KM
Topic
Jurisprudence and Juristic Principles
288 hadiths
Jurisprudence of Acts of Worship
231
Jurisprudence of Transactions
17
Family Jurisprudence
24
Spiritual and Physical Therapy
9
Foods and Drinks
5
الجنايات
1
Prescribed Punishments
4
Principles of Islamic Jurisprudence
4
288 hadiths
អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ នៅពេលលោកក្រោកពីដំណេក លោកដុសសម្អាតមាត់ធេ្មញរបស់លោកនឹងស៊ីវ៉ាក។
متفق عليه
عن عبد الله بن زيد بن عاصم المازني رضي الله عنه قال: (شُكِيَ إلى النبيِّ صلى الله عليه وسلم الرَّجلُ يُخَيَّلُ إِليه أنَّه يَجِد الشَّيء في الصَّلاة، فقال: لا ينصرف حتَّى يَسمعَ صَوتًا، أو يَجِد رِيحًا).
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុរសមានជំនឿ(ជាស្វាមី)មិនត្រូវស្អប់ស្ត្រីមានជំនឿ(ជាភរិយា)ឡើយ។ ប្រសិនបើគេមិនពេញចិត្តចំពោះចរិតលក្ខណៈមួយរបស់នាង គេនឹងពេញចិត្តចំពោះចរិតលក្ខណៈផ្សេងទៀតរបស់នាង” ឬលោកមានប្រសាសន៍ថា៖ “ចរិតលក្ខណៈផ្សេងទៀតក្រៅពីនោះ”។
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើម្នាក់ៗក្នុងចំណោមពួកអ្នក គឺអ្នកដែលងើបក្បាលរបស់ខ្លួនមុនអ៊ីម៉ាំនោះមិនខ្លាចអល់ឡោះធ្វើឲ្យក្បាលរបស់គេក្លាយជាក្បាលសត្វលា ឬធ្វើឲ្យរូបរាងរបស់គេក្លាយជារូបរាងសត្វលាទេឬ?”
متفق عليه
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ពិតណាស់ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានទេការសឡាតនៅពេលគេលើកអាហារមកដល់ ហើយក៏ដូចគ្នាដែរនៅពេលរូបគេខំទប់ទុក្ខសត្វទាំងពីរ”។
رواه مسلم
អំពី អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំនូវតាស្ហះហ៊ុទ(តះយិត) ខណៈដែលដៃរបស់ខ្ញុំនៅចន្លោះដៃទាំងពីររបស់លោក ដូចជាការដែលលោកបង្រៀនខ្ញុំនូវស៊ូរ៉ោះមួយពីគម្ពីរគួរអានថា៖ »التَّحِيَّاتُ لِلَّهِ، وَالصَّلَوَاتُ وَالطَّيِّبَاتُ، السَّلاَمُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ، السَّلاَمُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ، أَشْهَدُ أَنْ لاَ إِلَهَ إِلَّا اللَّهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ« ចំណែកឯនៅក្នុងពាក្យពេចន៍ដែលរាយការណ៍ដោយគាត់ទាំងពីរ(ពូខរី និងមូស្លីម)វិញ៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជា អាស្សាឡាម(អ្នកដែលផ្តល់សន្តិភាព)។ ហេតុនេះ នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកអង្គុយ(តះយិត)ក្នុងសឡាត ចូរឲ្យគេសូត្រថា៖ التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللهِ وَبَرَكَاتُهُ، السَّلَامُ عَلَيْنَا وَعَلَى عِبَادِ اللهِ الصَّالِحِينَ នៅពេលដែលគេពោលពាក្យនេះ ពាក្យនេះនឹងបានដល់ខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសលគ្រប់រូបនៅលើមេឃ និងផែនដី។ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ បន្ទាប់មក ចូរជ្រើសរើសនូវអ្វីដែលគេចង់បួងសួងសុំតាមក្តីប្រាថ្នា”។
متفق عليه
عن أبي موسى الأشعري رضي الله عنه قال: خَسَفَت الشمس على زمان رسول الله صلى الله عليه وسلم . فقام فَزِعًا، ويخشى أن تكون الساعة، حتى أتى المسجد، فقام، فصلى بأطول قيام وسجود، ما رأيته يفعله في صلاته قطُّ، ثم قال: إن هذه الآيات التي يُرْسِلُهَا الله عز وجل : لا تكون لموت أحد ولا لحياته، ولكن الله يُرْسِلُهَا يُخَوِّفُ بها عباده، فإذا رأيتم منها شيئا فَافْزَعُوا إلى ذكر الله و دُعَائِهِ وَاسْتِغْفَارِهِ.
