Hadith for the World
Jurisprudence and Juristic Principles

Jurisprudence of Acts of Worship

231 hadiths

231 hadiths

អំពី អ៊ុកហ្ពះ ពិន អាមៀរ អាល់ជូហានី رضي الله عنه បាននិយាយថា៖ ពេលវេលាបីដែលរ៉ស៊ូលុលឡោះ ﷺ លោកហាមឃាត់មិនឲ្យពួកយើងសឡាត ឬក៏បញ្ចុះសពអ្នកស្លាប់នៃពួកយើង គឺនៅពេលដែលថ្ងៃរះឡើង រហូតដល់រះឡើងខ្ពស់(កម្ពស់មួយថ្នោល) នៅពេលលដែលថ្ងៃត្រង់(ចំពីលើក្បាល) រហូតដល់ថ្ងៃជ្រេបន្តិច និងនៅពេលដែលថ្ងៃរៀបលិច រហូតដល់វាលិចបាត់។رواه مسلم
عن جُبير بن مُطعم رضي الله عنه مرفوعًا: «لا تَمْنَعُوا أحدًا يطوف بهذا البيت، ويصلي أي سَاعة شاء من لَيل أو نَهار».رواه أبو داود وأحمد والترمذي والنسائي وابن ماجه والدارمي
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រនៅពេលឮគេអាហ្សានថា៖ اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ (ឱអល់ឡោះដែលជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេប្រតិបត្ដិ! សូមទ្រង់មេត្តាផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់តែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផង) នោះរូបគេនឹងទទួលបានការអន្ដរាគមន៍(ស្ហាហ្វាអាត់)របស់ខ្ញុំនៅថ្ងៃបរលោក”។رواه البخاري
អំពី អាពូម៉ារសាត់ អាល់ហ្គណាវី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។رواه مسلم
عن عبد الله بن الشِّخِير رضي الله عنه قال: «رأيت رسول الله صلى الله عليه وسلم يُصَلِّي، وفي صَدره أَزِيزٌ كَأَزِيزِ الرَّحَى من البُكَاءِ صلى الله عليه وسلم ».رواه أبو داود والنسائي وأحمد
عن أنس بن مالك رضي الله عنه : أن رسول الله صلى الله عليه وسلم قال: «إذا قُدِّمَ العَشَاءُ ، فابدءوا به قبل أن تُصَلُّوا صلاة المغرب، ولا تَعْجَلوا عن عَشَائِكم».متفق عليه
عن أنس بن مالك رضي الله عنه أن النبي صلى الله عليه وسلم رأى نُخْامَة في القِبْلَة، فَشَقَّ ذلك عليه حتى رُئِي في وجْهِه، فقام فَحَكَّه بِيَده، فقال: «إن أحدكم إذا قام في صلاته فإنه يُنَاجِي رَبَّه، أو إن رَبَّه بينه وبين القِبْلَة، فلا يَبْزُقَنَّ أحدُكم قِبَل قِبْلتِه، ولكن عن يَسَاره أو تحت قَدَمَيه» ثم أخذ طَرف رِدَائِه، فَبَصَقَ فيه ثم ردَّ بَعْضَهُ على بعض، فقال: «أو يفعل هكذا».متفق عليه
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើយ៉ាងណាទៅក្រុមទាំងឡាយដែលងើយភ្នែករបស់ពួកគេទៅលើមេឃនៅក្នុងការសឡាតរបស់ខ្លួននោះ”។ លោកបានសង្កត់ធ្ងន់ទៅលើពាក្យសម្ដីរបស់លោក រហូតដល់លោកមានប្រសាសន៍ថា៖ “ចូរឲ្យពួកគេបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ គេនឹងឆក់យកក្រសែភ្នែករបស់ពួកគេជាមិនខាន”។رواه البخاري
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។متفق عليه
