Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 49 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាភ្លេចខ្លួនខណៈពេលគេកំពុងបួស ហើយបានបរិភោគអាហារ ឬផឹក ចូរឱ្យគេបន្តការបួសរបស់ខ្លួន។ តាមពិត អល់ឡោះទេជាអ្នកផ្ដល់អាហារ និងទឹកដល់រូបគេ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនណាដែលបរិភោគអាហារ ឬផឹកដោយភ្លេច ខណៈពេលរូបគេកំពុងបួសកាតព្វកិច្ច(បួសហ្វើរទូ) ឬបួសស្ម័គ្រចិត្ត(បួសស៊ូណិត) ចូរឱ្យគេបន្តការបួសរបស់ខ្លួន និងមិនត្រូវស្រាយបួសឡើយ ព្រោះគេមិនមានចេតនាស្រាយបួសនោះទេ។ តាមពិត វាគឺជាលាភសក្ការៈដែលអល់ឡោះជាម្ចាស់ប្រទានដល់រូបគេ និងឲ្យរូបគេបានបរិភោគ និងផឹកប៉ុណ្ណោះ។

Source
متفق عليه
Download image

Saved at original quality