KM
Topic
Jurisprudence and Juristic Principles
288 hadiths
Jurisprudence of Acts of Worship
231
Jurisprudence of Transactions
17
Family Jurisprudence
24
Spiritual and Physical Therapy
9
Foods and Drinks
5
الجنايات
1
Prescribed Punishments
4
Principles of Islamic Jurisprudence
4
288 hadiths
អំពី អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអាពូសាអ៊ីត! ជនណាដែលពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាណាពី រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។ ពេលនោះ អាពូសាអ៊ីត មានការភ្ញាក់ផ្អើលចំពោះពាក្យនេះ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកមានប្រសាសន៍ប្រាប់ខ្ញុំម្ដងទៀតផង។ ដូចនេះ លោកក៏បានមានប្រសាសន៍ម្ដងទៀត។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ប្រការមួយទៀតដែលគេនឹងលើកតម្កើងខ្ញុំបម្រើរបស់អល់ឡោះចំនួនមួយរយឋានៈនៅក្នុងឋានសួគ៌ ដែលចន្លោះរវាងឋានៈមួយទៅឋានៈមួយទៀត ប្រៀបដូចជារវាងមេឃនិងដី”។ គាត់បានសួរថា៖ តើវាជាអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ។ គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”។
رواه مسلم
អំពី អាពូក៏តាហ្ទះ رضي الله عنه ពិតណាស់ គាត់បានស្វែងរកអ្នកជំពាក់បំណុលរបស់គាត់ម្នាក់ដែលបានលាក់ខ្លួនពីគាត់។ ក្រោយមក គាត់ក៏បានរកឃើញជននោះ។ ពេលនោះ គេក៏និយាយថា៖ ខ្ញុំពិតជាក្រលំបាកណាស់។ គាត់ក៏សួរថា៖ ហ៊ានស្បថនឹងអល់ឡោះឬទេ? បុរសនោះក៏ឆ្លើយថា៖ ខ្ញុំសូមស្បថនឹងអល់ឡោះ។ អាពូក៏តាហ្ទះ បាននិយាយថា៖ ពិតណាស់ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណារីករាយចង់ឲ្យអល់ឡោះរំដោះខ្លួនឲ្យរួចផុតពីទុក្ខលំបាកនានានៅថ្ងៃបរលោក ចូរឲ្យគេជួយសម្រួលដល់អ្នកដែលមានការលំបាក ឬ លើកលែងបំណុលនោះ”។
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ រទអ អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
متفق عليه
មានន័យថា៖ អំពី អាពូហ៊ូរ៉យរ៉ោះ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
متفق عليه
وعن سالم بن عبد الله بن عمر بن الخطاب رضي الله عنهم عن أبيه: أن رسول الله صلى الله عليه وسلم قال: « نِعْمَ الرَّجُلُ عبد الله، لو كان يُصلِّي من الليل» قال سالم: فكان عبد الله بعد ذلك لا يَنامُ من الليل إلا قليلًا.