عن ابن عباس -رضي الله عنهما- قال: كَشف رسول الله صلى الله عليه وسلم السِّتَارة والناس صُفوف خَلف أبي بَكر، فقال: «أيها الناس، إنه لم يَبْق من مُبَشِّرَاتِ النُّبُوَّةِ إلا الُّرؤيا الصَّالحة، يَراها المُسلم، أو تُرى له، ألا وإنِّي نُهِيت أن أقْرَأ القرآن راكِعا أو ساجِدا، فأما الرُّكوع فعظِّموا فيه الرَّب عز وجل ، وأما السُّجود فَاجْتَهِدُوا في الدُّعاء، فَقَمِنٌ أن يُستَجاب لكم».رواه مسلم
عن الحكم قال: غَلَب على الكُوفة رجُل -قد سَمَّاه- زَمَنَ ابن الأشْعَث، فأمر أبَا عُبيدة بن عبد الله أن يصلِّي بالناس، فكان يصلِّي، فإذا رَفع رأسه من الرُّكوع قام قَدْر ما أقُول: اللَّهُم ربَّنا لك الحَمد، مِلْءَ السَّماوات ومِلْءَ الأرض، ومِلْءَ ما شِئت من شَيء بعد، أهْل الثَّناء والمَجد، لا مانع لما أعْطَيت، ولا مُعْطِي لما مَنعت، ولا يَنفع ذَا الجَدِّ مِنْك الجَدِّ. قال الحَكم: فَذَكَرت ذلك لعَبد الرَّحمن بن أبي ليلى فقال: سمعت البَرَاء بن عَازب يقول: «كانت صلاة رسول الله صلى الله عليه وسلم وركُوعه، وإذا رفع رأسه من الرُّكوع، وسُجوده، وما بَيْن السَّجدتين، قريبًا من السَّوَاء» قال شُعبة: فذَكَرْتُه لِعَمرو بن مُرَّة فقال: قد رأيت ابن أبي ليلى، فلم تَكن صلاته هكذا.رواه مسلم
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ ថ្ងាស ហើយលោកបានចង្អុលទៅកាន់ច្រមុះរបស់លោក ដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងម្រាមជើងទាំងពីរ។ ហើយយើងមិនត្រូវមូរសម្លៀកបំពាក់ ឬសក់ឡើយ”។متفق عليه
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ថា៖ ណាពី ﷺ តែងសូត្រនៅចន្លោះស៊ូជោតទាំងពីរថា៖ اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំ អាណិតស្រឡាញ់ចំពោះរូបខ្ញុំ ផ្តល់ភាពសុខសាន្តដល់រូបខ្ញុំ ចង្អុលបង្ហាញដល់រូបខ្ញុំ និងប្រទានលាភសក្ការៈដល់រូបខ្ញុំផងចុះ)។رواه أبو داود والترمذي وابن ماجه وأحمد
عن أنس بن مالك رضي الله عنه أن النبي صلى الله عليه وسلم : كان لا يقنت إلا إذا دعا لقوم، أو دعا على قوم.رواه ابن خزيمة
អំពី សាវហ្ពាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកសឡាតចប់ លោកតែងសុំការអភ័យទោសពីអល់ឡោះចំនួន៣ដង។ បន្ទាប់មក លោកសូត្រថា៖ " اللَّهُمَّ أنْتَ السَّلاَمُ ، وَمِنْكَ السَّلاَمُ ، تَبَارَكْتَ يَا ذَا الجَلاَلِ وَالإكْرَامِ " (ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត ឱម្ចាស់ដ៏មហាខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមបំផុត)។ អាល់វ៉ាលីទ បាននិយាយថា៖ ពេលនោះ ខ្ញុំបានសួរទៅកាន់ អាវហ្សាអ៊ី ថា៖ តើសុំការអភ័យទោសពីអល់ឡោះត្រូវសូត្រយ៉ាងដូចមេ្ដច? គាត់បានឆ្លើយថា៖ គឺអ្នកសូត្រថា៖ “أسْتَغْفِرُ الله أسْتَغْفِرُ الله” (ខ្ញុំសុំការអភ័យទោសពីអល់ឡោះ ខ្ញុំសុំការអភ័យទោសពីអល់ឡោះ)។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ៖ “បុគ្គលណាសូត្រថា៖ سُبْحَان اللهِ (អល់ឡោះដ៏មហាបរិសុទ្ធ) ក្រោយពេលសឡាតរួចចំនួន៣៣ដង, សូត្រថា៖ الحَمْدُ للهِ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ចំនួន៣៣ដង, សូត្រថា៖ اللهُ أكْبَرُ (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)ចំនួន៣៣ដង និងសូត្របង្គ្រប់១០០ដោយ៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មរបស់គាត់ច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។رواه مسلم
អំពី អាពូអ៊ូម៉ាម៉ះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាសូត្រអាយ៉ាត់កួរស៊ីយ៍រៀងរាល់ពេលក្រោយពីសឡាតដែលជាកាតព្វកិច្ចរួច គ្មានអ្វីដែលរារាំងរូបគេពីការចូលឋានសួគ៌ឡើយ លើកលែងតែការស្លាប់ប៉ុណ្ណោះ”។رواه النسائي في الكبرى
អំពី អ៊ិមរ៉ន ពិន ហ៊ូសៃន៍ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់មានជំងឺឫសដូងបាត។ ពេលនោះ ខ្ញុំបានសួរណាពី ﷺ អំពីការសឡាត។ លោកបានឆ្លើយថា៖ “ចូរអ្នកសឡាតដោយឈរ។ ប្រសិនបើអ្នកគ្មានលទ្ធភាព ចូរអ្នកសឡាតដោយអង្គុយ។ ហើយប្រសិនបើអ្នកគ្មានលទ្ធភាពទៀត ចូរអ្នកសឡាតដោយដេកផ្អៀង”។رواه البخاري
عن عائشة رضي الله عنها ، قالت: «قامَ النبي صلى الله عليه وسلم بآيةٍ مِنَ القرآن ليلةً».رواه الترمذي
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានការសង្ស័យចំពោះសឡាតរបស់ខ្លួនដោយមិនដឹងថាតើរូបគេសឡាតបានបីរ៉ក្អាត់ ឬបួនរ៉ក្អាត់នោះ ចូរឲ្យគេបោះបង់ការសង្ស័យ ហើយធ្វើនូវអ្វីដែលខ្លួនប្រាកដក្នុងចិត្ត។ បន្ទាប់មក គេត្រូវស៊ូជោត(សះវី)ចំនួនពីរដងមុនពេលឲ្យសាឡាម។ ប្រសិនបើគេសឡាតបានប្រាំរ៉ក្អាត់ ការស៊ូជោតនោះនឹងធ្វើឱ្យសឡាតរបស់គេគ្រប់។ ហើយប្រសិនបើគេសឡាតគ្រប់បួនរ៉ក្អាត់ នោះការស៊ូជោតនោះនឹងក្លាយជាការបន្តុះបង្អាប់ស្ហៃតន”។رواه مسلم
عن أبي رافع أن أبا هريرة رضي الله عنه قرأ لهم: «إذا السماء انْشَقَّتْ» فسجد فيها، فلما انصَرَفَ أخبرهم أن رسول الله صلى الله عليه وسلم سجد فيها.متفق عليه
عن أبي بكرة، عن النبي صلى الله عليه وسلم أنه كان «إذا جاءه أمرُ سرورٍ، أو بُشِّرَ به خَرَّ ساجدًا شاكرًا لله».رواه أبو داود وابن ماجه والترمذي وأحمد
عن حفصة رضي الله عنها «أن النبي صلى الله عليه وسلم كان يُصلي ركعتين خَفيفتين بعد ما يَطلع الفجر»، وفي رواية: قبل أن تُقام الصلاة.رواه البخاري
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ ណាពី ﷺ លោកមិនធ្លាប់បោះបង់បួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងពីររ៉ក្អាត់មុនសឡាតស៊ូពុសឡើយ។رواه البخاري