KM
All hadiths
The complete card collection, filter by chapter
The Noble Qur'an and Qur'anic Sciences
26
The Hadith and Hadith Sciences
3
The Creed
135
Jurisprudence and Juristic Principles
288
Virtues and Manners
288
Da‘wah and Hisbah
15
Seerah and History
38
655 hadiths
عن أنس بن مالك رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «للَّهُ أَفْرَحُ بِتَوْبَةِ عَبْدِهِ مِنْ أَحَدِكُمْ، سَقَطَ عَلَى بَعِيرِهِ، وَقَدْ أَضَلَّهُ فِي أَرْضِ فَلاَةٍ». وفي رواية: «لَلَّهُ أَشَدُّ فَرَحًا بِتَوْبَةِ عَبْدِهِ حِينَ يَتُوبُ إِلَيْهِ، مِنْ أَحَدِكُمْ كَانَ عَلَى رَاحِلَتِهِ بِأَرْضِ فَلَاةٍ، فَانْفَلَتَتْ مِنْهُ وَعَلَيْهَا طَعَامُهُ وَشَرَابُهُ، فَأَيِسَ مِنْهَا، فَأَتَى شَجَرَةً، فَاضْطَجَعَ فِي ظِلِّهَا، وقَدْ أَيِسَ مِنْ رَاحِلَتِهِ، فَبَيْنَا هُوَ كَذَلِكَ إِذَا هُوَ بِهَا، قَائِمَةً عِنْدَهُ، فَأَخَذَ بِخِطَامِهَا، ثُمَّ قَالَ مِنْ شِدَّةِ الْفَرَحِ: اللهُمَّ أَنْتَ عَبْدِي وَأَنَا رَبُّكَ! أَخْطَأَ مِنْ شِدَّةِ الْفَرَح».
متفق عليه والرواية الأولى لفظ البخاري، والرواية الثانية لفظ مسلم
អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លាដៃរបស់ទ្រង់នៅពេលយប់ដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលថ្ងៃ។ ហើយទ្រង់លាដៃរបស់ទ្រង់នៅពេលថ្ងៃដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលយប់ រហូតដល់ថ្ងៃរះពីទិសខាងលិច”។
رواه مسلم
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបួសមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងឲ្យមុខរបស់គេឃ្លាតឆ្ងាយពីឋាននរកចម្ងាយចិតសិបរដូវស្លឹកឈើជ្រុះ(ចិតសិបឆ្នាំ)”។
متفق عليه
អំពី សះល៍ ពិន សាអាត់ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មនុស្សលោកនៅតែស្ថិតក្នុងប្រការល្អជានិច្ច ដរាបណាពួកគេរួសរាន់ក្នុងការស្រាយបួស”។
متفق عليه
អំពី ហ្សេទ ពិន សាពីត رضي الله عنه បាននិយាយថា៖ ពួកយើងបានទទួលទានបាយបួសពេលទៀបភ្លឺ(សាហួរ)ជាមួយនឹងណាពី ﷺ ។ បន្ទាប់មក លោកបានក្រោកទៅសឡាត។ ខ្ញុំបានសួរថា៖ រវាងអាហ្សាន និងការទទួលទានបាយបួស តើមានរយៈពេលប៉ុន្មាន? គាត់បានឆ្លើយថា៖ “ប្រហែលនឹងការសូត្រគម្ពីរគួរអានចំនួន៥០អាយ៉ាត់”។
متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ ថា៖ ពិតណាស់ ណាពី ﷺ លោកតែងអៀកទីកាហ្វនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន រហូតអល់ឡោះដកយកជីវិតលោកទៅវិញ។ បន្ទាប់មក ភរិយាទាំងឡាយរបស់លោកក៏បានអៀកទីកាហ្វបន្ទាប់ពីលោកផងដែរ។
متفق عليه
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកទទួលទានអាហារបួសពេលទៀបភ្លឺ(សាហួរ) ព្រោះការទទួលទានអាហារបួស គឺមានពរជ័យ”។
متفق عليه
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ នៅក្នុងការធ្វើដំណើរមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញហ្វូងមនុស្សនៅជុំគ្នា ហើយមានបុរសម្នាក់មានគេបាំងជាម្លប់ឲ្យ។ លោកបានសួរថា៖ “តើអ្វីនេះ?” ពួកគេបានឆ្លើយថា៖ គាត់ជាអ្នកបួស។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពុំមែនជាទង្វើល្អឡើយ ការកាន់អំណត់បួសក្នុងពេលធ្វើដំណើរនោះ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់មូស្លីមវិញ៖ “ចូរពួកអ្នកទទួលយកការអនុគ្រោះរបស់អល់ឡោះដែលទ្រង់បានអនុគ្រោះដល់ពួកអ្នក”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំបួសមុនខែរ៉ម៉ាហ្ទនមួយថ្ងៃ ឬពីរថ្ងៃ លើកលែងតែអ្នកដែលមានទម្លាប់បួសជាប្រចាំ ចូរឲ្យគេបួសចុះ”។
متفق عليه
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានដាក់កាតព្វកិច្ចហ្សាកាត់ហ្វីត្រោះមួយសកនៃផ្លែល្មើ ឬមួយសកនៃស្រូវសាឡីទៅលើទាសករ អ្នកដែលមានសេរីភាព ទាំងបុរស ទាំងស្ត្រី ទាំងក្មេង ទាំងចាស់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយ។ ហើយលោកបានបង្គាប់ប្រើឱ្យបរិច្ចាគវាមុនពេលមនុស្សចេញទៅសឡាតរ៉យ៉ា។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនអនុញ្ញាតឲ្យស្ត្រីមូស្លីមធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ដោយគ្មានបុរសដែលជាម៉ះរ៉មរបស់នាងទៅជាមួយឡើយ”។
متفق عليه
عن عائشة وأم سلمة رضي الله عنهما «أن رسول الله صلى الله عليه وسلم كان يُدْرِكُهُ الفجر وهو جُنٌبٌ من أهله، ثم يغتسل ويصوم ».
