Hadith for the World
Tap the image to view it full size
The Creed

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 55 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការសាកល្បង(ពីអល់ឡោះ)នៅតែកើតមានចំពោះអ្នកមានជំនឿទាំងប្រុសទាំងស្រីទាក់ទងនឹងខ្លួនប្រាណរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេ រហូតដល់គេជួបនឹងអល់ឡោះជាម្ចាស់ដោយគ្មានកំហុសឆ្គងអ្វីទាំងអស់”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ គ្រោះថ្នាក់ និងការសាកល្បងនឹងមិនដាច់ចេញពីអ្នកមានជំនឿឡើយ មិនថាប្រុស មិនថាស្រី ទាំងចំពោះខ្លួនរបស់គេផ្ទាល់ ដូចជាបញ្ហាសុខភាព ចំពោះកូនចៅរបស់គេ ដូចជាជំងឺ មរណៈ និងភាពអកតញ្ញូជាដើម ហើយនិងចំពោះទ្រព្យសម្បត្តិរបស់គេ ដូចជាភាពក្រីក្រ ខាតបង់អាជីវកម្ម បាត់បង់របស់ទ្រព្យ រស់នៅលំបាក និងមានជីវភាពខ្វះខាតជាដើម ដើម្បីអល់ឡោះជាម្ចាស់ទ្រង់លុបលាងបាបកម្មទាំងអស់របស់គេតាមរយៈការសាកល្បងទាំងនោះ រហូតដល់ពេលដែលគេជួបអល់ឡោះជាម្ចាស់ គឺរូបគេនឹងបានជ្រះស្អាតពីបាបកម្ម និងកំហុសឆ្គងទាំងឡាយដែលរូបគេបានប្រព្រឹត្ត។

Source
رواه الترمذي وأحمد
Download image

Saved at original quality