KM
Topic
Virtues and Manners
288 hadiths
Virtues
64
Jurisprudence of Ethics
56
Shariah-approved Manners
67
Jurisprudence of Supplications and Remembrance of Allah
62
Heart-Softeners and Sermons
63
288 hadiths
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ តែងបួងសួងថា៖ اللهُمَّ أَصْلِحْ لِي دِينِي الَّذِي هُوَ عِصْمَةُ أَمْرِي، وَأَصْلِحْ لِي دُنْيَايَ الَّتِي فِيهَا مَعَاشِي، وَأَصْلِحْ لِي آخِرَتِي الَّتِي فِيهَا مَعَادِي، وَاجْعَلِ الْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ، وَاجْعَلِ الْمَوْتَ رَاحَةً لِي مِنْ كُلِّ شَرٍّ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវសាសនារបស់ខ្ញុំដែលវាគឺជាអ្នកការពារកិច្ចការរបស់ខ្ញុំ។ សូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវលោកិយរបស់ខ្ញុំដែលវាជាកន្លែងរស់នៅរបស់ខ្ញុំ និងសូមទ្រង់មេត្តាកែតម្រូវឲ្យខ្ញុំនូវបរលោករបស់ខ្ញុំដែលវាជាកន្លែងវិលត្រឡប់របស់ខ្ញុំផង។ ហើយសូមទ្រង់មេត្តាធ្វើឲ្យជីវិតស់នៅ(ក្នុងលោកិយ) គឺជាការបន្ថែមនូវប្រការល្អទាំងអស់ដល់ខ្ញុំ ហើយធ្វើឲ្យការស្លាប់ គឺជាការសម្រាកសម្រាប់ខ្ញុំពីប្រការអាក្រក់ទាំងឡាយផង)។
رواه مسلم
អំពី អាពូមូសា رضي الله عنهអំពីណាពីﷺ ពិតណាស់លោកតែងបួងសួងដោយពាក្យទូអានេះ៖ رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងរបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការបំពានរបស់ខ្ញុំលើកិច្ចការទាំងឡាយរបស់ខ្ញុំ និងអ្វីដែលទ្រង់ដឹងបំផុតអំពីខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ខ្ញុំ ចេតនារបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការលេងសើចរបស់ខ្ញុំ ហើយទាំងអស់នេះមាននៅជាមួយខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវបាបកម្មដែលខ្ញុំបានសាងកន្លងមក បាបកម្មដែលខ្ញុំមិនទាន់បានសាង បាបកម្មដែលខ្ញុំលាក់បាំង និងបាបកម្មដែលខ្ញុំលាតត្រដាងផង។ ទ្រង់គឺជាអ្នកនាំមុខ ហើយក៏ជាអ្នកពន្យារ។ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់)។
متفق عليه
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកមិនដែលបោះបង់ទូអាទាំងនេះទេនៅពេលល្ងាច និងពេលព្រឹក គឺ៖ اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ، اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي، اللَّهُمَّ اسْتُرْ عَوْرَتِي -أَو: عَوْرَاتِي- وَآمِنْ رَوْعَاتِي، اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي، وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវភាពសុខសាន្តទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការអភ័យទោស និងភាពសុខសាន្តទាំងចំពោះសាសនារបស់ខ្ញុំ លោកិយរបស់ខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំ ព្រមទាំងចំពោះទ្រព្យសម្បត្តិរបស់ខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយបិទបាំងនូវភាពមិនល្អរបស់ខ្ញុំ ហើយសូមផ្តល់សុវត្ថិភាពពីការភ័យខ្លាចដល់ខ្ញុំផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាថែរក្សារូបខ្ញុំពីខាងមុខ ខាងក្រោយ ខាងស្តាំ ខាងឆ្វេង និងពីខាងលើខ្ញុំ ព្រមទាំងសូមបញ្ចៀសរូបខ្ញុំតាមរយៈភាពធំធេងរបស់ទ្រង់ អំពីការវិនាសភ្លាមៗនៅពីខាងក្រោមខ្ញុំផង)។
