Hadith for the World

All hadiths

The complete card collection, filter by chapter

655 hadiths

អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដូច្នោះដែរ។ ពួកវាចេញពីសំបុកនៅពេលព្រឹកដោយពោះទទេ ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ”។رواه الترمذي وابن ماجه وأحمد
عن أبي هريرة رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «ما نهيتكم عنه فاجتنبوه، وما أمرتكم به فأْتُوا منه ما استطعتم، فإنما أَهلَكَ الذين من قبلكم كثرةُ مسائلهم واختلافهم على أنبيائهم».متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាជួយដោះទុក្ខអ្នកមានជំនឿមួយក្នុងចំណោមទុក្ខនានាក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងជួយដោះទុក្ខជននោះវិញក្នុងចំណោមទុក្ខនានានៅថ្ងៃបរលោក។ បុគ្គលណាជួយសម្រួលដល់អ្នកមានការលំបាក នោះអល់ឡោះជាម្ចាស់នឹងជួយសម្រួលដល់ជននោះវិញទាំងក្នុងលោកិយ និងថ្ងៃបរលាក។ បុគ្គលណាជួយលាក់បាំង(ប្រការមិនល្អ)របស់អ្នកមូស្លីម អល់ឡោះជាម្ចាស់នឹងជួយលាក់បាំងជននោះវិញទាំងក្នុងលោកិយ និងថ្ងៃបរលោក។ អល់ឡោះទ្រង់ជួយដល់ខ្ញុំបម្រើរបស់ទ្រង់ ដរាបណាខ្ញុំបម្រើនោះចេះជួយដល់បងប្អូនរបស់ខ្លួន។ បុគ្គលណាធ្វើដំណើរតាមផ្លូវមួយដើម្បីសេ្វងរកចំណេះវិជ្ជា អល់ឡោះជាម្ចាស់នឹងជួយសម្រួលផ្លូវមួយឲ្យជននោះទៅកាន់ឋានសួគ៌។ រាល់ក្រុមទាំងឡាយដែលប្រមូលផ្ដុំគ្នានៅក្នុងគេហដ្ឋានមួយក្នុងចំណោមគេហដ្ឋានទាំងឡាយរបស់អល់ឡោះ(ម៉ាស្ជិត)ដើម្បីសូត្រគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងបង្រៀនវាដល់គ្នាទៅវិញទៅមក នោះភាពនឹងនរប្រាកដជានឹងកើតមានចំពោះពួកគេ ក្ដីមេត្តាករុណានឹងគ្របដណ្ដប់លើពួកគេ ម៉ាឡាអ៊ីកាត់នឹងនៅជុំវិញពួកគេ ហើយអល់ឡោះជាម្ចាស់នឹងរំលឹកពីពួកគេនៅក្នុងចំណោមក្រុមអ្នកដែលនៅក្បែរទ្រង់។ ជនណាហើយដែលមិនបានសាងទង្វើល្អទេនោះ ពូជអម្បូររបស់គេមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់គេឡើយ”។رواه مسلم
عن أبي هريرة رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «وَاللهِ إني لأَسْتَغْفِرُ اللهَ وأَتُوبُ إليهِ في اليومِ أَكْثَرَ من سَبْعِينَ مَرَّةً».رواه البخاري
អំពី អាល់អាហ្គើរ رضي الله عنه ដែលជាសហាហ្ពាត់ម្នាក់របស់ណាពី ﷺ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសារភាពកំហុសទៅកាន់ទ្រង់ក្នុងមួយថ្ងៃមួយរយដង”។رواه مسلم
អំពី អាពូហ្សើរ رضي الله عنه អំពីណាពី ﷺ តាមអ្វីដែលលោករាយការណ៍ពីអល់ឡោះជាម្ចាស់ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ “ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ យើងបានហាមឃាត់អំពើអយុត្តិធម៌ចំពោះខ្លួនយើង ហើយយើងក៏បានហាមឃាត់វារវាងពួកអ្នកផងដែរ។ ហេតុនេះ ចូរពួកអ្នកកុំប្រព្រឹត្តអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមកឲ្យសោះ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកវងេ្វង