Hadith for the World
Topic

Jurisprudence and Juristic Principles

288 hadiths

288 hadiths

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជារៀងរាល់ព្រឹក មានម៉ាឡាអ៊ីកាត់ពីររូបចុះមក។ ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងពីរបាននិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់របស់ជំនួសដល់អ្នកដែលបរិច្ចាគផង។ រីឯម្នាក់ទៀតនិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ផ្តល់នូវក្ដីអន្តរាយដល់អ្នកដែលរក្សាទ្រព្យទុក(កំណាញ់)ផង”។متفق عليه
عن أبي هريرة رضي الله عنه مرفوعًا: «صلاة الرجل في جماعة تَضعُفُ على صلاته في بيته وفِي سُوقِه خمسا وعشرين ضِعفًا، وذلك: أَنَّه إِذَا تَوَضَّأ، فَأَحسَن الوُضُوء، ثمَّ خرج إلى المسجد لاَ يُخرِجُهُ إلاَّ الصلاة؛ لَم يَخْطُ خُطوَةً إِلاَّ رُفِعَت له بِها درجة، وَحُطَّ عَنهُ بها خطيئة، فإذا صلَّى لم تزل الملائكة تُصَلِّي عليه، ما دام في مُصَلاَّه: اللهُمَّ صَلِّ عليه، اللهم اغفِر له، اللهم ارْحَمه، ولا يزال في صلاة ما انتظر الصلاة».متفق عليه
អំពី ហ្ស៊េទ ពិន ខលិទ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណារៀបចំ(អ្វីដែលជាតម្រូវការចាំបាច់)សម្រាប់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះ នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ។ ហើយបុគ្គលណាដែលនៅថែរក្សាការពារក្រុមគ្រួសាររបស់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះដោយក្តី សប្បុរស នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ”។متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ណាពី ﷺ លោកមិនធ្លាប់រក្សាសឡាតស៊ូណិតណាមួយខ្លាំងជាងពីររ៉ក្អាត់នៃសឡាតស៊ូណិតហ្វាជើរឡើយ។متفق عليه
عن أبي شريح خويلد بن عمرو الخزاعي و أبي هريرة رضي الله عنهما عن رسول الله صلى الله عليه وسلم قال: «اللَّهُمَّ إِنِّي أُحَرِّجُ حَقَّ الضَعِيفَين: اليَتِيم والمَرْأَة».حديث أبي شريح رواه النسائي. وحديث أبي هريرة رواه ابن ماجه وأحمد
អំពី មូអាស ពិន ជើហ្ពាល់ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានចាប់ដៃរបស់គាត់ ហើយបានមានប្រសាសន៍ថា៖ “ឱមូអាស! សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជាស្រលាញ់អ្នក”។ លោកបានមានប្រសាសន៍បន្តថា៖ “ឱមូអាស! ខ្ញុំសូមផ្ដាំផ្ញើអ្នកសូមកុំបោះបង់ការសូត្រនៅចុងបញ្ចប់នៃសឡាត(មុនឲ្យសាឡាម)ថា៖ " اللَّهُمَّ أعِنِّي عَلَى ذِكْرِكَ ، وَشُكْرِكَ ، وَحُسْنِ عِبَادَتِكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយខ្ញុំក្នុងការរលឹកទៅចំពោះទ្រង់ ថ្លែងអំណរគុណចំពោះទ្រង់ និងធ្វើការគោពសក្ការៈឲ្យបានល្អទៅចំពោះទ្រង់ផងចុះ)។رواه أبو داود والنسائي وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត) រហូតទាល់តែគេយកវូហ្ទុ”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ រាល់ទង្វើរបស់កូនចៅអាហ្ទាំ គឺសម្រាប់រូបគេ លើកលែងតែការបួសប៉ុណ្ណោះ វាគឺសម្រាប់យើង ហើយយើងជាអ្នកតបស្នងវា(ដោយផ្ទាល់)។ ការបួសគឺជារនាំង។ ប្រសិនបើថ្ងៃណាមួយដែលនរណាម្នាក់នៃពួកអ្នកបួស ចូរគេកុំប្រព្រឹត្តទង្វើអសីលធម៌ កុំឡូឡា។ ហើយប្រសិនបើមានអ្នកណាម្នាក់ជេរប្រមាថគេ ឬបង្កជម្លោះជាមួយគេ ចូរឲ្យគេពោលថា៖ ពិតណាស់ ខ្ញុំគឺជាអ្នកបួស។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃទ្រង់! ក្លិនមាត់របស់អ្នកបួសនៅចំពោះអល់ឡោះជាម្ចាស់ គឺក្រអូបជាងក្លិនទឹកអប់ទៅទៀត។ សម្រាប់អ្នកបួសនឹងទទួលបានភាពរីករាយពីរដង គឺគេរីករាយនៅពេលស្រាយបួស និងនៅពេលជួបម្ចាស់របស់គេ គេរីករាយចំពោះការបួសរបស់ខ្លួន”។متفق عليه
