Hadith for the World
Topic

Virtues and Manners

288 hadiths

288 hadiths

عن أنس بن مالك رضي الله عنه قال: كَانَ رَسُولُ اللهِ -صَلَّى اللهُ عَلَيْهِ وَسَلَّمَ- يَقُولُ: «اللهم إني أعوذ بك من البَرَصِ، والجُنُونِ، والجُذَامِ، وَسَيِّئِ الأسْقَامِ».رواه أبو داود والنسائي وأحمد
អំពី អាប់ទុលឡោះ ពិន ឃូពែប رضي الله عنه ពិតណាស់គាត់បាននិយាយថា៖ នាយប់មួយដែលមានភ្លៀងធ្លាក់ និងងងឹតខ្លាំង ពួកយើងបានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោក(ធ្វើជាអ៊ីម៉ាំ)ដឹកនាំពួកយើងសឡាត។ គាត់បានបន្តថា៖ ពេលនោះ ខ្ញុំក៏ទៅទាន់លោក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកសូត្រ”។ ពេលនោះ ខ្ញុំក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វី? លោកបានមានប្រសាសន៍ថា៖ “قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។رواه أبو داود والترمذي والنسائي
អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្ដល់អាហារដល់អ្នកអត់ឃ្លាន សួរសុខទុក្ខអ្នកជំងឺ និងរំដោះឈ្លើយសឹក”។رواه البخاري
عن طلحة بن عبيد الله رضي الله عنه أن النبي صلى الله عليه وسلم كانَ إذا رأى الهلالَ، قال: «اللّهمَّ أهِلَّهُ عليْنا بالأمْن والإيمان، وَالسَّلامَةِ وَالإسلامِ، ربِّي وربُّكَ اللهُ، هِلالُ رُشْدٍ وخيرٍ».رواه الترمذي وأحمد والدارمي، وليس عندهم لفظة: "هلال رشد وخير"، وجاءت عند ابن ابي شيبة بسند مرسل
عن جابر رضي الله عنه قَالَ: كُنَّا إِذَا صَعِدْنَا كَبَّرْنَا، وَإِذَا نَزَلْنَا سَبَّحْنَا. عن ابن عمر رضي الله عنهما قالَ: كانَ النبيُّ صلى الله عليه وسلم وجيُوشُهُ إِذَا عَلَوا الثَّنَايَا كَبَّرُوا، وَإِذَا هَبَطُوا سَبَّحُوا.حديث جابر -رضي الله عنه- رواه البخاري. حديث ابن عمر -رضي الله عنهما- رواه أبو داود
عن عبد الله بن مسعود رضي الله عنه عن النبيِّ صلى الله عليه وسلم ، قَالَ: «لا يدخلُ الجنةَ مَن كان في قلبه مِثقال ذرةٍ من كِبر» فقال رجل: إنّ الرجلَ يحب أن يكون ثوبه حسنا، ونَعله حسنة؟ قال: «إنّ الله جميلٌ يحب الجمالَ، الكِبر: بَطَرُ الحق وغَمْطُ الناس».رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ អល់ឡោះជាម្ចាស់ដ៏មហាធំធេង) គឺជាទីស្រលាញ់មកចំពោះខ្ញុំជាងអ្វីៗដែលព្រះអាទិត្យរះលើទៅទៀត”។رواه مسلم
عن علي رضي الله عنه قال: سمعتُ رسولَ اللهِ صلى الله عليه وسلم يقول: « مَا مِنْ مُسْلِم يَعُودُ مُسْلِماً غُدْوة إِلاَّ صَلَّى عَلَيْهِ سَبْعُونَ ألْفَ مَلَكٍ حَتَّى يُمْسِي، وَإنْ عَادَهُ عَشِيَّةً إِلاَّ صَلَّى عَلَيْهِ سَبْعُونَ ألْفَ مَلَكٍ حَتَّى يُصْبحَ، وَكَانَ لَهُ خَرِيفٌ في الْجَنَّةِ».رواه أبو داود والترمذي وابن ماجه وأحمد
អំពី កាអាប់ ពិន អ៊ុច្ចរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកដែលសូត្រវា(ឬអ្នកដែលអនុវត្តវា)នៅរៀងរាល់ពេលក្រោយសឡាតដែលជាកាតព្វកិច្ចមិនខកបំណងនោះគឺ៖ سُبْحَان اللهِ ៣៣ដង, الحَمْدُ للهِ ៣៣ដង និង اللهُ أكْبَرُ ៣៤ដង”។رواه مسلم
អំពី អាពូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងពេលយប់ គឺវាគ្រប់គ្រាន់ហើយសម្រាប់រូបគេ”។متفق عليه
អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) រូបគេនឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅដប់។ ខ្ញុំមិនសំដៅថា “الم” (អាលីហ្វ ឡាម មីម) ជាអក្សរមួយតួនោះទេ។ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាអក្សរមួយតួ “ឡាម” គឺជាអក្សរមួយតួ និង “មីម” ជាអក្សរមួយតួ”។رواه الترمذي
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ដួងចិត្តរបស់កូនចៅអាហ្ទាំទាំងអស់ស្ថិតនៅចន្លោះម្រាមដៃពីរក្នុងចំណោមម្រាមទាំងឡាយរបស់ព្រះជាម្ចាស់ដ៏មេត្តាករុណាបំផុត ប្រៀបដូចជាដួងចិត្តតែមួយ។ ទ្រង់បង្វែរវាតាមដែលទ្រង់មានចេតនា។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ បានបួងសួងថា៖ اللهُمَّ مُصَرِّفَ الْقُلُوبِ صَرِّفْ قُلُوبَنَا عَلَى طَاعَتِكَ (ឱអល់ឡោះជាម្ចាស់ ជាអ្នកបង្វែរដួងចិត្ត! សូមទ្រង់មេត្តាបង្វែរដួងចិត្តរបស់ពួកយើងឲ្យស្ថិតនៅលើការគោរពប្រតិបត្តិទ្រង់ផងចុះ)”។رواه مسلم
عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال: «النَّاسُ مَعَادِن كَمَعَادِن الذَّهَب وَالفِضَّة، خِيَارُهُم فِي الجَاهِلِيَّة خِيَارُهُم فِي الإِسْلاَم إِذَا فَقُهُوا، والأَرْوَاحُ جُنُودٌ مُجَنَّدَة، فَمَا تَعَارَفَ مِنْهَا ائتَلَفَ، وَمَا تَنَاكَرَ مِنْهَا اخْتَلَفَ». وعن أبي هريرة رضي الله عنه قال: قال رسول الله -صلى الله عليه وسلم: «تَجِدُون النَّاسَ مَعَادِن: خِيَارُهُم فِي الجَاهِليَّة خِيَارُهُم فِي الإِسْلاَم إِذَا فَقِهُوا، وَتَجِدُون خِيَار النَّاس فِي هَذَا الشَّأْن أَشَدُّهُم كَرَاهِيَة لَه، وَتَجِدُون شَرَّ النَّاس ذَا الوَجْهَين، الَّذِي يَأْتِي هَؤُلاَء بِوَجه، وَهَؤُلاَء بِوَجْه».الحديث الأول: متفق عليه، ولفظه لمسلم؛ وروى البخاري أوله، وروى آخره عن عائشة -رضي الله عنها-. الحديث الثاني: متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្បថដោយនិយាយថា៖ សូមស្បថនឹងរូបសំណាក អាល់ឡាត និង អាល់អ៊ុសហ្សា ចូរឲ្យគេពោលថា៖ “لا إلَهَ إلا اللهُ”(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ហើយជនណាដែលនិយាយទៅកាន់មិត្ដភក្ដិរបស់ខ្លួនថា៖ មកនេះមក ខ្ញុំនឹងលេងល្បែងស៊ីសងជាមួយអ្នក ចូរឲ្យគេបរិច្ចាគទាន”។متفق عليه
عن أنس بن مالك وأبي هريرة رضي الله عنهما عن النبي صلى الله عليه وسلم فيما يرويه عن ربه عز وجل قال: «إذا تَقَرَّبَ العبدُ إليَّ شِبْرًا تَقَرَّبْتُ إليه ذِرَاعًا، وإذا تَقَرَّبَ إليَّ ذِرَاعًا تَقَرَّبْتُ مِنْهُ بَاعًا، وإذا أتاني يمشي أَتَيْتُهُ هَرْوَلَةً».حديث أنس -رضي الله عنه- رواه البخاري . حديث أبي هريرة -رضي الله عنه- متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខណៈពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវ គាត់បានប្រទះឃើញមែកឈើដែលមានបន្លាមួយនៅលើផ្លូវ គាត់ក៏កាត់វាចេញ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានថ្លែងអំណរគុណចំពោះបុរសនោះ និងបានអភ័យទោសឲ្យគាត់”។متفق عليه
عن عبد الله بن عكيم رضي الله عنه مرفوعاً: «مَنْ تَعَلَّقَ شيئا وُكِلَ إليه».رواه أحمد والترمذي
អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។رواه الترمذي وابن ماجه وأحمد
អំពី សាមូរ៉ោះ ពិន ជុនទប់ និង អាល់មូហ្គីរ៉ោះ ពិន ស្ហួកហ្ពះ رضي الله عنهما គាត់ទាំងពីរបាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណានិយាយនូវដំណឹងអ្វីមួយអំពីខ្ញុំដែលខ្លួនយល់ថា វាជាការភូតកុហក ពិតណាស់ រូបគេគឺជាអ្នកភូតកុហកម្នាក់ក្នុងចំណោមអ្នកភូតកុហកទាំងឡាយ”។رواه مسلم في مقدمته
عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال: «لا ينبغي لصِدِّيق أن يكون لعَّانًا».رواه مسلم
عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم : « سَيْحَانُ وَجَيْحَانُ وَالفُرَاتُ والنِّيل كلٌّ من أنهار الجنة».رواه مسلم
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។رواه أبو داود والترمذي وأحمد
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما អំពីណាពី ﷺ ថា៖ ពិតណាស់ នៅពេលដែលលោកចូលម៉ាស្ជិត លោកសូត្រថា៖ أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم (ខ្ញុំសុំការការពារពីអល់ឡោះដ៏មហាធំធេង និងតាមរយៈវង់ភ័ក្រ្តដ៏ឧត្តុង្គឧត្តមនិងអំណាចដ៏អមតៈរបស់ទ្រង់ពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា)"។ គេបានសួរថា៖ តែប៉ុណ្ណឹងទេឬ? ខ្ញុំបានឆ្លើយថា៖ បាទ។ គាត់បានបន្តថា៖ នៅពេលដែលគេសូត្របែបនេះ ស្ហៃតននឹងនិយាយថា៖ រូបគេត្រូវបានគេការពារពីខ្ញុំពេញមួយថ្ងៃ។رواه أبو داود
عن أبي هريرة رضي الله عنه مرفوعاً: «يقول اللهُ: إذا أراد عبدي أنْ يعملَ سيئةً، فلا تكتبوها عليه حتى يعملَها، فإنْ عَمِلها فاكتبوها بمثلِها، وإنْ تركها مِن أجلي فاكتبوها له حسنةً، وإذا أراد أنْ يعملَ حسنةً فلم يعملها فاكتبوها له حسنةً، فإنْ عملها فاكتبوها له بعشر أمثالها إلى سبعِ مائة ضِعْفٍ».متفق عليه