رواه أبو داود والنسائي وابن ماجه وأحمد
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ ក្នុងចំណោមទូអារបស់រ៉ស៊ូលុលឡោះ ﷺ គឺ៖ اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីការបាត់បង់ឧបការគុណរបស់ទ្រង់ ការផ្លាស់ប្តូរភាពសុខសាន្តដែលទ្រង់ផ្ដល់ឲ្យ ការដាក់ទណ្ឌកម្មភ្លាមៗពីទ្រង់ និងការខឹងសម្បាទាំងអស់របស់ទ្រង់)។
رواه مسلم
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងបួងសួងនឹងពាក្យទាំងនេះថា៖ اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក ការគាបសង្កត់ពីសំណាក់សត្រូវ និងពីភាពរីករាយរបស់ពួកសត្រូវផង)។
رواه النسائي وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ និងជាទីស្រលាញ់ទៅចំពោះអល់ឡោះជាងអ្នកមានជំនឿដែលទន់ខ្សោយ។ តែពួកគេម្នាក់ៗ គឺសុទ្ធតែល្អ។ ចូរព្យាយាមធ្វើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនអ្នក និងត្រូវសុំជំនួយពីអល់ឡោះ ហើយមិនត្រូវខ្ជិលច្រអូសនោះទេ។ ប្រសិនបើមានអ្វីមួយកើតឡើងចំពោះអ្នក ចូរកុំនិយាយថា៖ ប្រសិនបើខ្ញុំធ្វើដូចនេះ វានឹងទៅជាយ៉ាងនេះ យ៉ាងនោះឲ្យសោះ។ តែអ្នកត្រូវនិយាយថា៖ អល់ឡោះទ្រង់បានកំណត់រួចហើយ ហើយអ្វីដែលទ្រង់មានចេតនា ទ្រង់នឹងធ្វើ ព្រោះការនិយាយថា៖ “ប្រសិនបើ...(យ៉ាងនេះយ៉ាងនោះ)” វាគឺជាការបើកទ្វារទង្វើរបស់ស្ហៃតន”។
رواه مسلم
عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال: «الْمُؤْمِنُ مِرْآةُ أَخِيهِ الْمُؤْمِنِ».
رواه أبو داود والترمذي
អំពី អាពូទើរហ្ទាក رضي الله عنه ថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អ្នកដែលតែងដាក់បណ្តាសាគេមិនអាចក្លាយជាសាក្សី ហើយក៏មិនអាចធ្វើជាអ្នកជួយអន្តរាគមន៍បានដែរនៅថ្ងៃបរលោក”។
رواه مسلم
អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការបួងសួង គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)”។ ក្រោយមក លោកបានសូត្រ៖ ﴿وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ﴾ [سورة غافر(60)] “ហើយម្ចាស់របស់អ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងសុំមកចំពោះយើងចុះ យើងនឹងទទួលយកការបួងសួងសុំរបស់ពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមចំពោះការគោរពសក្ការៈមកចំពោះយើង ពួកគេនឹងចូលនរកជើហាន់ណាំយ៉ាងអាម៉ាស់បំផុត”។ (ហ្គហ្វៀរ៖៦០)
رواه أبو داود والترمذي وابن ماجه وأحمد
អំពី អ៊ីយ៉ាទ ពិន ហ៊ីម៉ារ ជាបងប្អូននឹងអម្បូរ មូជើស្ហៀក رضي الله عنه បាននិយាយថា៖ នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានក្រោកឈរថ្លែងសុន្ទរកថានៅក្នុងចំណោមពួកយើងដោយលោកបានមានប្រសាសន៍ដោយរៀបរាប់នៅក្នុងនោះថា៖ “ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។
رواه مسلم
