Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អ៊ិពនូ អាប់ហ្ពាស رضي الله عنهما

Available in 48 languages
«អំពី អ៊ិពនូ អាប់ហ្ពាស رضي الله عنهما ពិតណាស់ ណាពីរបស់អល់ឡោះ ﷺ លោកតែងសូត្រនៅពេលមានទុក្ខព្រួយថា៖ لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ "គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់មហាធំធេង និងមហាខន្តី។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃមេឃជាម្ចាស់ ជាម្ចាស់នៃផែនដី និងជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តម។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកតែងសូត្រនៅពេលមានទុក្ខព្រួយធ្ងន់ធ្ងរថា៖ لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ "គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់មហាធំធេង និងមហាខន្តី។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃមេឃជាម្ចាស់ ជាម្ចាស់នៃផែនដី និងជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តម។ ពោលគឺ៖ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់មហាធំធេង ទាំងឋានៈនិងកិច្ចការរបស់ទ្រង់ មិនថាទាក់ទងនឹងអង្គ លក្ខណៈសម្បត្តិ និងសកម្មភាពរបស់ទ្រង់ឡើយ។ មហាខន្តីបំផុត ជាអ្នកដែលមិនដាក់ទោសភ្លាមៗដល់អ្នកដែលប្រព្រឹត្តអំពើបាបឡើយ។ ផ្ទុយទៅវិញ ទ្រង់ពន្យារពេលដល់រូបគេ ហើយទ្រង់ក៏អាចអភ័យទោសដល់រូបគរបានដែរ ទាំងដែលទ្រង់មានលទ្ធភាពក្នុងការដាក់ទោសរូបគេ ពីព្រោះទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង ជាអ្នកបង្កើតអារ៉ស្ហដ៏ធំធេង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃមេឃជាម្ចាស់ ជាម្ចាស់នៃផែនដី និងជាអ្នកបង្កើតមេឃជាច្រើនជាន់ និងផែនដី និងជាអ្នកដែលបង្កើតអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងវាទាំងពីរ ហើយទ្រង់ជាអ្នកគ្រប់គ្រង ជាអ្នកចាត់ចែងចំពោះវាតាមអ្វីដែលទ្រង់មានចេតនា។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តម និងជាអ្នកបង្កើតអារ៉ស្ហដ៏ឧត្តុង្គឧត្តម។

Source
متفق عليه
Download image

Saved at original quality