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាភ្លេចខ្លួនខណៈពេលគេកំពុងបួស ហើយបានបរិភោគអាហារ ឬផឹក ចូរឱ្យគេបន្តការបួសរបស់ខ្លួន។ តាមពិត អល់ឡោះទេជាអ្នកផ្ដល់អាហារ និងទឹកដល់រូបគេ”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ មនុស្សជាទីស្រលាញ់បំផុតរបស់ខ្ញុំ ﷺ បានផ្ដាំផ្ញើខ្ញុំនូវបីប្រការ៖ បួសបីថ្ងៃរៀងរាល់ខែ សឡាតហ្ទូហាពីររ៉ក្អាត់ និងឲ្យខ្ញុំសឡាតវីតៀរមុនពេលចូលគេង។
متفق عليه
អំពី អាអ៊ីស្ហះ رضي الله عنها ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកស្វែងរកយប់ឡៃឡាទុលក៏ទើរនៅក្នុងយប់សេសនៃដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន”។
متفق عليه
عن عمر بن الخطاب رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إذا أقبل الليل من هَهُنا، وأَدْبَرَالنهار من ههنا، فقد أفطر الصائم».
متفق عليه
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលពួកអ្នកឃើញវា(ខ្នើតខែ) ចូរពួកអ្នកបួស។ ហើយនៅពេលដែលពួកអ្នកឃើញវា ចូរពួកអ្នកស្រាយបួស។ តែប្រសិនបើវាត្រូវបានបិទបាំងពីពួកអ្នក ចូរពួកអ្នករាប់បង្គ្រប់”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅលើរូបរាងរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ។ ប៉ុន្តែទ្រង់មើលទៅលើចិត្តរបស់ពួកអ្នក និងទង្វើរបស់ពួកអ្នកប៉ុណ្ណោះ”។
رواه مسلم
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យលើការនៀត ហើយសម្រាប់បុគ្គលនោះនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត។ ដូចេ្នះ បុគ្គលណាធ្វើចំណាកស្រុក(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ការចំណាកស្រុករបស់គេត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ រីឯបុគ្គលណាធ្វើចំណាកស្រុកដើម្បីផលប្រយោជន៍លោកិយ គេនឹងទទួលបានផលប្រយោជន៍នោះ ឬក៏(ធ្វើចំណាកស្រុក)ដើម្បីរៀបការជាមួយស្ត្រីណាម្នាក់ ការចំណាកស្រុករបស់គេនឹងបានផលទៅតាមគោលបំណងរបស់គេ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់ អាល់ពូខរី វិញ ៖ “ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យទៅតាមការនៀត ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត”។
متفق عليه
អំពី អាពូអាល់ហាវរ៉ក អាស្សាក់ទី បាននិយាយថា៖ ខ្ញុំបាននិយាយទៅកាន់ អាល់ហាសាន់ ពិន អាលី رضي الله عنه ថា៖ តើអ្វីដែលអ្នកបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ? គាត់បានឆ្លើយថា៖ ខ្ញុំបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ថា៖ “ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ ព្រោះភាពទៀងត្រង់ គឺជាការស្ងប់ចិត្ត។ ចំណែកការភូតកុហក គឺជាការមន្ទិលសង្ស័យ”។
