Hadith for the World
The Creed

Belief in Allah the Mighty and Majestic

44 hadiths

44 hadiths

عن عبد الله بن عكيم رضي الله عنه مرفوعاً: «مَنْ تَعَلَّقَ شيئا وُكِلَ إليه».رواه أحمد والترمذي
អំពី តរិក ពិន អាស្ហ៊ីម អាល់អាស្ហជើអ៊ី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ហើយប្រឆាំងនឹងអ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ គឺគេហាមឃាត់ចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ជននោះ ហើយការជំនុំជម្រះរបស់ជននោះ ស្ថិតលើអល់ឡោះជាម្ចាស់”។رواه مسلم
عن عائشة رضي الله عنها قالت: قال رسول الله صلى الله عليه وسلم : «مَنْ أحَبَّ لِقَاءَ اللهِ أَحَبَّ اللهُ لِقَاءهُ، وَمَنْ كَرِهَ لِقَاءَ اللهِ كَرِهَ اللهُ لِقَاءهُ» فقلتُ: يا رسولَ اللهِ، أكَراهِيَةُ المَوتِ، فَكُلُّنَا نَكْرَهُ المَوتَ؟ قال: «لَيْسَ كَذَلِكَ، ولكِنَّ المُؤْمِنَ إذَا بُشِّرَ بِرَحْمَةِ اللهِ وَرِضْوَانِهِ وَجَنَّتِهِ أَحَبَّ لِقَاءَ اللهِ فَأَحَبَّ اللهُ لِقَاءهُ، وإنَّ الكَافِرَ إذَا بُشِّرَ بِعَذابِ اللهِ وَسَخَطهِ كَرِهَ لِقَاءَ اللهِ وكَرِهَ اللهُ لِقَاءهُ».رواه مسلم، ورواه البخاري عن عائشة -رضي الله عنها- في ضمنه حديث عن عبادة بن الصامت-رضي الله عنه-. رواه عن أبي موسى -رضي الله عنه- مختصرا
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។رواه أبو داود والترمذي وأحمد
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما អំពីណាពី ﷺ ថា៖ ពិតណាស់ នៅពេលដែលលោកចូលម៉ាស្ជិត លោកសូត្រថា៖ أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم (ខ្ញុំសុំការការពារពីអល់ឡោះដ៏មហាធំធេង និងតាមរយៈវង់ភ័ក្រ្តដ៏ឧត្តុង្គឧត្តមនិងអំណាចដ៏អមតៈរបស់ទ្រង់ពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា)"។ គេបានសួរថា៖ តែប៉ុណ្ណឹងទេឬ? ខ្ញុំបានឆ្លើយថា៖ បាទ។ គាត់បានបន្តថា៖ នៅពេលដែលគេសូត្របែបនេះ ស្ហៃតននឹងនិយាយថា៖ រូបគេត្រូវបានគេការពារពីខ្ញុំពេញមួយថ្ងៃ។رواه أبو داود
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។ ទ្រង់បានសួរថា៖ តើពួកអ្នកពេញចិត្ដឬទេ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលពួកយើងមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់ពួកយើងនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ? ពេលនោះ ទ្រង់បានមានបន្ទូលថា៖ យើងនឹងប្រទានឲ្យពួកអ្នកនូវអ្វីដែលល្អជាងនេះទៅទៀត។ ពួកគេបានតបថា៖ បរពិត្រព្រះជាម្ចាស់! តើមានអ្វីដែលល្អជាងនេះទៅទៀតនោះ? ទ្រង់មានបន្ទូលថា៖ យើងប្រទានការពេញចិត្ដរបស់យើងដល់ពួកអ្នក។ ដូចនេះ យើងនឹងមិនក្រោធខឹងនឹងពួកអ្នកជារៀងរហូតបន្ទាប់ពីនេះ”។متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «إذا أَحَبَّ اللهُ تعالى العَبْدَ، نَادَى جِبْرِيلَ: إنَّ اللهَ تعالى يُحِبُّ فلاناً، فَأَحْبِبْهُ، فَيُحِبُّهُ جِبْرِيلُ، فَيُنَادِي في أَهْلِ السَّمَاءِ: إنَّ اللهَ يحِبُّ فلاناً، فَأَحِبُّوهُ، فَيُحِبُّهُ أَهْلُ السَّمَاءِ، ثُمَّ يُوضَعُ لَهُ القَبُولُ في الأرضِ». وفي رواية: قال رسول الله صلى الله عليه وسلم : «إنَّ اللهَ تعالى إذا أَحَبَّ عَبْدًا دَعَا جِبْرِيلَ، فقال: إني أُحِبُّ فلاناً فَأَحْبِبْهُ، فَيُحِبُّهُ جِبْرِيلُ، ثم ينادي في السَّمَاءِ، فيقول: إنَّ اللهَ يُحِبُّ فلاناً فَأَحِبُّوهُ، فَيُحِبُّهُ أَهْلُ السَّمَاءِ، ثُمَّ يُوضَعُ له القَبُولُ في الأرضِ، وإذا أَبْغَضَ عَبْدًا دَعَا جِبْرِيلَ، فيقول: إني أُبْغِضُ فلاناً فَأَبْغِضْهُ. فَيُبْغِضُهُ جِبْرِيلُ، ثُمَّ ينادي في أَهْلِ السَّمَاءِ: إنَّ اللهَ يُبْغِضُ فلاناً فَأَبْغِضُوهُ، ثُمَّ تُوضَعُ له البَغْضَاءُ في الأرضِ».متفق عليه. الرواية الأولى لفظ البخاري، والثانية لفظ مسلم
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ ណាពី ﷺ បានជិះសត្វជាជំនិះ ហើយមូអាស្សនៅពីក្រោយលោក។ លោកបានហៅថា៖ “ឱមូអាស្ស ពិន ជើហ្ពាល់”! គាត់បានឆ្លើយថា៖ បាទទាន។ លោកបានហៅទៀតថា៖ “ឱមូអាស្ស”! គាត់បានឆ្លើយថា៖ បាទទាន។ ចំនួនបីដង។ លោកមានប្រសាសន៍ថា៖ “បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក”។ មូអាស្សបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំគួរប្រាប់ដំណឹងនេះដល់មនុស្សដើម្បីឲ្យពួកគេរីករាយឬទេ? លោកបានឆ្លើយថា៖ “បើដូច្នោះ ពួកគេនឹងផេ្ដកផ្ដួលជាមិនខាន”។ ហើយមូអាស្សបានប្រាប់ហាទីស្ហនេះនៅពេលគាត់ជិតស្លាប់ ដោយសារខ្លាចមានបាបកម្ម(ចំពោះការលាក់បាំងចំណេះដឹង)។متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «بينما رجلٌ يمشي بطريقٍ اشتَدَّ عليه العَطَشُ، فوَجَدَ بِئْرًا فنزل فيها فَشَرِبَ، ثم خَرَجَ فإذا كَلْبٌ يَلْهَثُ يأكل الثَّرَى مِنَ العَطَشِ، فقال الرجلُ: لقد بَلَغَ هذا الكَلْبَ مِنَ العَطَشِ مِثْلَ الذِي كان قَدْ بَلَغَ مِنِّي، فنَزَلَ البِئْرَ، فَمَلَأَ خُفَّهُ ماءً ثم أَمْسَكَهُ بِفِيهِ حَتَّى رَقِيَ، فَسَقَى الكَلْبَ، فشَكَرَ اللهُ له، فَغَفَرَ لهُ» قالوا: يا رسول الله، إنَّ لَنَا في البَهَائِمِ أَجْرًا؟ فقال: «في كُلِّ كَبِدٍ رَطْبَةٍ أَجْرٌ». وفي رواية: «فشَكَرَ اللهُ له، فغَفَرَ له، فَأَدْخَلَهُ الجَنَّةَ». وفي رواية: «بَيْنَمَا كَلْبٌ يُطِيفُ بِرَكْيَةٍ قد كَادَ يَقْتُلُهُ العَطَشُ إذ رَأَتْهُ بَغِيٌّ مِنْ بَغَايَا بَنِي إِسْرَائِيلَ، فَنَزَعَتْ مُوقَهَا فَاسْتَقَتْ له بهِ فَسَقَتْهُ فَغُفِرَ لها بِهِ».الرواية الأولى: متفق عليها. الرواية الثانية: رواها البخاري. الرواية الثالثة: متفق عليها
