KM
All hadiths
The complete card collection, filter by chapter
The Noble Qur'an and Qur'anic Sciences
26
The Hadith and Hadith Sciences
3
The Creed
135
Jurisprudence and Juristic Principles
288
Virtues and Manners
288
Da‘wah and Hisbah
15
Seerah and History
38
655 hadiths
عن زيد بن خالد الجهني رضي الله عنه عن النبي صلى الله عليه وسلم أنه قال: «مَنْ فَطَّرَ صائمًا، كان له مِثْلُ أجْرِهِ، غَيْرَ أنَّهُ لاَ يُنْقَصُ مِنْ أجْرِ الصَّائِمِ شَيْءٌ».
رواه الترمذي وابن ماجه والنسائي في الكبرى والدارمي وأحمد
អំពី សាអាត់ ពិន អាពីវឹក្ក័ស رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ ពិតណាស់លោកបានមានប្រសាសន៍ថា៖ “ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا (ខ្ញុំសូមធ្វើជាសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ ខ្ញុំពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ មូហាំម៉ាត់ជាអ្នកនាំសារ និងអ៊ីស្លាមធ្វើជាសាសនា) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មរបស់គេ។
رواه مسلم
អំពី អាពូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងពេលយប់ គឺវាគ្រប់គ្រាន់ហើយសម្រាប់រូបគេ”។
متفق عليه
អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) រូបគេនឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅដប់។ ខ្ញុំមិនសំដៅថា “الم” (អាលីហ្វ ឡាម មីម) ជាអក្សរមួយតួនោះទេ។ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាអក្សរមួយតួ “ឡាម” គឺជាអក្សរមួយតួ និង “មីម” ជាអក្សរមួយតួ”។
رواه الترمذي
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ដួងចិត្តរបស់កូនចៅអាហ្ទាំទាំងអស់ស្ថិតនៅចន្លោះម្រាមដៃពីរក្នុងចំណោមម្រាមទាំងឡាយរបស់ព្រះជាម្ចាស់ដ៏មេត្តាករុណាបំផុត ប្រៀបដូចជាដួងចិត្តតែមួយ។ ទ្រង់បង្វែរវាតាមដែលទ្រង់មានចេតនា។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ បានបួងសួងថា៖ اللهُمَّ مُصَرِّفَ الْقُلُوبِ صَرِّفْ قُلُوبَنَا عَلَى طَاعَتِكَ (ឱអល់ឡោះជាម្ចាស់ ជាអ្នកបង្វែរដួងចិត្ត! សូមទ្រង់មេត្តាបង្វែរដួងចិត្តរបស់ពួកយើងឲ្យស្ថិតនៅលើការគោរពប្រតិបត្តិទ្រង់ផងចុះ)”។
رواه مسلم
عن أبي هريرة رضي الله عنه عن النبي صلى الله عليه وسلم قال: «ما توطَّنَ رجلٌ مسلمٌ المساجدَ للصلاة والذِّكر، إلا تَبَشْبَشَ اللهُ له، كما يَتَبَشْبَشُ أهلُ الغائب بغائبهم إذا قَدِمَ عليهم».
رواه ابن ماجه وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។ ហើយខ្ញុំបម្រើរបស់យើងនៅតែធ្វើទង្វើល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)មកចំពោះយើងជានិច្ច រហូតដល់យើងពេញចិត្តចំពោះគេ។ កាលណាយើងពេញចិត្តចំពោះគេហើយ យើងនឹងថែរក្សាគេមិនឲ្យស្តាប់ឮ មិនឲ្យមើលឃើញ មិនឲ្យប៉ះពាល់អ្វីដែលច្បាប់មិនអនុញ្ញាត និងមិនឲ្យគេដើរទៅកន្លែងណាដែលច្បាប់មិនអនុញ្ញាតនោះឡើយ។ ប្រសិនបើគេសុំអ្វីមួយពីយើង យើងប្រាកដជានឹងផ្តល់ឲ្យគេ។ ហើយប្រសិនបើគេសុំឲ្យយើងបញ្ចៀសអ្វីមួយពីគេ យើងប្រាកដជានឹងបញ្ចៀសប្រការនោះពីគេ។ គ្មានអ្វីមួយដែលយើងស្ទាក់ស្ទើរក្នុងការធ្វើវា ដូចជាការស្ទាក់ស្ទើររបស់យើងក្នុងការដកយកជីវិតរបស់អ្នកមានជំនឿនោះឡើយ។ គេស្អប់សេចក្តីស្លាប់ ហើយយើងស្អប់ការធ្វើឱ្យគេឈឺចាប់”។
رواه البخاري
عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال: «النَّاسُ مَعَادِن كَمَعَادِن الذَّهَب وَالفِضَّة، خِيَارُهُم فِي الجَاهِلِيَّة خِيَارُهُم فِي الإِسْلاَم إِذَا فَقُهُوا، والأَرْوَاحُ جُنُودٌ مُجَنَّدَة، فَمَا تَعَارَفَ مِنْهَا ائتَلَفَ، وَمَا تَنَاكَرَ مِنْهَا اخْتَلَفَ». وعن أبي هريرة رضي الله عنه قال: قال رسول الله -صلى الله عليه وسلم: «تَجِدُون النَّاسَ مَعَادِن: خِيَارُهُم فِي الجَاهِليَّة خِيَارُهُم فِي الإِسْلاَم إِذَا فَقِهُوا، وَتَجِدُون خِيَار النَّاس فِي هَذَا الشَّأْن أَشَدُّهُم كَرَاهِيَة لَه، وَتَجِدُون شَرَّ النَّاس ذَا الوَجْهَين، الَّذِي يَأْتِي هَؤُلاَء بِوَجه، وَهَؤُلاَء بِوَجْه».
