Hadith for the World
Topic

Virtues and Manners

288 hadiths

288 hadiths

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: "لِيُسَلِّمِ الصغيرُ على الكبيرِ، والمارُّ على القاعدِ، والقليلُ على الكثيرِ" وفي رواية: "والراكبُ على الماشي".متفق عليه
អំពី អាពូម៉ាស្អ៊ូទ អាល់អាន់សរី رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយបាននិយាយថា៖ សត្វជំនិះរបស់ខ្ញុំបានងាប់ទៅហើយ ហេតុនេះ សូមលោកដឹកខ្ញុំផង។ រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “ខ្ញុំគ្មានអ្វី(សម្រាប់ដឹកអ្នក)ឡើយ”។ ពេលនោះ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំនឹងបង្ហាញបុរសនោះទៅកាន់អ្នកដែលអាចដឹកគាត់បាន។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចង្អុលបង្ហាញ(អ្នកដទៃ)លើប្រការល្អ គឺគេនឹងទទួលបានផលបុណ្យដូចអ្នកដែលបានធ្វើទង្វើនោះដែរ”។رواه مسلم
عن علي بن أبي طالب رضي الله عنه مرفوعاً: «إذا انْتَعَل أحدكم فليبدأ باليمين، وإذا نَزَعَ فليبدأ بالشمال، ولْتَكُن اليُمنى أولَهُما تُنْعَل، وآخِرَهُما تُنْزَع».متفق عليه
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំជេរប្រមាថអ្នកស្លាប់។ ជាការពិតណាស់ ពួកគេបានទៅដល់អ្វីដែលពួកគេបានសាងហើយ”។رواه البخاري
អំពី អាពូអៃយ៉ូប អាល់អាន់សរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេមិនអនុញ្ញាតឲ្យបុរសម្នាក់បោះបង់ចោល(មិននិយាយរក)បងប្អូនរបស់ខ្លួនលើសពីបីថ្ងៃឡើយ ដោយពេលពួកគេជួបគ្នា ម្នាក់បែរមុខទៅខាងនេះ ម្នាក់ទៀតបែរមុខទៅខាងនោះ។ ហើយអ្នកដែលល្អបំផុតនៃពួកគេ គឺអ្នកដែលផ្តើមឲ្យសាឡាមមុន”។متفق عليه
អំពី ជូពៃរ៍ ពិន មុតអ៊ិម رضي الله عنه ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “មិនចូលឋានសួគ៌ឡើយអ្នកដែលកាត់ផ្ដាច់ចំណងសាច់សាលោហិត”។متفق عليه
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់នឹងមិនមើលទៅកាន់អ្នកដែលដើរបង្អូសសម្លៀកបំពាក់របស់ខ្លួនដោយភាពក្រអឺតក្រទមនោះឡើយ”។متفق عليه
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាចង់ឲ្យគេបង្កើនលាភសក្ការៈ និងបង្កើនអាយុរបស់ខ្លួនឲ្យបានយឺនយូរ ចូរឲ្យគេផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួន”។متفق عليه
عن عبد الله بن عمرو بن العاص رضي الله عنهما أن رسول الله صلى الله عليه وسلم قال: «من الكبائر شَتْمُ الرجل والديه» قيل: وهل يسبّ الرجل والديه؟ قال: «نعم، يسبّ أبا الرجل فيسبّ أباه، ويسبّ أمّه، فيسبّ أمّه».متفق عليه
អំពី អាប់ទុលរ៉ោះម៉ាន ពិន អាពីឡៃឡា បាននិយាយថា៖ កាអាប់ ពិន អុច្ចរ៉ោះ បានជួបខ្ញុំ ហើយនិយាយថា៖ តើអ្នកចង់ឱ្យខ្ញុំផ្តល់កាដូមួយដល់អ្នកទេ? ជាការពិតណាស់ ណាពី ﷺ លោកបានចេញមកជួបពួកយើង ហើយពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយពីរបៀបឲ្យសាឡាមទៅចំពោះលោក។ ចុះតើពួកយើងត្រូវសឡាវ៉ាតទៅចំពោះលោកយ៉ាងដូចម្តេច? លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកពោលថា៖ اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាតលើណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតលើក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់ណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានប្រទានពរជ័យដល់ក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង)។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពេលដែលខ្ញុំបម្រើអល់ឡោះនៅជិតនឹងម្ចាស់របស់ខ្លួនជាងគេ គឺក្នុងពេលស៊ូជោត។ ហេតុនេះ ចូរពួកអ្នកបង្កើននូវបួងសួងឲ្យបានច្រើន(ក្នុងពេលនោះ)”។رواه مسلم
عن أبي أمامة رضي الله عنه قال: سمعتُ رسولَ اللهِ صلى الله عليه وسلم يقولُ: «اقْرَؤُوا القرْآنَ؛ فَإنَّهُ يَأتِي يَوْمَ القِيَامَةِ شَفِيعًا لأَصْحَابِهِ».رواه مسلم
عن أبي ذر الغفاري رضي الله عنه عن النبي صلى الله عليه وسلم قال: «ألاَ أُخْبِرُكَ بِأَحَبِّ الكَلاَمِ إِلَى اللهِ؟ إنَّ أَحَبَّ الكلام إِلى الله: سبحان اللهِ وبحمدِهِ».رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម។ ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្តល់តម្លៃដល់អ្នកជិតខាងរបស់ខ្លួន។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្ដល់តម្លៃដល់ភ្ញៀវរបស់ខ្លួន”។متفق عليه
អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដែរ”។متفق عليه
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ឧបការគុណ(នៀកម៉ាត់)ពីរប្រភេទដែលមនុស្សភាគច្រើនត្រូវបានខាតបង់ គឺសុខភាពល្អ និងពេលទំនេរ”។رواه البخاري
عن أبي هريرة رضي الله عنه مرفوعاً: «والذي نفسي بيده، لو لم تذنبوا، لذهب الله بكم، وجاء بقوم يُذْنِبُونَ، فيستغفرون اللهَ تعالى، فيغفر لهم».رواه مسلم
عن عبد الله بن مسعود رضي الله عنه مرفوعاً: «يُؤْتَى بجهنم يومئذ لها سبعون ألف زِمَامٍ مع كل زمام سبعون ألف ملك يَجُرُّونَهَا».رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រក្នុងពេលស៊ូជោតរបស់លោកថា៖ اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំទាំងអស់ផងចុះ ទាំងតូច ទាំងធំ ទាំងមុន ទាំងក្រោយ ទាំងបើកចំហ និងទាំងលាក់បាំង)”។رواه مسلم
អំពី អាអ៊ីស្ហះ رضي الله عنها អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ មនុស្សដែលអល់ឡោះទ្រង់ក្រោធខឹងជាងគេ គឺអ្នកដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ”។ ហើយគេបានសួរលោកអំពីប្រការដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។ លោកឆ្លើយថា៖ “គឺមាត់ និងប្រដាប់ភេទ”។رواه الترمذي وابن ماجه وأحمد
عن أبي سعيد الخدري رضي الله عنه قال: قال رسول الله صلى الله عليه وسلم : "الْبَاقِيَاتُ الصَّالِحَاتُ، لَا إلَهَ إلَّا اللَّهُ، وَسُبْحَانَ اللَّهِ، وَاَللَّهُ أَكْبَرُ، وَالْحَمْدُ لِلَّهِ، وَلَا حَوْلَ وَلَا قُوَّةَ إلَّا بِاَللَّهِ".رواه ابن حبان والحاكم، أما النسائي فرواه في الكبرى لكن من حديث أبي هريرة
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ គឺមិនត្រូវបានគេបដិសេធឡើយ”។رواه أبو داود والترمذي والنسائي