេលស្រាយបួស និងនៅពេលជួបម្ចាស់របស់គេ គេរីករាយចំពោះការបួសរបស់ខ្លួន”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលក្នុងហាទីសគុទស៊ីយ៍មួយថា៖ រាល់ទង្វើទាំងអស់របស់កូនចៅអាហ្ទាំ(មនុស្សលោក)នឹងត្រូវបានគេបង្កើនផលបុណ្យទ្វេមួយជាដប់ រហូតដល់ប្រាំពីររយ លើកលែងតែការបួសប៉ុណ្ណោះដែលវាគឺសម្រាប់យើង ព្រោះវាគ្មានភាពរីយ៉ាក(ចង់ឲ្យគេឃើញ)នោះឡើយ។ ហើយយើងនឹងផ្តល់ផលបុណ្យដល់វាដោយផ្ទាល់ ព្រោះមានតែយើងប៉ុណ្ណោះដែលដឹងពីទំហំនៃផលបុណ្យរបស់វា និងការកើនឡើងទ្វេដងនៃផលបុណ្យរបស់វា។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ការបួសគឺជារនាំង” ជាខែល ជារបាំងដែលការពារពីភ្លើងនរក ព្រោះវាទប់ស្កាត់ពីចំណង់តណ្ហា និងការធ្លាក់ទៅក្នុងអំពើបាប ខណៈដែលឋាននរកត្រូវបានព័ទ្ធជុំវិញដោយចំណង់តណ្ហា។ “ប្រសិនបើថ្ងៃណាមួយដែលនរណាម្នាក់នៃពួកអ្នកបួស ចូរគេកុំប្រព្រឹត្តទង្វើអសីលធម៌” តាមរយៈការរួមដំណេក និងទង្វើទាំងឡាយដែលទាក់ទងនឹងវា ឬក៏និយាយស្តីអសីលធម៌ជាទូទៅ។ “កុំឡូឡា”ដោយការឈ្លោះប្រកែក និងស្រែកឡូឡា។ “ហើយប្រសិនបើមានអ្នកណាម្នាក់ជេរប្រមាថគេ ឬបង្កជម្លោះជាមួយគេ”ក្នុងខែរ៉ម៉ាហ្ទន ចូរឲ្យគេពោលថា៖ “ខ្ញុំកំពុងបួស” សង្ឃឹមថាបុគ្គលនោះនឹងឈប់។ ប្រសិនបើជននោះនៅតែចង់បង្កជម្លោះ គេអាចការពារខ្លួនដោយប្រើមធ្យោបាយនាដែលអាចបង្កផលប៉ះពាល់តិចបំផុត។ បន្ទាប់មក ណាពី ﷺ លោកបានស្បថនឹងអល់ឡោះជាម្ចាស់ដែលជីវិតរបស់លោកស្ថិតក្នុងកណ្តាប់ដៃទ្រង់ថា ការប្រែប្រួលក្លិនមាត់របស់អ្នកបួសដែលបណ្តាលមកពីការបួសតមអាហារនោះ នៅថ្ងៃបរលោក គឺមានក្លិនក្រអូបជាងក្លិនទឹកអប់ទៅទៀតនៅចំពោះមុខអល់ឡោះជាម្ចាស់ ហើយក៏ទទួលបានផលបុណ្យច្រើនជាងការប្រើទឹកអប់ដែលគេលើកទឹកចិត្តឲ្យប្រើប្រាស់វានៅថ្ងៃជុមអាត់ និងកន្លែងជួបជុំហ្ស៊ីកៀរផ្សេងៗទៅទៀត។ សម្រាប់អ្នកបួសនឹងទទួលបានភាពរីករាយពីរដង៖ នៅពេលស្រាយបួស គឺគេរីករាយនឹងការស្រាយបួសរបស់ខ្លួនដែលបានបញ្ចប់ការឃ្លានអាហារនិងស្រេកទឹកដោយត្រូវបានអនុញ្ញាតឲ្យស្រាយបួស និងរីករាយនឹងការបំពេញនូវការបួស និងបានបញ្ចប់នូវការគោរពសក្ការៈរបស់ខ្លួន ទទួលបានការសម្រាលពីម្ចាស់របស់ខ្លួន និងទទួលបានកម្លាំងដើម្បីបួសតមនៅក្នុងពេលខាងមុខ។ “និងនៅពេលជួបម្ចាស់របស់គេ គេរីករាយចំពោះការបួសរបស់ខ្លួន” ដោយទទួលបានការតបស្នងនិងផលបុណ្យចំពោះការបួសនោះ។

Source
متفق عليه
Download image

Saved at original quality