الحديث الأول: متفق عليه، ولفظه لمسلم؛ وروى البخاري أوله، وروى آخره عن عائشة -رضي الله عنها-. الحديث الثاني: متفق عليه
عن ابن عمر رضي الله عنهما مرفوعاً: «على المرء المسلم السمع والطاعة فيما أحب وكَرِهَ، إلا أن يُؤمر بمعصية، فإذا أُمِرَ بمعصية فلا سمع ولا طاعة».
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្បថដោយនិយាយថា៖ សូមស្បថនឹងរូបសំណាក អាល់ឡាត និង អាល់អ៊ុសហ្សា ចូរឲ្យគេពោលថា៖ “لا إلَهَ إلا اللهُ”(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ហើយជនណាដែលនិយាយទៅកាន់មិត្ដភក្ដិរបស់ខ្លួនថា៖ មកនេះមក ខ្ញុំនឹងលេងល្បែងស៊ីសងជាមួយអ្នក ចូរឲ្យគេបរិច្ចាគទាន”។
متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «من أطاعني فقد أطاع الله، ومن عصاني فقد عصى الله، ومن يطع الأمير فقد أطاعني، ومن يعص الأمير فقد عصاني».
متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ គាត់បាននិយាយថា៖ នៅពេលដែលគេផ្តល់ឲ្យរ៉ស៊ូលុលឡោះ ﷺ ធ្វើការជ្រើសរើសរវាងប្រការពីរ លោកតែងជ្រើសយកប្រការដែលមានភាពងាយស្រួលជាងគេ ដរាបណាវាមិនមែនជាបាបកម្ម។ តែប្រសិនបើនោះជាបាបកម្មវិញ លោកគឺជាមនុស្សដែលឃ្លាតឆ្ងាយអំពីវាជាងគេបំផុត។ ហើយរ៉ស៊ូលុលឡោះ ﷺ មិនដែលសងសឹកដើម្បីខ្លួនលោកឡើយ លើកលែងតែនៅពេលណាដែលគេបំពានលើប្រការដែលអល់ឡោះបានហាមឃាត់ នោះលោកនឹងសងសឹកក្នុងនាមអល់ឡោះ។
متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «من مات ولم يَغْزُ، ولم يُحدث نفسه بالغزو، مات على شُعْبَةٍ من نِفَاقٍ»
رواه مسلم
អំពី អាពូម៉ាស្អ៊ូទ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលបុរសម្នាក់ចំណាយទ្រព្យសម្បត្ដិអ្វីមួយទៅលើក្រុមគ្រួសាររបស់ខ្លួនដោយរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់នោះ ពិតណាស់ វាជាការបរិច្ចាគទានមួយសម្រាប់រូបគេ”។
متفق عليه
عن أنس بن مالك وأبي هريرة رضي الله عنهما عن النبي صلى الله عليه وسلم فيما يرويه عن ربه عز وجل قال: «إذا تَقَرَّبَ العبدُ إليَّ شِبْرًا تَقَرَّبْتُ إليه ذِرَاعًا، وإذا تَقَرَّبَ إليَّ ذِرَاعًا تَقَرَّبْتُ مِنْهُ بَاعًا، وإذا أتاني يمشي أَتَيْتُهُ هَرْوَلَةً».
