Hadith for the World

All hadiths

The complete card collection, filter by chapter

655 hadiths

عن ابن مسعود رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «أيُّكم مالُ وارثِه أحَبُّ إليه من مالَه؟» قالوا: يا رسول الله، ما منَّا أحد إلا مَالُه أحَبُّ إليه. قال: «فإن مالَه ما قدَّم، ومالُ وارثِه ما أخَّر».رواه البخاري
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ សូម្បីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយាយពីរឿងរ៉ាវនៃអម្បូរអ៊ីស្រាអែលបាន គ្មានបញ្ហាអ្វីឡើយ។ ហើយជនណាដែលភូតកុហកមកលើខ្ញុំដោយចេតនា ចូរឲ្យគេរៀបចំកន្លែងរបស់គេនៅក្នុងឋាននរកចុះ”។رواه البخاري
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ មានបុរសអារ៉ាប់ជនបទម្នាក់បានមកជួបណាពី ﷺ ហើយនិយាយថា៖ សូមលោកបង្ហាញខ្ញុំពីទង្វើមួយដែលប្រសិនបើខ្ញុំធ្វើវា នោះខ្ញុំនឹងបានចូលឋានសួគ៌។ លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច ត្រូវបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច និងត្រូវបួសក្នុងខែរ៉ម៉ាហ្ទន”។ បុរសនោះបាននិយាយថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ខ្ញុំនឹងមិនបន្ថែមលើសពីនេះទេ។ នៅពេលដែលបុរសនោះចេញទៅ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចង់មើលទៅកាន់បុរសម្នាក់ក្នុងចំណោមអ្នកឋានសួគ៌ ចូរឱ្យគេមើលទៅកាន់បុរសនេះចុះ”។متفق عليه
عن سهل بن سعد الساعدي ـرضي الله عنه- قَالَ رَسُول اللَّه -صَلّى اللهُ عَلَيْهِ وسَلَّم-: «لو كانت الدنيا تَعدل عند الله جَناح بَعوضة، ما سَقَى كافراً منها شَرْبَة ماء».رواه الترمذي
អំពី អាពូសាអ៊ីទ អាល់ឃុទរី និង អាពូហ៊ូរ៉យរ៉ោះ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានអ្វីមួយដែលកើតឡើងចំពោះអ្នកមូស្លីម ដូចជាការនឿយហត់ ជំងឺ ការព្រួយបារម្ភ ទុក្ខព្រួយ ការឈឺចាប់ ឬទុក្ខវេទនា សូម្បីតែបន្លាមួយដែលមុតគេ លើកលែងតែអល់ឡោះជាម្ចាស់នឹងលុបលាងអំពើបាបរបស់ជននោះតាមរយៈប្រការទាំងនោះ”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សិទ្ធិរបស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមមានប្រាំគឺ ការទទួលសាឡាម(គារវកិច្ច) ការសួរសុខទុក្ខអ្នកជំងឺ ការដង្ហែសព ការទទួលយកការអញ្ជើញ និងការឆ្លើយតបចំពោះអ្នកកណ្ដាស”។متفق عليه
عن أبي مسعود البدري رضي الله عنه قَال: قَالَ رَسُولُ اللَّه -صَلّى اللهُ عَلَيْهِ وسَلَّم-: «حُوسِب رجُل ممن كان قَبْلَكُمْ، فلم يُوجد له من الخَيْر شيء، إلا أنه كان يُخَالط الناس وكان مُوسِراً، وكان يأمُر غِلْمَانَه أن يَتَجَاوَزُوا عن المُعْسِر، قال الله عز وجل : نحن أحَقُّ بذلك منه؛ تَجَاوزُوا عنه».رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ថ្ងៃដ៏ល្អបំផុតដែលព្រះអាទិត្យរះលើ គឺថ្ងៃសុក្រ(ថ្ងៃជុមអាត់)។ ក្នុងថ្ងៃនោះ គេបានបង្កើតណាពីអាហ្ទាំ។ នៅថ្ងៃនោះដែរ គេបានបញ្ចូលគាត់ទៅក្នុងឋានសួគ៌ ហើយនៅថ្ងៃនោះដែរ គេបានបញ្ចេញគាត់ពីឋានសួគ៌វិញ។ ហើយថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លើកលែងតែនៅថ្ងៃសុក្រប៉ុណ្ណោះ”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជួនកាលមនុស្សខ្លះសក់កន្ទ្រើងសុទ្ធតែដីត្រូវគេដេញចេញពីមុខផ្ទះ ប្រសិនបើជននោះបួងសួងសុំពីអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក”។رواه مسلم