អំពី អាណាស رضي الله عنه បាននិយាយថា៖ ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។
متفق عليه
អំពី ស្ហាត់ហ្ទាត ពិន អ័ស رضي الله عنه អំពីណាពី ﷺ ថា៖ “ចៅហ្វាយនៃពាក្យសុំការអភ័យទោស គឺអ្នកសូត្រថា៖ اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ “ឱអល់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់របស់ខ្ញុំ។. គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់បានបង្កើតរូបខ្ញុំ ហើយរូបខ្ញុំជាខ្ញុំបម្រើរបស់ទ្រង់។ រូបខ្ញុំសូមធ្វើតាមកិច្ចសន្យារបស់ទ្រង់ទៅតាមលទ្ធភាពរបស់ខ្ញុំ។ ខ្ញុំសូមពីទ្រង់បញ្ចៀសរូបខ្ញុំពីប្រការដែលខ្ញុំបានធ្វើអាក្រក់។ រូបខ្ញុំទទួលស្គាល់ហើយនូវឧបការគុណរបស់ទ្រង់មកលើរូបខ្ញុំ ហើយរូបខ្ញុំក៏ទទួលស្គាល់ផងដែរនូវបាបកម្មទាំងឡាយរបស់ខ្ញុំ។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង ព្រោះគ្មាននរណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយ ក្រៅពីទ្រង់ឡើយ”។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាហើយដែលពោលពាក្យនេះនៅពេលថ្ងៃដោយជឿប្រាកដក្នុងចិត្តចំពោះពាក្យនេះ ហើយរូបគេបានស្លាប់នៅថ្ងៃនោះមុនពេលល្ងាច នោះរូបគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ចំណែកឯជនណាដែលពោលពាក្យនេះនៅពេលយប់ដោយជឿប្រាកដក្នុងចិត្តចំពោះពាក្យនេះ ហើយរូបគេបានស្លាប់មុនពេលព្រឹក នោះរូបគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។
رواه البخاري
អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចាំបាច់លើពួកអ្នកត្រូវប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ ព្រោះភាពទៀងត្រង់នាំទៅកាន់ទង្វើកុសល ហើយពិតណាស់ ទង្វើកុសលនាំទៅកាន់ឋានសួគ៌។ មានអ្នកខ្លះនៅប្រព្រឹត្តទៀងត្រង់ រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សទៀងត្រង់បំផុត។ ហើយចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការភូតកុហក ព្រោះការភូតកុហកនាំទៅកាន់ទង្វើអាក្រក់ ហើយពិតណាស់ ទង្វើអាក្រក់នាំទៅកាន់ឋាននរក។ មានអ្នកខ្លះនៅនិយាយកុហក រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សកុហកបំផុត”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពីរពាក្យដែលស្រាលនៅលើអណ្ដាត ប៉ុន្ដែធ្ងន់នៅលើជញ្ជីង(នៅថ្ងៃបរលោក) ហើយជាទីស្រលាញ់បំផុតទៅចំពោះម្ចាស់ដ៏មហាសប្បុរសគឺ៖ “سُبْحَانَ اللهِ العظيمِ” (មហាស្អាតស្អំអល់ឡោះជាម្ចាស់ដ៏មហាធំធេង) និង “سُبْحَانَ اللهِ وَبِحَمْدِهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់)”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានអ្វីមួយដែលឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងឡើយ”។
رواه الترمذي وابن ماجه وأحمد
អំពី អាពូអាត់ទើរហ្ទាក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។
رواه الترمذي وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
متفق عليه
