Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី សះល៍ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 44 languages
«អំពី សះល៍ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់នៅក្នុងឋានសួគ៌ មានទ្វារមួយដែលគេហៅថា រ៉យយ៉ាន។ អ្នកបួសទាំងឡាយនឹងចូលតាមទ្វារនេះនៅថ្ងៃបរលោក។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ គេបានប្រកាសថា៖ តើអ្នកបួសទាំងឡាយនៅឯណា? ពេលនោះ ពួកគេក៏ក្រោកឈរឡើង។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ នៅពេលដែលពួកគេចូលរួច គេក៏បិទទ្វារនោះដោយគ្មានអ្នកណាម្នាក់អាចចូលតាមទ្វារនោះបានឡើយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ មានទ្វារមួយក្នុងចំណោមទ្វារនៃឋានសួគ៌មានឈ្មោះថា ទ្វាររ៉យយ៉ាន ដែលអ្នកបួសទាំងឡាយនឹងចូលតាមទ្វារនេះនៅថ្ងៃបរលោក។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ មានគេប្រកាសថា៖ តើអ្នកបួសទាំងឡាយនៅឯណា? ពេលនោះ អ្នកបួសទាំងឡាយក៏ក្រោកឈរឡើង ហើយចូលតាមទ្វារនោះទៅ។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ នៅពេលអ្នកបួសទាំងឡាយចូលអស់ គេក៏បិទទ្វារនោះវិញដោយគ្មានអ្នកណាម្នាក់អាចចូលតាមទ្វារនោះបានទៀតឡើយ។

Source
متفق عليه
Download image

Saved at original quality