អំពី ជើពៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សូមអល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាដល់បុរសម្នាក់ដែលមានការអធ្យាស្រ័យនៅពេលលក់ នៅពេលទិញ និងនៅពេលទារបំណុល”។رواه البخاري
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អាប់ឱនហើយ អាប់ឱនហើយ អាប់ឱនហើយ”។ មានគេសួរថា៖ តើនរណាទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺអ្នកដែលនៅទាន់អ្នកមានគុណរបស់ខ្លួនម្នាក់ ឬទាំងពីរនាក់ពេលដែលលោកមានវ័យចាស់ជរា តែគេមិនបានចូលឋានសួគ៌”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ នៅតាមផ្លូវដែលរ៉ស៊ូលុលឡោះ ﷺ ធ្វើដំណើរទៅកាន់ក្រុងម៉ាក្កះ លោកបានឆ្លងកាត់ភ្នំមួយដែលគេហៅថា ជុមហ្ទាន។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរបន្តដើរទៅមុខ នេះគឺភ្នំជុមហ្ទាន។ ពួកអាល់មូហ្វើររីទូន បានទៅមុនហើយ”។ ពួកគេបានសួរថា៖ តើនរណាជាពួកអាល់មូហ្វើររីទូននោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺបុរស និងស្ត្រីដែលរឭកដល់អល់ឡោះយ៉ាងច្រើន”។رواه مسلم
អំពី ម៉ាក់ហ្ទាន ពិន អាពូតល់ហះ អាល់យ៉ាក់ម៉ារី បាននិយាយថា៖ ខ្ញុំបានជួបសាវហ្ពាន ដែលជាអ្នកបម្រើរបស់រ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ ខ្ញុំបានសួរថា៖ សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលខ្ញុំធ្វើវាទៅ អល់ឡោះជាម្ចាស់នឹងបញ្ចូលខ្ញុំទៅក្នុងឋានសួគ៌ ឬគាត់បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ទង្វើមួយដែលអល់ឡោះស្រឡាញ់បំផុត។ ពេលនោះ គាត់នៅស្ងៀម។ បន្ទាប់មក ខ្ញុំបានសួរគាត់ម្តងទៀត ហើយគាត់នៅស្ងៀមដដែល។ បន្ទាប់មកទៀត ខ្ញុំក៏សួរគាត់ជាលើកទីបី ពេលនោះ គាត់បាននិយាយថា៖ ខ្ញុំបានសួរសំណួរនេះទៅកាន់រ៉ស៊ូលុលឡោះﷺ ហើយលោកបានឆ្លើយថា៖ “ចូរអ្នកក្រាបស៊ូជោតឲ្យបានច្រើន ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតដើម្បីអល់ឡោះម្តង ទ្រង់នឹងលើកតម្កើងឋានៈអ្នកមួយកម្រិត ហើយជម្រុះចោលបាបកម្មរបស់អ្នកមួយ”។ ម៉ាក់ហ្ទាន បាននិយាយថា៖ បន្ទាប់មក ខ្ញុំបានជួប អាពូអាត់ទើរហ្ទាក់ ហើយខ្ញុំបានសួរគាត់ គាត់ក៏បានប្រាប់ខ្ញុំដូចអ្វីដែលសាវហ្ពានបានប្រាប់ខ្ញុំដែរ។رواه مسلم
عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إذا قَام أحَدُكُم من الليل، فَاسْتَعْجَمَ القرآن على لِسَانه، فلم يَدْرِ ما يقول، فَلْيَضْطَجِع».رواه مسلم
អំពី សះល៍ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់នៅក្នុងឋានសួគ៌ មានទ្វារមួយដែលគេហៅថា រ៉យយ៉ាន។ អ្នកបួសទាំងឡាយនឹងចូលតាមទ្វារនេះនៅថ្ងៃបរលោក។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ គេបានប្រកាសថា៖ តើអ្នកបួសទាំងឡាយនៅឯណា? ពេលនោះ ពួកគេក៏ក្រោកឈរឡើង។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ នៅពេលដែលពួកគេចូលរួច គេក៏បិទទ្វារនោះដោយគ្មានអ្នកណាម្នាក់អាចចូលតាមទ្វារនោះបានឡើយ”។متفق عليه