អំពី មូអាវីយ៉ះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលអល់ឡោះប្រាថ្នាចង់ឲ្យរូបគេបានល្អ ទ្រង់នឹងឲ្យជននោះយល់ដឹងអំពីសាសនា(អ៊ីស្លាម)។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកបែងចែកប៉ុណ្ណោះ ហើយអល់ឡោះជាអ្នកផ្តល់ឲ្យ។ ប្រជាជាតិនេះនៅតែឈរនៅលើបទបញ្ជារបស់អល់ឡោះជាម្ចាស់ជានិច្ច។ អ្នកដែលប្រឆាំងនឹងពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកគេបានឡើយ រហូតទាល់តែបទបញ្ជារបស់អល់ឡោះបានមកដល់”។
متفق عليه
អំពី អាប់ទុលឡោះ ពិន សាឡាម رضي الله عنه បាននិយាយថា៖ នៅពេលដែលណាពី ﷺ បានមកដល់ក្រុងម៉ាទីណះ មនុស្សម្នាបានប្រញាប់ប្រញាល់ទៅរកលោក។ ហើយមានគេនិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ ﷺ បានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ ចំនួនបីដង។ ពេលនោះ ខ្ញុំក៏បានទៅជាមួយពួកគេដើម្បីមើលដែរ។ នៅពេលដែលខ្ញុំបានឃើញមុខលោកច្បាស់ ខ្ញុំដឹងថា ជាការពិតណាស់ មុខរបស់លោកមិនមែនជាមុខរបស់មនុស្សដែលភូតកុហកឡើយ។ ហើយរឿងដំបូងដែលខ្ញុំបានឮលោកមានប្រសាសន៍នោះ គឺលោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។
رواه الترمذي وابن ماجه وأحمد
عن أنس رضي الله عنه أنه قَالَ لِثابِتٍ رحمه اللهُ: ألاَ أرْقِيكَ بِرُقْيَةِ رسولِ اللهِ صلى الله عليه وسلم ؟ قال: بلى، قال: «اللَّهُمَّ رَبَّ النَّاسِ، مُذْهِبَ البَأسِ، اشْفِ أنْتَ الشَّافِي، لاَ شَافِيَ إِلاَّ أنْتَ، شِفَاءً لاَ يُغَادِرُ سَقماً».
رواه البخاري
អំពី សាអាត់ ពិន អាពីវឹក័្កស رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តខ្ញុំបម្រើ(របស់ទ្រង់)ដែលជាអ្នកកោតខ្លាច តែងតែមានអារម្មណ៍គ្រប់គ្រាន់ និងមិនចង់បានប្រជាប្រិយភាព”។
رواه مسلم
عن ثوبان رضي الله عنه عن النبي صلى الله عليه وسلم قَالَ: "إنَّ المسلِمَ إذا عادَ أخاه المسلِمَ، لم يَزَلْ في خُرْفَةِ الجَنَّةِ حتى يرجعَ"، قيل: يا رسولَ اللهِ ما خُرْفَةُ الجنَّةِ؟، قال: "جَنَاها".
رواه مسلم
عن أنس بن مالك رضي الله عنه عن رسول الله صلى الله عليه وسلم أنه كان إذا أكل طعاما، لعق أصابعه الثلاث. قال: وقال: «إذا سقطت لُقمة أحدكم فليُمِطْ عنها الأذى، وليأكلها ولا يَدَعْهَا للشيطان» وأمر أن تُسْلَتَ القَصْعَةُ، قال: «فإنكم لا تدرون في أيِّ طعامكم البركة» وعن جابر بن عبد الله رضي الله عنه أن رسولَ اللهِ صلى الله عليه وسلم قالَ: "إنّ الشيطانَ يَحضُرُ أحدَكُم عندَ كلِ شيءٍ من شَأنِه، حتى يَحضُرَهُ عندَ طعامِهِ، فإذا سَقطتْ لقمةُ أحدِكُم فليَأخُذْها فَلْيُمِطْ ما كانِ بها من أذى، ثم ليَأكُلْها ولا يَدَعْها للشيطانِ، فإذا فَرَغَ فليَلْعَقْ أصابعَهُ، فإنه لا يَدري في أيِّ طَعامه البركة"
حديث أنس رواه مسلم. حديث جابر رواه مسلم
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តាមពិត ការប្រៀបធៀបអ្នកដែលចាំគម្ពីរគួរអាន ប្រៀបដូចជាសត្វអូដ្ឋដែលត្រូវគេចង។ ប្រសិនបើគេយកចិត្ដទុកដាក់ថែរក្សា វានឹងគង់នៅ។ តែប្រសិនបើគេមិនចងវាទេ វានឹងទៅបាត់”។
متفق عليه
Previous page
Page 7 of 12
Next page