رواه الترمذي والنسائي وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សឡាតរបស់បុរសជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ទទួលបានផលបុណ្យលើសពីសឡាតរបស់ជននោះនៅឯផ្ទះនិងនៅផ្សារច្រើនជាងម្ភៃកម្រិត។ នោះគឺដោយសារតែនៅពេលដែលនរណាម្នាក់នៃពួកគេយកវូហ្ទុ គឺគេយកដោយល្អប្រសើរ(ត្រឹមត្រូវ) បន្ទាប់មក គេទៅម៉ាស្ជិតដោយគ្មានមូលហេតុអ្វីឲ្យគេចេញទៅទីនោះក្រៅពីការសឡាតឡើយ ហើយគេក៏គ្មានបំណងអ្វីក្រៅពីសឡាតដែរ។ ដូចនេះ រាល់ជំហានដែលជននោះដើរ គេនឹងលើកតម្កើងឋានៈរបស់ជននោះមួយកម្រិត ហើយលុបបំបាត់ចោលកំហុសឆ្គង(បាបកម្ម)របស់គេមួយ រហូតដល់រូបគេចូលម៉ាស្ជិត។ នៅពេលដែលគេបានចូលក្នុងម៉ាស្ជិត គឺត្រូវបានគេចាត់ទុកថាដូចជាគេកំពុងតែសឡាត ខណៈពេលដែលគេកំពុងរង់ចាំសឡាតនោះ។ ហើយម៉ាឡាអ៊ីកាត់នៅសឡាវ៉ាត(បួងសួង)ឲ្យនរណាម្នាក់នៃពួកអ្នក ដរាបណាគេអង្គុយនៅកន្លែងដែលគេបានសឡាតរួចនោះ។ ពួកគេ(ម៉ាឡាអ៊ីកាត់)បួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអាណិតស្រលាញ់គាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យគាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាទទួលយកការសារភាពកំហុស(តាវហ្ពាត់)ពីគាត់ផង ដរាបណាគាត់មិនបង្កបញ្ហា ដរាបណាគាត់មិនដាច់វូហ្ទុ”។
متفق عليه
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានចាប់ស្មាទាំងពីររបស់ខ្ញុំ ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នករស់នៅក្នុងលោកិយប្រៀបដូចអ្នកជាមនុស្សចម្លែកម្នាក់ ឬជាអ្នកដំណើរ”។ ហើយអ៊ិពនូអ៊ូមើរបាននិយាយថា៖ នៅពេលដែលពេលល្ងាចមកដល់ ចូរអ្នកកុំរង់ចាំពេលព្រឹក។ ហើយនៅពេលដែលពេលព្រឹកមកដល់ ចូរអ្នកកុំរង់ចាំពេលល្ងាច។ ចូរអ្នកសាងទង្វើកុសលពេលអ្នកមានសុខភាពល្អទុកសម្រាប់ពេលអ្នកឈឺ និងពេលដែលអ្នកនៅមានជីវិតទុកសម្រាប់ពេលអ្នកស្លាប់។
رواه البخاري
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំឈ្នានីសគ្នា កុំដេញថ្លៃទំនិញចោល កុំស្អប់ខ្ពើមគ្នា កុំបែរខ្នងដាក់គ្នា កុំលក់លើការលក់របស់អ្នកដទៃ(ដណ្ដើមភ្ញៀវពីគ្នា) ហើយត្រូវធ្វើជាខ្ញុំបម្រើអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។ អ្នកមូស្លីមគឺជាបងប្អូននឹងអ្នកមូស្លីម មិនប្រព្រឹត្ដអយុត្ដិធម៌ចំពោះគ្នា មិនបោះបង់ចោលការជួយគ្នា និងមិនមើលងាយគ្នាឡើយ។ ការកោតខ្លាចអល់ឡោះ គឺស្ថិតនៅត្រង់នេះ(លោកចង្អុលទៅទ្រូងរបស់លោកបីដង)។ គ្រប់គ្រាន់ហើយប្រការអាក្រក់របស់អ្នកមូស្លីម ប្រសិនបើគេមើលស្រាលបងប្អូនរបស់ខ្លួនជាអ្នកមូស្លីម។ រវាងអ្នកមូស្លីមទាំងអស់នឹងអ្នកមូស្លីមត្រូវបានហាមឃាត់ចំពោះឈាមរបស់គេ ទ្រព្យសម្បត្ដិរបស់គេ និងកិត្ដិយសរបស់គេ”។
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ មានបុរសម្នាក់បាននិយាយទៅកាន់ណាពី ﷺ ថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំខឹងសម្បា”។ បុរសនោះនិយាយដដែលៗថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានផ្តាំដដែលថា៖ “ចូរអ្នកកុំខឹងសម្បា”។
رواه البخاري
Previous page
Page 9 of 28
Next page