عن أبي هريرة رضي الله عنه عن النبي صلى الله عليه وسلم قال: «كان داود -عليه السلام- لا يأكلُ إلا من عمل يده». وعن المقدام بن معد يكرب رضي الله عنه عن النبي صلى الله عليه وسلم قال: «ما أكل أحد طعاما قط خيرا من أن يأكل من عمل يده، وإن نبي الله داود صلى الله عليه وسلم كان يأكل من عمل يده».حديث أبي هريرة رضي الله عنه: رواه البخاري. حديث المقداد رضي الله عنه: رواه البخاري
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ។ នៅពេលដែលបុរសនោះបានទៅជួបអល់ឡោះ(ស្លាប់) ទ្រង់ក៏បានលើកលែងឲ្យគាត់”។متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ថា៖ រ៉ស៊ូលុលឡោះ ﷺ លោកខិតខំប្រឹងប្រែងនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនជាងពេលណាៗទាំងអស់។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងត្រូវគេអភ័យទោសឲ្យ លើកលែងតែអ្នកដែលប្រកាស(ពីទង្វើអាក្រក់របស់ខ្លួន)ប៉ុណ្ណោះ។ ជាការពិតណាស់ នៅក្នុងចំណោមការប្រកាស(ពីទង្វើអាក្រក់)នោះ គឺ បុរសម្នាក់បានសាងបាបម្មនៅពេលយប់ ក្រោយមក រូបគេភ្ញាក់ពេលព្រលឹមដោយអល់ឡោះបានលាក់បាំងឲ្យរូបគេ តែរូបគេបែរជានិយាយថា៖ នែលោក! យប់មិញខ្ញុំបានធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ។ ពិតណាស់ អល់ឡោះបានលាក់បាំងប្រការអាក្រក់របស់គេពេញមួយយប់ តែពេលព្រឹកឡើង គេបែរជាលាតត្រដាងនូវអ្វីដែលអល់ឡោះបានបិទបាំងឲ្យនោះទៅវិញ”។متفق عليه
អំពី សាអាត់ ពិន អាពូវឹក្កស رضي الله عنه បាននិយាយថា៖ ពួកយើងបាននៅជាមួយរ៉ស៊ូលុលឡោះ ﷺ ហើយលោកបានមានប្រសាសន៍ថា៖ “តើម្នាក់ៗនៃពួកអ្នកអសមត្ថភាពក្នុងការស្វែងរកផលបុណ្យចំនួនមួយពាន់ជារៀងរាល់ថ្ងៃឬ”? ពេលនោះ នៅក្នុងចំណោមអ្នកអង្គុយជាមួយលោកមានអ្នកសួរលោកថា៖ តើម្នាក់ៗនៃពួកយើងអាចរកផលបុណ្យចំនួនមួយពាន់បានដោយរបៀបណា? លោកបានឆ្លើយថា៖ “គឺសូត្រថា៖ “سُبْحَانَ الله“(អល់ឡោះដ៏មហាបរិសុទ្ធ) ចំនួនមួយរយដង គេនឹងកត់ត្រាផលបុណ្យឲ្យជននោះចំនួនមួយពាន់ ឬជម្រុះចោលនូវបាបកម្មរបស់ជននោះចំនួនមួយពាន់”។رواه مسلم
عن ابن مسعود رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «لا حَسَدَ إلا في اثنتين: رجل آتاه الله مالا، فسَلَّطَه على هَلَكَتِهِ في الحَقِّ، ورجل آتاه الله حِكْمَة، فهو يقضي بها ويُعَلِّمَها». وعن ابن عمر رضي الله عنهما ، عن النبي صلى الله عليه وسلم قال: «لا حسد إلا في اثنتين: رجل آتاه الله القرآن، فهو يقوم به آناء الليل وآناء النهار، ورجل آتاه الله مالا، فهو ينفقه آناء الليل وآناء النهار».حديث ابن مسعود رضي الله عنه: متفق عليه. حديث ابن عمر رضي الله عنه: متفق عليه
عن أبي هريرة ـ رضي الله عنه ـ قال: قال رسول الله صلى الله عليه وسلم : «لا يَلِجُ النارَ رجُل بَكى من خشية الله حتى يَعود اللَّبنُ في الضَّرْع، ولا يَجتمع غُبَارٌ في سبيل الله وَدُخَانُ جهنم».رواه الترمذي والنسائي وأحمد
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ បានមានប្រសាសន៍មុនពេលលោកទទួលមរណៈភាពបីថ្ងៃថា៖ “ចូរម្នាក់ៗនៃពួកអ្នកកុំទាន់ស្លាប់ លើកលែងតែគេគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់”។رواه مسلم
អំពី អាសហ្ស៊ូពៃរ ពិន អាល់អាវវ៉ាម رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកយកខ្សែ ហើយឡើងភ្នំរកអូស រួចលីវានឹងខ្នងរបស់ខ្លួនយកមកលក់ដែលធ្វើឲ្យអល់ឡោះរក្សាមុខមាត់របស់គេនោះ គឺល្អប្រសើរសម្រាប់រូបគេជាងការសុំពីអ្នកដទៃដែលគេឲ្យ ឬមិនឲ្យនោះ”។رواه البخاري