عن عبد الله بن عمرو بن العاص رضي الله عنهما أن رسول الله صلى الله عليه وسلم قال: «يَغْفِرُ الله للشَّهيد كُلَّ شيءٍ إلا الدَّين». وفي رواية له: «القَتْل في سَبِيل الله يُكَفِّر كلَّ شيءٍ إلا الدَّين».رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកធ្លាប់បានមានប្រសាសន៍ថា៖ “សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។رواه مسلم
عن أبي هريرة رضي الله عنه : أن رجلًا أتى النبي صلى الله عليه وسلم يَتَقَاضَاهُ فَأغْلَظَ له، فَهَمَّ به أصحابه، فقال رسول الله صلى الله عليه وسلم : «دَعُوه، فإن لِصَاحب الحَقِّ مَقَالا» ثم قال: «أعْطُوهُ سِنًّا مِثْل سِنِّهِ» قالوا: يا رسول الله، لا نَجِدُ إلا أمْثَلَ مِنْ سِنِّهِ، قال: «أعْطُوه، فإن خَيْرَكم أحْسَنُكُم قَضَاء».متفق عليه
អំពី ស្ហ៊ូរ៉ៃហ៍ ពិន ហានិ បាននិយាយថា៖ ខ្ញុំបានសួរអាអ៊ីស្ហះ رضي الله عنها ថា៖ តើណាពី ﷺ លោកចាប់ផ្ដើមធ្វើអ្វីមុនគេពេលដែលលោកចូលផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ គឺស៊ីវ៉ាក។رواه مسلم
عن ابن مسعود رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «أيُّكم مالُ وارثِه أحَبُّ إليه من مالَه؟» قالوا: يا رسول الله، ما منَّا أحد إلا مَالُه أحَبُّ إليه. قال: «فإن مالَه ما قدَّم، ومالُ وارثِه ما أخَّر».رواه البخاري
عن أبي مسعود البدري رضي الله عنه قَال: قَالَ رَسُولُ اللَّه -صَلّى اللهُ عَلَيْهِ وسَلَّم-: «حُوسِب رجُل ممن كان قَبْلَكُمْ، فلم يُوجد له من الخَيْر شيء، إلا أنه كان يُخَالط الناس وكان مُوسِراً، وكان يأمُر غِلْمَانَه أن يَتَجَاوَزُوا عن المُعْسِر، قال الله عز وجل : نحن أحَقُّ بذلك منه؛ تَجَاوزُوا عنه».رواه مسلم
អំពី ម៉ាក់ហ្ទាន ពិន អាពូតល់ហះ អាល់យ៉ាក់ម៉ារី បាននិយាយថា៖ ខ្ញុំបានជួបសាវហ្ពាន ដែលជាអ្នកបម្រើរបស់រ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ ខ្ញុំបានសួរថា៖ សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលខ្ញុំធ្វើវាទៅ អល់ឡោះជាម្ចាស់នឹងបញ្ចូលខ្ញុំទៅក្នុងឋានសួគ៌ ឬគាត់បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ទង្វើមួយដែលអល់ឡោះស្រឡាញ់បំផុត។ ពេលនោះ គាត់នៅស្ងៀម។ បន្ទាប់មក ខ្ញុំបានសួរគាត់ម្តងទៀត ហើយគាត់នៅស្ងៀមដដែល។ បន្ទាប់មកទៀត ខ្ញុំក៏សួរគាត់ជាលើកទីបី ពេលនោះ គាត់បាននិយាយថា៖ ខ្ញុំបានសួរសំណួរនេះទៅកាន់រ៉ស៊ូលុលឡោះﷺ ហើយលោកបានឆ្លើយថា៖ “ចូរអ្នកក្រាបស៊ូជោតឲ្យបានច្រើន ព្រោះរាល់ពេលដែលអ្នកក្រាបស៊ូជោតដើម្បីអល់ឡោះម្តង ទ្រង់នឹងលើកតម្កើងឋានៈអ្នកមួយកម្រិត ហើយជម្រុះចោលបាបកម្មរបស់អ្នកមួយ”។ ម៉ាក់ហ្ទាន បាននិយាយថា៖ បន្ទាប់មក ខ្ញុំបានជួប អាពូអាត់ទើរហ្ទាក់ ហើយខ្ញុំបានសួរគាត់ គាត់ក៏បានប្រាប់ខ្ញុំដូចអ្វីដែលសាវហ្ពានបានប្រាប់ខ្ញុំដែរ។رواه مسلم
عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إذا قَام أحَدُكُم من الليل، فَاسْتَعْجَمَ القرآن على لِسَانه، فلم يَدْرِ ما يقول، فَلْيَضْطَجِع».رواه مسلم