حديث أنس -رضي الله عنه- رواه البخاري . حديث أبي هريرة -رضي الله عنه- متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជំនឿ(អ៊ីម៉ាន)មានច្រើនជាងចិតសិបផ្នែក ឬច្រើនជាងហុកសិបផ្នែក។ ផ្នែកដែលល្អជាងគេ គឺការសូត្រថា៖ لَا إلَهَ إِلَّا اللَّهُ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ចំណែកឯផ្នែកដែលទាបជាងគេ គឺការយកវត្ថុដែលបង្កបញ្ហាដល់មនុស្សចេញពីផ្លូវ។ ហើយការខ្មាសអៀនក៏ជាផ្នែកមួយនៃជំនឿដែរ”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខណៈពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវ គាត់បានប្រទះឃើញមែកឈើដែលមានបន្លាមួយនៅលើផ្លូវ គាត់ក៏កាត់វាចេញ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានថ្លែងអំណរគុណចំពោះបុរសនោះ និងបានអភ័យទោសឲ្យគាត់”។
متفق عليه
អំពី អាទី ពិន ហាទិម رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ។ ពេលនោះ គេមើលទៅខាងស្ដាំគ្មានឃើញអ្វីក្រៅពីទង្វើដែលខ្លួនបានសាងឡើយ ហើយមើលទៅខាងឆេ្វងក៏គ្មានឃើញអ្វីក្រៅពីទង្វើដែលខ្លួនបានសាងដែរ ហើយគេមើលទៅខាងមុខ គ្មានឃើញអ្វីក្រៅពីឋាននរកនៅចំពីមុខខ្លួនឡើយ។ ហេតុនេះ ចូរអ្នកការពារខ្លួនពីឋាននរក ទោះបីតាមរយៈផ្លែល្មើមួយចំណិតក៏ដោយ”។
متفق عليه
عن عبد الله بن عكيم رضي الله عنه مرفوعاً: «مَنْ تَعَلَّقَ شيئا وُكِلَ إليه».
رواه أحمد والترمذي
អំពី តរិក ពិន អាស្ហ៊ីម អាល់អាស្ហជើអ៊ី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ហើយប្រឆាំងនឹងអ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ គឺគេហាមឃាត់ចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ជននោះ ហើយការជំនុំជម្រះរបស់ជននោះ ស្ថិតលើអល់ឡោះជាម្ចាស់”។
رواه مسلم
អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។
رواه الترمذي وابن ماجه وأحمد
អំពី សាមូរ៉ោះ ពិន ជុនទប់ និង អាល់មូហ្គីរ៉ោះ ពិន ស្ហួកហ្ពះ رضي الله عنهما គាត់ទាំងពីរបាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណានិយាយនូវដំណឹងអ្វីមួយអំពីខ្ញុំដែលខ្លួនយល់ថា វាជាការភូតកុហក ពិតណាស់ រូបគេគឺជាអ្នកភូតកុហកម្នាក់ក្នុងចំណោមអ្នកភូតកុហកទាំងឡាយ”។
رواه مسلم في مقدمته
عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال: «لا ينبغي لصِدِّيق أن يكون لعَّانًا».
رواه مسلم
عن عائشة رضي الله عنها قالت: قال رسول الله صلى الله عليه وسلم : «مَنْ أحَبَّ لِقَاءَ اللهِ أَحَبَّ اللهُ لِقَاءهُ، وَمَنْ كَرِهَ لِقَاءَ اللهِ كَرِهَ اللهُ لِقَاءهُ» فقلتُ: يا رسولَ اللهِ، أكَراهِيَةُ المَوتِ، فَكُلُّنَا نَكْرَهُ المَوتَ؟ قال: «لَيْسَ كَذَلِكَ، ولكِنَّ المُؤْمِنَ إذَا بُشِّرَ بِرَحْمَةِ اللهِ وَرِضْوَانِهِ وَجَنَّتِهِ أَحَبَّ لِقَاءَ اللهِ فَأَحَبَّ اللهُ لِقَاءهُ، وإنَّ الكَافِرَ إذَا بُشِّرَ بِعَذابِ اللهِ وَسَخَطهِ كَرِهَ لِقَاءَ اللهِ وكَرِهَ اللهُ لِقَاءهُ».
رواه مسلم، ورواه البخاري عن عائشة -رضي الله عنها- في ضمنه حديث عن عبادة بن الصامت-رضي الله عنه-. رواه عن أبي موسى -رضي الله عنه- مختصرا
Previous page
Page 17 of 28
Next page