លើកលែងតែជនណាដែលយើងបានចង្អុលបង្ហាញដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំការចង្អុលបង្ហាញពីយើង នោះយើងនឹងចង្អុលបង្ហាញដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកដែលស្រេកឃ្លាន លើកលែងតែជនដែលយើងបានផ្តល់អាហារដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំអាហារទទួលទានពីយើង នោះយើងនឹងផ្តល់អាហារដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកដែលអាក្រាត លើកលែងតែជនណាដែលយើងបានផ្តល់សម្លៀកបំពាក់ដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំសម្លៀកបំពាក់ពីយើង នោះយើងនឹងផ្តល់សម្លៀកបំពាក់ដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ជាការពិតណាស់ ពួកអ្នកបានប្រព្រឹត្តកំហុសឆ្គងទាំងយប់ទាំងថ្ងៃ ហើយយើងជាអ្នកអភ័យទោសចំពោះបាបកម្មទាំងអស់។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីយើង នោះយើងនឹងអភ័យទោសដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកពិតជាមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់យើងបានឡើយ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីមួយដល់យើងនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិន(សុទ្ធតែគោរពប្រតិបត្តិមកចំពោះយើង)ប្រៀបដូចជាចិត្តមនុស្សល្អដែលបំផុតម្នាក់នៃពួកអ្នកក៏ដោយ ក៏វាមិនបានបន្ថែមអ្វីដល់អំណាចរបស់យើងបន្តិចនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិន(សុទ្ធតែប្រព្រឹត្តល្មើសមកចំពោះយើង)ប្រៀបដូចជាចិត្តមនុស្សដែលអាក្រក់បំផុតម្នាក់ក៏ដោយ ក៏វាមិនបានកាត់បន្ថយអំណាចរបស់យើងបន្តិចនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិនឈរនៅកន្លែងតែមួយ ហើយសុំអ្វីៗពីយើង(តាមបំណងរៀងៗខ្លួន) រួចយើងផ្តល់ឲ្យមនុស្សគ្រប់រូបនូវអ្វីដែលគេបានសុំក៏ដោយ ក៏វាមិនបានកាត់បន្ថយនូវអ្វីដែលយើងមានបន្តិចណានោះដែរ លើកលែងតែដូច(តំណក់ទឹកជាប់ម្ជុល)ពេលគេជ្រមុជវាទៅក្នុងទឹកសមុទ្រ(ហើយលើកវិញ)ប៉ុណ្ណោះ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ គ្រប់ទង្វើរបស់ពួកអ្នក យើងនឹងកត់ត្រាទុកជូនពួកអ្នក។ បន្ទាប់មក យើងនឹងតបស្នងដល់ពួកអ្នកវិញ។ ដូចេ្នះ បុគ្គលណាទទួលបានផលល្អ ចូរឲ្យគេថ្លែងសរសើរចំពោះអល់ឡោះ។ ចំណែកឯបុគ្គលណាដែលទទួលបានផលផ្សេងពីនោះ ចូរកុំឲ្យគេបន្ទោសអ្នកណាក្រៅពីខ្លួនឯងឲ្យសោះ”។رواه مسلم
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ ថ្ងៃមួយ ខ្ញុំបាននៅពីក្រោយរ៉ស៊ូលុលឡោះ ﷺ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ។ ចូរអ្នកដឹងថា មនុស្សលោកទាំងអស់ ប្រសិនបើពួកគេរួបរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍អ្វីមួយដល់អ្នក ពួកគេនឹងមិនអាចផ្តល់ផលប្រយោជន៍នោះដល់អ្នកបានឡើយ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាសម្រាប់អ្នករួចប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេរួបរួមគ្នាបង្កគ្រោះថ្នាក់(ធ្វើបាប)អ្នកលើបញ្ហាអ្វីមួយ ពួកគេក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះបានកត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។ គេបានលើកស្លាបប៉ាកកា ហើយក្រដាសទាំងឡាយក៏បានស្ងួតអស់ដែរ(ការកត់ត្រារួចរាល់ហើយ)”។رواه الترمذي