متفق عليه
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបួសមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងឲ្យមុខរបស់គេឃ្លាតឆ្ងាយពីឋាននរកចម្ងាយចិតសិបរដូវស្លឹកឈើជ្រុះ(ចិតសិបឆ្នាំ)”។
متفق عليه
អំពី សះល៍ ពិន សាអាត់ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មនុស្សលោកនៅតែស្ថិតក្នុងប្រការល្អជានិច្ច ដរាបណាពួកគេរួសរាន់ក្នុងការស្រាយបួស”។
متفق عليه
អំពី ហ្សេទ ពិន សាពីត رضي الله عنه បាននិយាយថា៖ ពួកយើងបានទទួលទានបាយបួសពេលទៀបភ្លឺ(សាហួរ)ជាមួយនឹងណាពី ﷺ ។ បន្ទាប់មក លោកបានក្រោកទៅសឡាត។ ខ្ញុំបានសួរថា៖ រវាងអាហ្សាន និងការទទួលទានបាយបួស តើមានរយៈពេលប៉ុន្មាន? គាត់បានឆ្លើយថា៖ “ប្រហែលនឹងការសូត្រគម្ពីរគួរអានចំនួន៥០អាយ៉ាត់”។
متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ ថា៖ ពិតណាស់ ណាពី ﷺ លោកតែងអៀកទីកាហ្វនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន រហូតអល់ឡោះដកយកជីវិតលោកទៅវិញ។ បន្ទាប់មក ភរិយាទាំងឡាយរបស់លោកក៏បានអៀកទីកាហ្វបន្ទាប់ពីលោកផងដែរ។
متفق عليه
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកទទួលទានអាហារបួសពេលទៀបភ្លឺ(សាហួរ) ព្រោះការទទួលទានអាហារបួស គឺមានពរជ័យ”។
متفق عليه
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ នៅក្នុងការធ្វើដំណើរមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញហ្វូងមនុស្សនៅជុំគ្នា ហើយមានបុរសម្នាក់មានគេបាំងជាម្លប់ឲ្យ។ លោកបានសួរថា៖ “តើអ្វីនេះ?” ពួកគេបានឆ្លើយថា៖ គាត់ជាអ្នកបួស។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពុំមែនជាទង្វើល្អឡើយ ការកាន់អំណត់បួសក្នុងពេលធ្វើដំណើរនោះ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់មូស្លីមវិញ៖ “ចូរពួកអ្នកទទួលយកការអនុគ្រោះរបស់អល់ឡោះដែលទ្រង់បានអនុគ្រោះដល់ពួកអ្នក”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំបួសមុនខែរ៉ម៉ាហ្ទនមួយថ្ងៃ ឬពីរថ្ងៃ លើកលែងតែអ្នកដែលមានទម្លាប់បួសជាប្រចាំ ចូរឲ្យគេបួសចុះ”។
متفق عليه
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានដាក់កាតព្វកិច្ចហ្សាកាត់ហ្វីត្រោះមួយសកនៃផ្លែល្មើ ឬមួយសកនៃស្រូវសាឡីទៅលើទាសករ អ្នកដែលមានសេរីភាព ទាំងបុរស ទាំងស្ត្រី ទាំងក្មេង ទាំងចាស់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយ។ ហើយលោកបានបង្គាប់ប្រើឱ្យបរិច្ចាគវាមុនពេលមនុស្សចេញទៅសឡាតរ៉យ៉ា។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនអនុញ្ញាតឲ្យស្ត្រីមូស្លីមធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ដោយគ្មានបុរសដែលជាម៉ះរ៉មរបស់នាងទៅជាមួយឡើយ”។
متفق عليه
عن عائشة وأم سلمة رضي الله عنهما «أن رسول الله صلى الله عليه وسلم كان يُدْرِكُهُ الفجر وهو جُنٌبٌ من أهله، ثم يغتسل ويصوم ».
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាភ្លេចខ្លួនខណៈពេលគេកំពុងបួស ហើយបានបរិភោគអាហារ ឬផឹក ចូរឱ្យគេបន្តការបួសរបស់ខ្លួន។ តាមពិត អល់ឡោះទេជាអ្នកផ្ដល់អាហារ និងទឹកដល់រូបគេ”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ មនុស្សជាទីស្រលាញ់បំផុតរបស់ខ្ញុំ ﷺ បានផ្ដាំផ្ញើខ្ញុំនូវបីប្រការ៖ បួសបីថ្ងៃរៀងរាល់ខែ សឡាតហ្ទូហាពីររ៉ក្អាត់ និងឲ្យខ្ញុំសឡាតវីតៀរមុនពេលចូលគេង។
متفق عليه
អំពី អាអ៊ីស្ហះ رضي الله عنها ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកស្វែងរកយប់ឡៃឡាទុលក៏ទើរនៅក្នុងយប់សេសនៃដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន”។
متفق عليه
عن عمر بن الخطاب رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إذا أقبل الليل من هَهُنا، وأَدْبَرَالنهار من ههنا، فقد أفطر الصائم».
