KM
Topic
Virtues and Manners
288 hadiths
Virtues
64
Jurisprudence of Ethics
56
Shariah-approved Manners
67
Jurisprudence of Supplications and Remembrance of Allah
62
Heart-Softeners and Sermons
63
288 hadiths
عن أنسٍ رضي الله عنه : أنّهُ مَرَّ على صِبْيَانِ، فَسَلَّمَ عليهم، وقالَ: كانَ النبيُّ صلى الله عليه وسلم يَفعلُهُ.
متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «من عُرِضَ عليه رَيْحَانٌ فلا يرده، فإنه خفيف الْمَحْمِلِ، طيب الريح».
رواه مسلم
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរប្រុងប្រយ័ត្នចំពោះការបំពាន ព្រោះការបំពាន គឺជាភាពងងឹតនៅថ្ងៃបរលោក។ ហើយចូរប្រុងប្រយ័ត្នចំពោះភាពលោភលន់ ព្រោះភាពលោភលន់បានបំផ្លាញអ្នកជំនាន់មុនពួកអ្នក ដោយវាជំរុញពួកគេឲ្យបង្ហូរឈាមគ្នា និងរំលោភបំពានលើអ្វីដែលត្រូវបានហាមឃាត់”។
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។
رواه أبو داود والترمذي وأحمد
អំពី អាអ៊ីស្ហះ رضي الله عنها ភរិយារបស់ណាពី ﷺ, អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ បើមានភាពទន់ភ្លន់នៅលើអ្វីមួយ ធ្វើឲ្យប្រការនោះកាន់តែល្អប្រសើរថែមទៀត។ ហើយប្រសិនបើគេដកភាពទន់ភ្លន់ចេញពីអ្វីមួយ ប្រការនោះនឹងកាន់តែអាប់ឱន”។
رواه مسلم
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាពេញចិត្តចំពោះខ្ញុំបម្រើ(របស់ទ្រង់)ដែលទទួលទានចំណីអាហារ ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះអាហារនោះ ឬទទួលទានទឹក ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះទឹកនោះ”។
رواه مسلم
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
رواه أبو داود وأحمد
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ ណាពី ﷺ មិនមែនជាមនុស្សអសីលធម៌នោះឡើយ ហើយក៏មិនធ្វើនូវទង្វើអសីលធម៌នោះដែរ។ ហើយលោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។
متفق عليه
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? លោកបានឆ្លើយថា៖ “គឺការផ្តល់អាហារ ហើយនិងឲ្យសាឡាមដល់អ្នកដែលអ្នកស្គាល់ និងអ្នកដែលអ្នកមិនស្គាល់”។
متفق عليه
អំពី អាពូមូសា رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា “ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ”។ គាត់បន្តថា៖ បន្ទាប់មក លោកបានសូត្រ៖ ﴿وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَىٰ وَهِيَ ظَالِمَةٌ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ﴾ [سورة هود(102)] (នោះហើយជាទណ្ឌកម្មនៃម្ចាស់របស់អ្នក។ នៅពេលណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយ គឺដោយសារតែភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ គឺឈឺចាប់បំផុត”)។
متفق عليه
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតជាជោគជ័យហើយអ្នកដែលចូលសាសនាអ៊ីស្លាម ទទួលបានលាភសក្ការៈល្មមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព ហើយអល់ឡោះឲ្យរូបគេពេញចិត្ដចំពោះអ្វីដែលទ្រង់បានផ្ដល់ឲ្យនោះ”។
رواه مسلم
អំពី អ៊ូសាម៉ះ ពិន ហ្សេទ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនបានបន្សល់ទុកនូវភាពវឹកវរណាមួយបន្ទាប់ពីខ្ញុំ(ស្លាប់)ដែលផ្តល់នូវគ្រោះថ្នាក់ដល់បុរសជាងស្ត្រីនោះឡើយ”។
متفق عليه
អំពី អ៊ូពៃទិលឡះ ពិន មៀហសន់ អាល់អាន់សរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមពួកអ្នក ជនណាភ្ញាក់នៅពេលព្រឹកដោយមានភាពសុខសាន្តក្នុងខ្លួន មានសុខសន្ដិភាព មានអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនោះ គឺហាក់ដូចជារូបគេមានអ្វីៗទាំងអស់នៅក្នុងលោកិយ”។
رواه الترمذي وابن ماجه
អំពី អាណាស ពិន ម៉ាលិក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកបង្កភាពងាយស្រួល ហើយកុំបង្កការលំបាក។ ចូរពួកអ្នកផ្ដល់ដំណឹងរីករាយ ហើយកុំធ្វើឲ្យពួកគេគេចចេញ(អំពីពួកអ្នក)”។
متفق عليه