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកតែងតែបួងសួង(សុំពីអល់ឡោះជាម្ចាស់)ដោយសូត្រថា៖ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ عَذَابِ القَبْرِ، وَمِنْ عَذَابِ النَّارِ، وَمِنْ فِتْنَةِ المَحْيَا وَالمَمَاتِ، وَمِنْ فِتْنَةِ المَسِيحِ الدَّجَّالِ» (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីទណ្ឌកម្មក្នុងផ្នូរ ពីទណ្ឌកម្មនៃឋាននរក ភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់ និងពីភាពវឹកវរដែលបណ្ដាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាលផងចុះ)”។ ចំណែកឯនៅពាក្យពេចន៍ដែលរាយការណ៍ដោយមូស្លីមវិញ៖ “នៅពេលនរណាម្នាក់នៃពួកអ្នកសូត្រតាស្ហះហ៊ុទ(តះយិត)ចុងក្រោយរួច ចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ជៀសពីបួនប្រការគឺ ពីទណ្ឌកម្មនៃនរកជើហាន់ណាំ ពីទណ្ឌកម្មនៅក្នុងផ្នូរ ពីភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់ និងពីប្រការអាក្រក់ដែលបណ្ដាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាល”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ កាលណារ៉ស៊ូលុលឡោះ ﷺ លោកតឹកពៀរចាប់ផ្តើមសឡាត លោកនៅស្ងៀមបន្តិចមុននឹងសូត្រ(អាល់ហ្វាទីហះ)។ ពេលនោះ ខ្ញុំក៏បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមឪពុកម្តាយខ្ញុំជាថ្លៃលោះរបស់លោក! តើលោកសូត្រអ្វីក្នុងពេលលោកនៅស្ងៀមរវាងតឹកពៀរ និងការសូត្រ(អាល់ហ្វាទីហះ)នោះ? លោកបានឆ្លើយថា៖ “គឺខ្ញុំសូត្រថា៖ اللهُمَّ بَاعِدْ بَيْنِي وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اللهُمَّ نَقِّنِي مِنْ خَطَايَايَ كَمَا يُنَقَّى الثَّوْبُ الْأَبْيَضُ مِنَ الدَّنَسِ، اللهُمَّ اغْسِلْنِي مِنْ خَطَايَايَ بِالثَّلْجِ وَالْمَاءِ وَالْبَرَدِ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យមានគម្លាតឃ្លាតឆ្ងាយរវាងរូបខ្ញុំ និងអំពើបាបរបស់ខ្ញុំ ដូចដែលទ្រង់បានធ្វើឱ្យមានគម្លាតឃ្លាតឆ្ងាយរវាងទិសខាងកើត និងទិសខាងលិចផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសម្អាតរូបខ្ញុំពីអំពើបាបទាំងឡាយរបស់ខ្ញុំ ដូចដែលគេសម្អាតសម្លៀកបំពាក់ពណ៌សពីភាពកខ្វក់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាលាងសម្អាតរូបខ្ញុំពីអំពើបាបរបស់ខ្ញុំដោយទឹកកក ទឹក និងព្រិលផងចុះ)។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកនិយាយទៅកាន់មិត្តភក្តិរបស់អ្នកនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ) ខណៈដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះថា៖ “ចូរអ្នកនៅស្ងៀម” នោះអ្នកប្រាកដជាបាត់បង់ផលបុណ្យពីជុមអាត់នោះហើយ”។
متفق عليه
عن عبد الله بن عُمَر رضي الله عنه قال: «اسْتَأْذَنَ الْعَبَّاسُ بن عَبْدِ الْمُطَّلِب رسول الله صلى الله عليه وسلم : أن يبيت بمكة ليالي مِنى، من أجل سِقَايَتِه فأذن له».