متفق عليه
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលពួកអ្នកឃើញវា(ខ្នើតខែ) ចូរពួកអ្នកបួស។ ហើយនៅពេលដែលពួកអ្នកឃើញវា ចូរពួកអ្នកស្រាយបួស។ តែប្រសិនបើវាត្រូវបានបិទបាំងពីពួកអ្នក ចូរពួកអ្នករាប់បង្គ្រប់”។
متفق عليه
អំពី អាពូអាល់ហាវរ៉ក អាស្សាក់ទី បាននិយាយថា៖ ខ្ញុំបាននិយាយទៅកាន់ អាល់ហាសាន់ ពិន អាលី رضي الله عنه ថា៖ តើអ្វីដែលអ្នកបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ? គាត់បានឆ្លើយថា៖ ខ្ញុំបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ថា៖ “ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ ព្រោះភាពទៀងត្រង់ គឺជាការស្ងប់ចិត្ត។ ចំណែកការភូតកុហក គឺជាការមន្ទិលសង្ស័យ”។
رواه الترمذي والنسائي وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សឡាតរបស់បុរសជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ទទួលបានផលបុណ្យលើសពីសឡាតរបស់ជននោះនៅឯផ្ទះនិងនៅផ្សារច្រើនជាងម្ភៃកម្រិត។ នោះគឺដោយសារតែនៅពេលដែលនរណាម្នាក់នៃពួកគេយកវូហ្ទុ គឺគេយកដោយល្អប្រសើរ(ត្រឹមត្រូវ) បន្ទាប់មក គេទៅម៉ាស្ជិតដោយគ្មានមូលហេតុអ្វីឲ្យគេចេញទៅទីនោះក្រៅពីការសឡាតឡើយ ហើយគេក៏គ្មានបំណងអ្វីក្រៅពីសឡាតដែរ។ ដូចនេះ រាល់ជំហានដែលជននោះដើរ គេនឹងលើកតម្កើងឋានៈរបស់ជននោះមួយកម្រិត ហើយលុបបំបាត់ចោលកំហុសឆ្គង(បាបកម្ម)របស់គេមួយ រហូតដល់រូបគេចូលម៉ាស្ជិត។ នៅពេលដែលគេបានចូលក្នុងម៉ាស្ជិត គឺត្រូវបានគេចាត់ទុកថាដូចជាគេកំពុងតែសឡាត ខណៈពេលដែលគេកំពុងរង់ចាំសឡាតនោះ។ ហើយម៉ាឡាអ៊ីកាត់នៅសឡាវ៉ាត(បួងសួង)ឲ្យនរណាម្នាក់នៃពួកអ្នក ដរាបណាគេអង្គុយនៅកន្លែងដែលគេបានសឡាតរួចនោះ។ ពួកគេ(ម៉ាឡាអ៊ីកាត់)បួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអាណិតស្រលាញ់គាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យគាត់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាទទួលយកការសារភាពកំហុស(តាវហ្ពាត់)ពីគាត់ផង ដរាបណាគាត់មិនបង្កបញ្ហា ដរាបណាគាត់មិនដាច់វូហ្ទុ”។
متفق عليه
عن أبي هريرة رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «ما نهيتكم عنه فاجتنبوه، وما أمرتكم به فأْتُوا منه ما استطعتم، فإنما أَهلَكَ الذين من قبلكم كثرةُ مسائلهم واختلافهم على أنبيائهم».
متفق عليه
عن أبي ذر رضي الله عنه قال: قال النبي صلى الله عليه وسلم :«عُرِضَتْ عَلَيَّ أعمالُ أُمتي، حَسَنُهَا وسَيِّئُهَا فَوَجَدتُ في مَحَاسِنِ أَعْمَالِهَا الأَذَى يُمَاطُ عَنِ الطَّرِيقِ، ووَجَدتُ في مَسَاوِئِ أَعْمَالِهَا النُّخَاعَةُ تَكُونُ في المَسْجِدِ لا تُدْفَنُ».
رواه مسلم
Previous page
Page 4 of 12
Next page