អំពី សះល៍ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់នៅក្នុងឋានសួគ៌ មានទ្វារមួយដែលគេហៅថា រ៉យយ៉ាន។ អ្នកបួសទាំងឡាយនឹងចូលតាមទ្វារនេះនៅថ្ងៃបរលោក។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ គេបានប្រកាសថា៖ តើអ្នកបួសទាំងឡាយនៅឯណា? ពេលនោះ ពួកគេក៏ក្រោកឈរឡើង។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ នៅពេលដែលពួកគេចូលរួច គេក៏បិទទ្វារនោះដោយគ្មានអ្នកណាម្នាក់អាចចូលតាមទ្វារនោះបានឡើយ”។متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ថា៖ រ៉ស៊ូលុលឡោះ ﷺ លោកខិតខំប្រឹងប្រែងនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនជាងពេលណាៗទាំងអស់។رواه مسلم
عن ابن مسعود رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «لا حَسَدَ إلا في اثنتين: رجل آتاه الله مالا، فسَلَّطَه على هَلَكَتِهِ في الحَقِّ، ورجل آتاه الله حِكْمَة، فهو يقضي بها ويُعَلِّمَها». وعن ابن عمر رضي الله عنهما ، عن النبي صلى الله عليه وسلم قال: «لا حسد إلا في اثنتين: رجل آتاه الله القرآن، فهو يقوم به آناء الليل وآناء النهار، ورجل آتاه الله مالا، فهو ينفقه آناء الليل وآناء النهار».حديث ابن مسعود رضي الله عنه: متفق عليه. حديث ابن عمر رضي الله عنه: متفق عليه
عن أبي هريرة ـ رضي الله عنه ـ قال: قال رسول الله صلى الله عليه وسلم : «لا يَلِجُ النارَ رجُل بَكى من خشية الله حتى يَعود اللَّبنُ في الضَّرْع، ولا يَجتمع غُبَارٌ في سبيل الله وَدُخَانُ جهنم».رواه الترمذي والنسائي وأحمد
អំពី អាសហ្ស៊ូពៃរ ពិន អាល់អាវវ៉ាម رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកយកខ្សែ ហើយឡើងភ្នំរកអូស រួចលីវានឹងខ្នងរបស់ខ្លួនយកមកលក់ដែលធ្វើឲ្យអល់ឡោះរក្សាមុខមាត់របស់គេនោះ គឺល្អប្រសើរសម្រាប់រូបគេជាងការសុំពីអ្នកដទៃដែលគេឲ្យ ឬមិនឲ្យនោះ”។رواه البخاري
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “មិនចាត់ទុកជាអ្នកផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញទេ អ្នកដែលផ្សារភ្ជាប់តែជាមួយអ្នកដែលផ្សារភ្ជាប់ជាមួយខ្លួននោះ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដ គឺអ្នកដែលនៅពេលសាច់សាលោហិតរបស់គាត់កាត់ផ្ដាច់ទំនាក់ទំនងពីគាត់ គាត់(នៅតែ)ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេដដែល”។رواه البخاري
عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «مَا يَجِدُ الشَّهيد من مَسِّ القتل إلا كما يَجِدُ أَحَدُكُمْ من مَسِّ القَرْصَةِ».رواه الترمذي وابن ماجه والنسائي والدارمي وأحمد
عن أبي هريرة رضي الله عنه قال: قيل: يا رسول الله، ما يعدل الجهاد في سبيل الله؟ قال: «لا تستطيعونه» فأعادوا عليه مرتين أو ثلاثًا كل ذلك يقول: «لا تستطيعونه»! ثم قال: «مثل المجاهد في سبيل الله كمثل الصائم القائم القانت بآيات الله لا يَفْتُرُ من صيام، ولا صلاة، حتى يرجع المجاهد في سبيل الله». وفي رواية البخاري: أن رجلاً قال: يا رسول الله، دلني على عمل يعْدِلُ الجهاد؟ قال: «لا أجده» ثم قال: «هل تستطيع إذا خرج المجاهد أن تدخل مسجدك فتقوم ولا تفتر، وتصوم ولا تفطر»؟ فقال: «ومن يستطيع ذلك؟!»متفق عليه، والرواية الثانية للبخاري