عن أبي ذر رضي الله عنه قال: قال النبي صلى الله عليه وسلم :«عُرِضَتْ عَلَيَّ أعمالُ أُمتي، حَسَنُهَا وسَيِّئُهَا فَوَجَدتُ في مَحَاسِنِ أَعْمَالِهَا الأَذَى يُمَاطُ عَنِ الطَّرِيقِ، ووَجَدتُ في مَسَاوِئِ أَعْمَالِهَا النُّخَاعَةُ تَكُونُ في المَسْجِدِ لا تُدْفَنُ».رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី ណាពី ﷺ តាមអ្វីដែលលោកបានរាយការណ៍អំពីម្ចាស់របស់លោក ទ្រង់បានមានបន្ទូលថា៖ “នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះម្នាក់សាងបាបកម្ម បន្ទាប់មក គេពោលថា៖ “اللَّهُمَّ اغْفِرْ لِي ذَنْبِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស”។ ក្រោយមក គេបានត្រឡប់ទៅសាងបាបកម្មទៀត រួចគេបានពោលថា៖ “أَيْ رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស”។ បន្ទាប់មក គេក៏ត្រឡប់ទៅសាងបាបកម្មម្តងទៀត រួចគេបានពោលថា៖ “أَيْ رَبِّ اغْفِرْ لِي ذَنْبِي” (ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង)។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថា៖ “ខ្ញុំបម្រើរបស់យើងបានសាងបាបកម្មមួយ ហើយគេដឹងថា រូបគេមានព្រះជាម្ចាស់ម្នាក់ជាអ្នកលើកលែងទោស និងដាក់ទោស។ ចូរអ្នកធ្វើអ្វីតាមដែលអ្នកចង់ចុះ។ ពិតប្រាកដណាស់ យើងពិតជាបានលើកលែងទោសឲ្យអ្នកហើយ”។متفق عليه
عن أبي أمامة رضي الله عنه أن النبي صلى الله عليه وسلم كَانَ إذا رَفَعَ مَائِدَتَهُ، قال: «الحَمْدُ للهِ حَمْدًا كَثِيرًا طَيِّبًا مُبَارَكًا فِيهِ، غَيْرَ مَكْفِيٍّ، وَلَا مُوَدَّعٍ، وَلَا مُسْتَغْنًى عَنْهُ رَبَّنَا».رواه البخاري
عن عائشة رضي الله عنها قالت: كان رسولُ اللهِ صلى الله عليه وسلم إذا فَاتَتْهُ الصَّلَاةُ مِنَ الليلِ مِن وَجَعٍ أَوْ غَيْرِهِ، صَلَّى من النَّهَارِ ثِنْتَيْ عَشْرَةَ رَكْعَةً.رواه مسلم
عن عائشة رضي الله عنها والمغيرة بن شعبة رضي الله عنه : أن النبي صلى الله عليه وسلم كان يقوم من الليل حتى تَتَفَطَّرَ قَدَمَاهُ فقلت له: لم تَصْنَعُ هذا يا رسول الله، وقد غفر اللهُ لك ما تقدم من ذنبك وما تأخر؟ قال: «أَفَلَا أحب أن أكونَ عبدا شَكُورًا».حديث عائشة -رضي الله عنها-: متفق عليه. حديث المغيرة بن شعبة -رضي الله عنه-: متفق عليه
عن أبي هريرة رضي الله عنه أن النبي صلى الله عليه وسلم قال: «لا يُلْدَغُ المؤمنُ من جُحْرٍ واحد مرتين».متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។رواه مسلم
អំពី ជើរៀរ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលត្រូវបានគេរារាំងពីភាពទន់ភ្លន់ ប្រាកដជាត្រូវបានគេរារាំងពីប្រការល្អ”។رواه مسلم
