Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អ៊ីយ៉ាទ ពិន ហ៊ីម៉ារ ជាបងប្អូននឹងអម្បូរ មូជើស្ហៀក رضي الله عنه បាននិយាយថា៖ នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានក្រោកឈរថ្លែងសុន្ទរកថានៅក្នុងចំណោមពួកយើងដោយលោកបានមានប្រសាសន៍ដោយរៀបរាប់នៅក្នុងនោះថា៖

Available in 40 languages
«អំពី អ៊ីយ៉ាទ ពិន ហ៊ីម៉ារ ជាបងប្អូននឹងអម្បូរ មូជើស្ហៀក رضي الله عنه បាននិយាយថា៖ នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានក្រោកឈរថ្លែងសុន្ទរកថានៅក្នុងចំណោមពួកយើងដោយលោកបានមានប្រសាសន៍ដោយរៀបរាប់នៅក្នុងនោះថា៖ “ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានក្រោកឈរថ្លែងសុន្ទរកថានៅក្នុងចំណោមសហាហ្ពាត់របស់លោក ហើយក្នុងចំណោមអ្វីដែលលោកបានលើកឡើង គឺលោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់លោកថា ពិតណាស់ចាំបាច់លើមនុស្សទាំងអស់ត្រូវឱនលំទោនចំពោះគ្នា។ ការឱនលំទោននោះ គឺតាមរយៈការបន្ទាបខ្លួន និងមានភាពទន់ភ្លន់ ដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាង ក្រអឺតក្រទមលើបុគ្គលម្នាក់ទៀតតាមរយៈពូជពង្ស ឬទ្រព្យសម្បត្តិ ឬអ្វីផ្សេងទៀត និងកុំឲ្យបុគ្គលម្នាក់ប្រព្រឹត្តអំពើអយុត្តិធម៌ និងបំពានលើបុគ្គលម្នាក់ទៀត។

Source
رواه مسلم
Download image

Saved at original quality