عن ابن عباس رضي الله عنهما ، قال: كان النبيُّ صلى الله عليه وسلم يدعو: «ربِّ أَعِنِّي ولا تُعِن عليَّ، وانصرني ولا تنصر عليَّ، وامكر لي ولا تمكر عليَّ، واهدني ويسِّر هُدايَ إليَّ، وانصرني على مَن بغى عليَّ، اللهم اجعلني لك شاكرًا، لك ذاكرًا، لك راهبًا، لك مِطواعًا، إليك مُخْبِتًا، أو مُنِيبا، رب تقبَّل توبتي، واغسل حَوْبتي، وأجب دعوتي، وثبِّت حُجَّتي، واهدِ قلبي، وسدِّد لساني، واسْلُلْ سَخِيمةَ قلبي».رواه أبو داود والترمذي وابن ماجه وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់ចុះមកកាន់មេឃលោកិយនេះជារៀងរាល់យប់នៅពេលដែលសល់មួយភាគបីចុងក្រោយនៃយប់។ ទ្រង់មានបន្ទូលថា៖ តើមាននរណាដែលបួងសួងពីយើងទេ យើងនឹងឆ្លើយតបចំពោះគេ? តើមាននរណាដែលសុំចង់បានអ្វីមួយពីយើងទេ យើងនឹងផ្តល់ឲ្យគេ? តើមាននរណាដែលសុំអភ័យទោសពីយើងទេ យើងនឹងអភ័យទោសដល់គេ”?متفق عليه
អំពី អាពូម៉ារសាត់ អាល់ហ្គណាវី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។رواه مسلم
عن أنس بن مالك رضي الله عنه أن النبي صلى الله عليه وسلم رأى نُخْامَة في القِبْلَة، فَشَقَّ ذلك عليه حتى رُئِي في وجْهِه، فقام فَحَكَّه بِيَده، فقال: «إن أحدكم إذا قام في صلاته فإنه يُنَاجِي رَبَّه، أو إن رَبَّه بينه وبين القِبْلَة، فلا يَبْزُقَنَّ أحدُكم قِبَل قِبْلتِه، ولكن عن يَسَاره أو تحت قَدَمَيه» ثم أخذ طَرف رِدَائِه، فَبَصَقَ فيه ثم ردَّ بَعْضَهُ على بعض، فقال: «أو يفعل هكذا».متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។متفق عليه
عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال: «إن لله تِسْعَةً، وتِسْعِينَ، اسْمًا، مِائَةً إلا واحدا مَنْ أَحْصَاهَا دخل الجنة».متفق عليه
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។متفق عليه
អំពី មូអាស رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់បានជិះសត្វលានៅពីក្រោយណាពី ﷺ ។ ពេលនោះ លោកបានសួរថា៖ “ឱមូអាស! តើអ្នកដឹងដែរឬទេ អ្វីទៅជាសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ ហើយអ្វីទៅជាសិទ្ធិរបស់ខ្ញុំបម្រើអល់ឡោះចំពោះអល់ឡោះនោះ”? ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉សូលុលឡោះ! តើឲ្យខ្ញុំផ្ដល់ដំណឹងរីករាយនេះដល់មនុស្សលោកដែរឬទេ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំប្រាប់ពួកគេ ព្រោះធ្វើឲ្យពួកគេផេ្ដកផ្ដួល”។متفق عليه
អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាកត្តាចាំបាច់ទាំងពីរ? ពេលនោះ លោកបានឆ្លើយថា៖ “ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។رواه مسلم
អំពី សុហ្វយ៉ាន ពិន អាប់ទុលឡោះ អាស្សាក៏ហ្វី رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។رواه مسلم وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ និងមិនពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ៖ ទ្រង់ពេញចិត្ដចំពោះពួកអ្នកឲ្យគោរពសក្ការៈទៅចំពោះទ្រង់និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ ប្រកាន់ខ្ជាប់នូវខ្សែ(មាគ៌ា)របស់អល់ឡោះទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយទ្រង់មិនពេញចិត្ដចំពោះពួកអ្នកចំពោះការនិយាយពីនេះពីនោះ(ឥតប្រយោជន៍) ការសួរនាំច្រើន និងការខ្ជះខ្ជាយទ្រព្យសម្បត្ដិ”។رواه مسلم