Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី វ៉ះស្ហ៊ី ពិន ហើរព៍ رضي الله عنه ថា៖

Available in 40 languages
«អំពី វ៉ះស្ហ៊ី ពិន ហើរព៍ رضي الله عنه ថា៖ ពិតណាស់ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងទទួលទាន តែមិនចេះឆ្អែតសោះ។ លោកបានមានប្រសាសន៍ថា៖ “ប្រហែលជាពួកអ្នកទទួលទានរៀងៗខ្លួនហើយមែនទេ?” ពួកគេបានឆ្លើយថា៖ បាទ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា ហើយរំលឹកនាមរបស់អល់ឡោះ នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ”។»

Meaning translation ·

Explanation

The meaning in a few plain lines

មានសហាហ្ពាត់មួយចំនួនរបស់ណាពី ﷺ បាននិយាយថា៖ ពួកយើងទទួលទានអាហារ តែមិនចេះឆ្អែតសោះ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ ប្រហែលជាម្នាក់ៗនៃពួកអ្នកទទួលទានអាហាររៀងៗខ្លួនហើយមែនទេ? ពួកគេបានឆ្លើយថា៖ បាទ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកទទួលទានអាហាររួមគ្នា និងកុំទទួលទានអាហារម្នាក់ៗឯង រៀងៗខ្លួន ហើយត្រូវរំលឹកនាមរបស់អល់ឡោះនៅពេលចាប់ផ្តើមទទួលទានដោយសូត្រថា៖ “بسم الله” នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ និងធ្វើឲ្យពួកអ្នកឆ្អែតជាមិនខាន។

Source
رواه أبو داود وابن ماجه وأحمد
Download image

Saved at original quality