Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 62 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន”។ គាត់បានសួរថា៖ តើគេលួចសឡាតរបស់គេយ៉ាងដូចម្តេច? លោកបានឆ្លើយថា៖ “គឺគេមិនបំពេញនូវការរូកុ និងស៊ូជោតបានពេញលក្ខណៈ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន។ នោះក៏ព្រោះតែចោរដែលលួចទ្រព្យសម្បត្តិអ្នកដទៃ ជួនកាលគេអាចទទួលបានផលប្រយោជន៍ពីវានៅក្នុងលោកិយ ខុសពីចោរដែលលួចសឡាត គឺរូបគេលួចសិទ្ធិខ្លួនឯងពីផលបុណ្យ។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើគេលួចយកសឡាតរបស់ខ្លួនយ៉ាងដូចម្តេច? លោកបានឆ្លើយថា៖ គឺគេមិនបំពេញនូវការរូកុ និងស៊ូជោតបានពេញលក្ខណៈ ដោយរូបគេរូកុ និងស៊ូជោតដោយប្រញាប់ប្រញាល់ មិនបានបំពេញវាឲ្យបានពេញលក្ខណៈឡើយ។

Source
رواه ابن حبان
Download image

Saved at original quality