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកដើរឲ្យបានលឿនពេលហែរសពទៅបញ្ចុះ។ ប្រសិនបើសពនោះល្អ គឺជាការល្អដែលពួកអ្នកនាំគេទៅជួបប្រការល្អនោះ។ តែប្រសិនបើផ្ទុយពីនោះវិញ គឺពួកអ្នកបានទម្លាក់ប្រការអាក្រក់នោះចេញពីអម្រែករបស់ពួកអ្នក”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ស៊ូណិតហ្វិតត្រោះមានប្រាំ៖ ការខតាន់ កោររោមប្រដាប់ភេទ កាត់តម្រឹមពុកមាត់ កាត់ក្រចកដៃ និងដករោមក្លៀក”។
متفق عليه
អំពី អាណាស رضي الله عنه បាននិយាយថា៖ កាលណាណាពី ﷺ ចូលបន្ទប់ទឹក លោកតែងសូត្រថា៖ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» "ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីស្ហៃតនប្រុស និងស្ហៃតនស្រី "។
متفق عليه
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ គាត់បាននិយាយទៅកាន់ អាតក ពិន អាពូរ៉ហ្ពាហ ថា៖ តើអ្នកចង់ឲ្យខ្ញុំបង្ហាញពីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនៅក្នុងឋានសួគ៌ឬទេ? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ។ គាត់ក៏និយាយថា៖ គឺស្ត្រីខ្មៅម្នាក់នេះ។ នាងបានមកជួបណាពី ﷺ ហើយនិយាយថា៖ ខ្ញុំមានជំងឺឆ្កួតជ្រូក ហើយ(ពេលវាកើតឡើងម្តងៗ)ខ្ញុំតែងធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកសុំពីអល់ឡោះឲ្យខ្ញុំ(បានជាសះស្បើយ)ផង។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ “ប្រសិនបើនាងចង់ សូមនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែប្រសិនបើនាងចង់(ជាសះស្បើយ) ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ”។ ស្ត្រីនោះនិយាយថា៖ ខ្ញុំនឹងអត់ធ្មត់។ នាងបានបន្តថា៖ ប៉ុន្តែ(ពេលវាកើតឡើងម្តងៗ)ខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកបួងសួងសុំពីអល់ឡោះកុំឲ្យខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅផង។ ពេលនោះ លោកក៏បានបួងសួងពីអល់ឡោះឲ្យនាង។
متفق عليه
អំពី អ៊ុមមូអាទីយ៉ះ رضي الله عنها បាននិយាយថា៖ គេបានហាមឃាត់ពួកយើងមិនឲ្យដង្ហែរសព តែគេមិនបានហាមឃាត់តឹងរឹងមកលើពួកយើងឡើយ។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងដៃទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលដៃទាំងពីររបស់គេបានកាន់នឹងហូរចេញពីដៃទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងជើងទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលជើងទាំងពីររបស់គេបានដើរទៅធ្វើនោះនឹងហូរចេញពីជើងទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ) រហូតដល់គេចេញពីវូហ្ទុមកដោយជ្រះស្អាតពីបាបកម្មទាំងឡាយ”។
رواه مسلم
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវការសុំជម្រើសពីអល់ឡោះ(អ៊ីស្ទីខរ៉ោះ)នៅក្នុងកិច្ចការទាំងឡាយដូចដែលលោកបានបង្រៀនពួកយើងនូវស៊ូរ៉ោះមួយនៃគម្ពីរគួរអានដូច្នោះដែរ។ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់នៃពួកអ្នកមានបំណងធ្វើកិច្ចការអ្វីមួយ ចូរឲ្យគេសឡាតពីររ៉ក្អាត់ក្រៅពីសឡាតកាតព្វកិច្ច។ បន្ទាប់មក ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي ( (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំឱ្យទ្រង់ប្រទាននូវអ្វីដែលល្អបំផុត ដោយចំណេះដឹងរបស់ទ្រង់។ ខ្ញុំសុំពីទ្រង់មេត្ដាកំណត់(អ្វីដែលល្អឲ្យខ្ញុំ)ដោយលទ្ធភាពរបស់ទ្រង់ ហើយខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសដ៏ធំធេងរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាព។ ចំណែកខ្ញុំគ្មានអានុភាពអ្វីឡើយ។ ទ្រង់ជាអ្នកដឹងបំផុត។ ចំណែកខ្ញុំវិញមិនដឹងអ្វីឡើយ ហើយទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។ ឱអល់ឡោះជាម្ចាស់! ប្រសិនបើទ្រង់ដឹងថា កិច្ចការនេះ ល្អសម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់កំណត់វាឲ្យខ្ញុំ និងសម្រួលវាដល់ខ្ញុំផង។ បន្ទាប់មក សូមទ្រង់មេត្តាផ្តល់ពរជ័យដល់ខ្ញុំចំពោះវាផង។ តែប្រសិនបើទ្រង់ដឹងថា កិច្ចការនេះអាក្រក់សម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់មេត្ដាបញ្ចៀសវាអំពីខ្ញុំ បញ្ចៀសខ្ញុំអំពីវា និងកំណត់ឲ្យខ្ញុំនូវអ្វីដែលល្អផង ទោះជានៅទីកន្លែងណាក៏ដោយ។ បន្ទាប់មក សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំមានចិត្ដស្កប់ស្កល់ចំពោះវាផង”។ លោកបានមានប្រសាសន៍ថា៖ “ហើយគេត្រូវពោលឈ្មោះតម្រូវការរបស់ខ្លួន(នៅត្រង់ពាក្យ “កិច្ចការនេះ”)”។
رواه البخاري
عن أنس بن مالك رضي الله عنه قال: مرَّ النَّبي - صلى الله عليه وسلم - بامرَأَة تَبكِي عِند قَبرٍ، فقال: «اتَّقِي الله واصْبِري» فقالت: إليك عَنِّي؛ فَإِنَّك لم تُصَب بِمُصِيبَتِي ولم تَعرِفه، فقِيل لها: إِنَّه النَّبِي - صلى الله عليه وسلم - فأتت باب النبي - صلى الله عليه وسلم - فلم تجد عنده بوَّابِين، فقالت: لم أَعرِفكَ، فقال: «إِنَّما الصَّبرُ عِند الصَّدمَةِ الأُولَى». وفي رواية: «تَبكِي على صبِّي لها».
متفق عليه
عن أبي سعيد الخدري رضي الله عنه مرفوعاً: «إِنَّ مِنْ أَشَرِّ النَّاسِ عِندَ الله مَنزِلَةً يَومَ القِيَامَةِ الرَّجُلَ يُفضِي إِلَى المَرْأَةِ وَتُفْضِي إِلَيه، ثُمَّ يَنشُرُ سِرَّهَا».
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះក្រុមមួយដែលយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត”។
رواه أحمد
عن أبي هريرة رضي الله عنه مرفوعًا: «إِذَا لَبِسْتُم، وَإِذَا تَوَضَّأتُم، فَابْدَأُوا بَأَيَامِنُكُم».
رواه أبو داود واللفظ له، والترمذي وابن ماجه وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ហើយប្រសិនបើពួកគេដឹងអំពីផលបុណ្យនៃសឡាតទាំងពីរនេះ ពួកគេប្រាកដជានឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ជាការពិតណាស់ ខ្ញុំពិតជាចង់ប្រើនរណាម្នាក់ឲ្យគេអ៊ីក៏ម៉ះសឡាត។ បន្ទាប់មក ខ្ញុំប្រើនរណាម្នាក់ឲ្យធ្វើជាអ៊ីម៉ាំដឹកនាំមនុស្សសឡាត។ បន្ទាប់មកទៀត ខ្ញុំក៏ចេញទៅជាមួយមនុស្សមួយចំនួនទៀត ដោយយកអុសសំដៅទៅកាន់ក្រុមដែលមិនមកចូលរួមសឡាត រួចដុតផ្ទះរបស់ពួកគេចោល”។
متفق عليه
عن أبي هريرة رضي الله عنه قال قال رسول الله صلى الله عليه وسلم : ((إن أمتي يُدْعَون يوم القيامة غُرًّا مُحَجَلِّين من آثار الوُضُوء)). فمن اسْتَطَاع منكم أن يُطِيل غُرَّتَه فَليَفعل. وفي لفظ لمسلم: ((رأَيت أبا هريرة يتوضَّأ، فغسل وجهه ويديه حتى كاد يبلغ المنكبين، ثم غسل رجليه حتى رَفَع إلى السَّاقين، ثم قال: سمعت رسول الله صلى الله عليه وسلم يقول: إنَّ أمتي يُدْعَون يوم القيامة غُرًّا مُحَجَّلِين من آثار الوُضُوء)) فمن استطاع منكم أن يطيل غُرَّتَه وتَحْجِيلَه فَليَفعَل. وفي لفظ لمسلم: سمعت خليلي صلى الله عليه وسلم يقول: ((تَبْلُغ الحِليَة من المؤمن حيث يبلغ الوُضُوء)).
الرواية الأولى: متفق عليه. الرواية الثانية: رواها مسلم. الرواية الثالثة: رواها مسلم
Previous page
Page 2 of 12
Next page