អំពី ហ្សេទ ពិន អើរកំ رضي الله عنه បាននិយាយថា៖ ខ្ញុំមិននិយាយទៅកាន់ពួកអ្នកឡើយ លើកលែងតែអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ប៉ុណ្ណោះ។ លោកធ្លាប់បានបួងសួងថា៖ اللَّهُمَّ إنِّي أَعُوذُ بِكَ مِنَ العَجْزِ وَالكَسَلِ، والبُخْلِ والهَرَمِ، وَعَذابِ القَبْرِ، اللَّهُمَّ آتِ نَفْسِي تَقْوَاهَا، وَزَكِّها أنْتَ خَيْرُ مَنْ زَكَّاهَا، أنْتَ وَلِيُّهَا وَمَوْلاَهَا، اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ عِلْمٍ لا يَنْفَعُ، وَمِنْ قَلْبٍ لا يَخْشَعُ، وَمِنْ نَفْسٍ لا تَشْبَعُ، وَمِنْ دَعْوَةٍ لا يُسْتَجابُ لَهَا " “ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសខ្ញុំពីការអសមត្ថភាព ភាពខ្ជិលច្រអូស ភាពកំណាញ់ ភាពទន់ខ្សោយពេលចាស់ជរា និងទណ្ឌកម្មក្នុងផ្នូរ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ឲ្យខ្លួនប្រាណរបស់ខ្ញុំនូវការកោតខ្លាចទ្រង់ផង។ សូមទ្រង់សម្អាតវា ព្រោះទ្រង់ជាអ្នកសម្អាតវាដ៏ល្អបំផុត។ ទ្រង់គឺជាអ្នកថែរក្សាវា និងគ្រប់គ្រងវា។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីចំណេះដឹងដែលគ្មានផលប្រយោជន៍ ចិត្ដដែលមិនចេះកោតខ្លាច ចិត្តកាយដែលមិនចេះគ្រប់គ្រាន់ និងការបួងសួងដែលគេមិនទទួលយកផង”។
رواه مسلم
عن أنس رضي الله عنه أن رسول الله صلى الله عليه وسلم كان إذا أوى إلى فراشه، قال: «الحمد لله الذي أطعمنا وسقانا، وكفانا وآوانَا، فَكَمْ مِمَّنْ لا كَافِيَ له وَلاَ مُؤْوِيَ».
رواه مسلم
عن أبي هريرة-رضي الله عنه مرفوعاً: «اللهم إني أعوذ بك من الجوع، فإنه بِئْسَ الضَّجِيعُ،وأعوذُ بِكَ منَ الخِيَانَةِ، فَإنَّهَا بِئْسَتِ البِطَانَةُ».
رواه أبو داود والنسائي وابن ماجه
عن أبي هريرة رضي الله عنه مرفوعًا: «بينما رجل يمشي في حُلَّةٍ تُعْجِبُهُ نَفْسُهُ، مُرَجِّلٌ رأسه، يَخْتَالُ في مَشْيَتهِ، إذ خَسَفَ اللهُ به، فهو يَتَجَلْجَلُ في الأرض إلى يوم القيامة".
متفق عليه
عن أنس بن مالك رضي الله عنه قال: كان رسول الله صلى الله عليه وسلم يقول: «اللهم إني أعوذ بك من العَجْزِ، والكَسَلِ، وَالجُبْنِ، والهَرَمِ، والبخل، وأعوذ بك من عذاب القبر، وأعوذ بك من فتنة المحيا والممات». وفي رواية: «وَضَلَعِ الدَّيْنِ، وَغَلَبَةِ الرِّجَالِ».
متفق عليه. والرواية الثانية رواها البخاري دون مسلم
អំពី អាលី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ចូរអ្នកសូត្រថា៖ “اللهُمَّ اهْدِنِي وَسَدِّدْنِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាចង្អុលបង្ហាញដល់ខ្ញុំនូវមាគ៌ាត្រឹមត្រូវ និងសូមឲ្យខ្ញុំប្រកាន់ខ្ជាប់នូវមាគ៌ានោះផង)។ ហើយចូរចងចាំអំពីការចង្អុលបង្ហាញ នៅពេលអ្នកដើរលើផ្លូវ។ ចំណែកឯភាពត្រឹមត្រូវ គឺដូចជាភាពត្រង់នៃព្រួញ”។
رواه مسلم
អំពី ខាវឡះ ពិនទី ហាគីម អាស្ស៊ូឡាមីយ៉ះ បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ រួចគេសូត្រថា៖ " أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ " (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះឲ្យទ្រង់បញ្ជៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត) នោះគ្មានអ្វីអាចបង្កគ្រោះថ្នាក់ដល់រូបគេបានឡើយ រហូតដល់គេចេញដំណើរពីកន្លែងនោះ”។
رواه مسلم
អំពី អាណាស رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់”។
متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «إذا أوى أحدكم إلى فراشه فَليَنْفُضْ فِرَاشَهُ بِدَاخِلَةِ إزَارِهِ فإنَّهُ لا يدري ما خلفه عليه، ثم يقول: باسمك ربي وضعت جنبي، وبك أرفعه، إن أمسكت نفسي فارحمها، وإن أرسلتها، فاحفظها بما تحفظ به عبادك الصالحين».
متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «تعوذوا بالله من جَهْدِ البلاء، وَدَرَكِ الشقاء، وسوء القضاء، وشماتة الأعداء». وفي رواية قال سفيان: أشك أني زدت واحدة منها.
متفق عليه
Previous page
Page 8 of 12
Next page