عن أنس رضي الله عنه قَالَ: كُنْتُ أمشي مَعَ رسول الله صلى الله عليه وسلم وَعَلَيْهِ بُرْد نَجْرَانيٌّ غَلِيظُ الحَاشِيَةِ، فأدْرَكَهُ أعْرَابِي فَجَبذَهُ بِرِدَائِهِ جَبْذَة شَديدة، فَنَظَرْتُ إِلَى صَفْحَةِ عَاتِقِ النَّبيِّ صلى الله عليه وسلم وَقَدْ أثَّرَتْ بِهَا حَاشِيَة الرِّدَاءِ مِنْ شِدَّةِ جَبْذَتِه، ثُمَّ قَالَ: يَا مُحَمَّدُ، مُر لِي مِنْ مَالِ اللهِ الَّذِي عِنْدَكَ. فَالتَفَتَ إِلَيْهِ، فَضَحِكَ ثُمَّ أَمَرَ لَهُ بِعَطَاءٍ.متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ កាលណាចូលដល់ដប់យប់(ចុងក្រោយនៃខែរ៉ម៉ាហ្ទន) រ៉ស៊ូលុលឡោះ ﷺ លោកនៅទល់ភ្លឺ ហើយលោកដាស់គ្រួសាររបស់លោក ព្រមទាំងខិតខំប្រឹងប្រែង(ក្នុងការគោរពសក្ការៈ) និងរឹតបន្តឹងចង្កេះខោ។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធប៉ុណ្ណោះ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាដែលបដិសេធ(មិនចង់ចូលឋានសួគ៌)នោះ? លោកបានឆ្លើយថា៖ “អ្នកដែលប្រតិបត្តិតាមខ្ញុំនឹងបានចូលឋានសួគ៌។ រីឯអ្នកដែលមិនប្រតិបត្តិតាមខ្ញុំ គេពិតជាបានបដិសេធ”។رواه البخاري
អំពី អាពូពើរហ្សះ អាល់អាស់ឡាមី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបរលោក ជើងទាំងពីររបស់ខ្ញុំបម្រើអល់ឡោះនឹងមិនអាចធ្វើចលនាទៅណាបានឡើយ រហូតដល់គាត់ត្រូវបានគេសួរអំពីអាយុរបស់គាត់ តើគាត់បានចំណាយវាយ៉ាងដូចម្តេច? អំពីចំណេះដឹងរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច? អំពីទ្រព្យសម្បត្តិរបស់គាត់ តើគាត់រកវាបានដោយរបៀបណា និងចំណាយវាយ៉ាងដូចម្តេច? និងអំពីរាងកាយរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច”?رواه الترمذي
عن أبي هريرة رضي الله عنه مرفوعاً: «لما خلق اللهُ الخَلْقَ كتب في كتاب، فهو عنده فوق العرش: إن رحمتي تَغْلِبُ غضبي». وفي رواية: «غَلَبَتْ غضبي» وفي رواية: «سَبَقَتْ غضبي».متفق عليه
អំពី អាណាស رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី។ ហើយគ្មានអ្វីអាចបំពេញពោះកូនចៅអាហ្ទាំបានឡើយ លើកលែងតែដីប៉ុណ្ណោះ។ ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុស”។متفق عليه
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ម៉ាឡាអ៊ីកាត់ជីព្រីលនៅតែផ្ដាំផ្ញើខ្ញុំជានិច្ចអំពីអ្នកជិតខាង រហូតដល់ខ្ញុំគិតថា គាត់នឹងដាក់ភាពជាអ្នកជិតខាងជាមូលហេតុនៃការទទួលមរតក”។متفق عليه
عن أبي هريرة رضي الله عنه قال: ما عاب رسول الله صلى الله عليه وسلم طعاما قط، إن اشتهاه أكله، وإن كرهه تركه.متفق عليه
عن أبي سعيد الخدري رضي الله عنه مرفوعاً: أنَّ ناسًا من الأنصارِ سألوا رسولَ الله - صلى الله عليه وسلم - فأعطاهم، ثم سألوه فأعطاهم، حتى نَفِدَ ما عنده، فقال لهم حين أنفقَ كلَّ شيءٍ بيده: «ما يَكُنْ عندي من خيرٍ فلن أَدَّخِرَهُ عَنْكُم، ومَنْ يَسْتَعْفِفْ يُعِفِّهُ اللهُ، ومَنْ يَسْتَغْنِ يُغْنِهِ اللهُ، ومَنْ يَتَصَبَّرْ يُصَبِّرْهُ اللهُ. وما أُعْطِيَ أَحَدٌ عطاءً خَيرًا وأَوسع من الصبرِ».متفق عليه