Hadith for the World
Topic

Virtues and Manners

288 hadiths

288 hadiths

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អាប់ឱនហើយ អាប់ឱនហើយ អាប់ឱនហើយ”។ មានគេសួរថា៖ តើនរណាទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺអ្នកដែលនៅទាន់អ្នកមានគុណរបស់ខ្លួនម្នាក់ ឬទាំងពីរនាក់ពេលដែលលោកមានវ័យចាស់ជរា តែគេមិនបានចូលឋានសួគ៌”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ នៅតាមផ្លូវដែលរ៉ស៊ូលុលឡោះ ﷺ ធ្វើដំណើរទៅកាន់ក្រុងម៉ាក្កះ លោកបានឆ្លងកាត់ភ្នំមួយដែលគេហៅថា ជុមហ្ទាន។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរបន្តដើរទៅមុខ នេះគឺភ្នំជុមហ្ទាន។ ពួកអាល់មូហ្វើររីទូន បានទៅមុនហើយ”។ ពួកគេបានសួរថា៖ តើនរណាជាពួកអាល់មូហ្វើររីទូននោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺបុរស និងស្ត្រីដែលរឭកដល់អល់ឡោះយ៉ាងច្រើន”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ។ នៅពេលដែលបុរសនោះបានទៅជួបអល់ឡោះ(ស្លាប់) ទ្រង់ក៏បានលើកលែងឲ្យគាត់”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងត្រូវគេអភ័យទោសឲ្យ លើកលែងតែអ្នកដែលប្រកាស(ពីទង្វើអាក្រក់របស់ខ្លួន)ប៉ុណ្ណោះ។ ជាការពិតណាស់ នៅក្នុងចំណោមការប្រកាស(ពីទង្វើអាក្រក់)នោះ គឺ បុរសម្នាក់បានសាងបាបម្មនៅពេលយប់ ក្រោយមក រូបគេភ្ញាក់ពេលព្រលឹមដោយអល់ឡោះបានលាក់បាំងឲ្យរូបគេ តែរូបគេបែរជានិយាយថា៖ នែលោក! យប់មិញខ្ញុំបានធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ។ ពិតណាស់ អល់ឡោះបានលាក់បាំងប្រការអាក្រក់របស់គេពេញមួយយប់ តែពេលព្រឹកឡើង គេបែរជាលាតត្រដាងនូវអ្វីដែលអល់ឡោះបានបិទបាំងឲ្យនោះទៅវិញ”។متفق عليه
អំពី សាអាត់ ពិន អាពូវឹក្កស رضي الله عنه បាននិយាយថា៖ ពួកយើងបាននៅជាមួយរ៉ស៊ូលុលឡោះ ﷺ ហើយលោកបានមានប្រសាសន៍ថា៖ “តើម្នាក់ៗនៃពួកអ្នកអសមត្ថភាពក្នុងការស្វែងរកផលបុណ្យចំនួនមួយពាន់ជារៀងរាល់ថ្ងៃឬ”? ពេលនោះ នៅក្នុងចំណោមអ្នកអង្គុយជាមួយលោកមានអ្នកសួរលោកថា៖ តើម្នាក់ៗនៃពួកយើងអាចរកផលបុណ្យចំនួនមួយពាន់បានដោយរបៀបណា? លោកបានឆ្លើយថា៖ “គឺសូត្រថា៖ “سُبْحَانَ الله“(អល់ឡោះដ៏មហាបរិសុទ្ធ) ចំនួនមួយរយដង គេនឹងកត់ត្រាផលបុណ្យឲ្យជននោះចំនួនមួយពាន់ ឬជម្រុះចោលនូវបាបកម្មរបស់ជននោះចំនួនមួយពាន់”។رواه مسلم
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ បានមានប្រសាសន៍មុនពេលលោកទទួលមរណៈភាពបីថ្ងៃថា៖ “ចូរម្នាក់ៗនៃពួកអ្នកកុំទាន់ស្លាប់ លើកលែងតែគេគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់”។رواه مسلم
អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបរវាងអ្នកដែលរំលឹកទៅចំពោះម្ចាស់របស់ខ្លួន និងអ្នកដែលមិនរំលឹកទៅចំពោះម្ចាស់របស់ខ្លួន គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់មូស្លីមវិញ៖ “ការប្រៀបធៀបផ្ទះដែលមានគេរំលឹកទៅចំពោះអល់ឡោះនៅក្នុងវា និងផ្ទះដែលគេមិនរំលឹកទៅចំពោះអល់ឡោះនៅក្នុងវា គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។متفق عليه
عن أبي هريرة رضي الله عنه قال: جاء رجل إلى رسول الله صلى الله عليه وسلم فقال: يا رسول الله، مَنْ أحقُّ الناس بِحُسن صَحَابَتِي؟ قال: «أمك» قال: ثم مَنْ ؟ قال: «أمك»، قال: ثم مَنْ؟ قال: «أمك»، قال: ثم مَنْ؟ قال: «أبوك». متفق عليه. وفي رواية: يا رسول الله، مَنْ أحقُّ بحُسْنِ الصُّحْبَةِ؟ قال: «أمك، ثم أمك، ثم أمك، ثم أباك، ثم أدْنَاك أدْنَاك».الرواية الأولى: متفق عليها. الرواية الثانية: رواها مسلم
عن أنس رضي الله عنه مرفوعاً: «من خَرج في طلب العلم فهو في سَبِيلِ الله حتى يرجع».رواه الترمذي
عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «من رآني في المنام فَسَيَرَانِي في اليَقظة -أو كأنما رآني في الْيَقَظَةِ- لا يَتَمَثَّلُ الشيطان بي».متفق عليه. مسلم
អំពី អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអាពូសាអ៊ីត! ជនណាដែលពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាណាពី រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។ ពេលនោះ អាពូសាអ៊ីត មានការភ្ញាក់ផ្អើលចំពោះពាក្យនេះ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកមានប្រសាសន៍ប្រាប់ខ្ញុំម្ដងទៀតផង។ ដូចនេះ លោកក៏បានមានប្រសាសន៍ម្ដងទៀត។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ប្រការមួយទៀតដែលគេនឹងលើកតម្កើងខ្ញុំបម្រើរបស់អល់ឡោះចំនួនមួយរយឋានៈនៅក្នុងឋានសួគ៌ ដែលចន្លោះរវាងឋានៈមួយទៅឋានៈមួយទៀត ប្រៀបដូចជារវាងមេឃនិងដី”។ គាត់បានសួរថា៖ តើវាជាអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ។ គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”។رواه مسلم
អំពី វ៉ះស្ហ៊ី ពិន ហើរព៍ رضي الله عنه ថា៖ ពិតណាស់ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងទទួលទាន តែមិនចេះឆ្អែតសោះ។ លោកបានមានប្រសាសន៍ថា៖ “ប្រហែលជាពួកអ្នកទទួលទានរៀងៗខ្លួនហើយមែនទេ?” ពួកគេបានឆ្លើយថា៖ បាទ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា ហើយរំលឹកនាមរបស់អល់ឡោះ នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ”។رواه أبو داود وابن ماجه وأحمد
عن أنس رضي الله عنه مرفوعاً: «يَتْبَعُ الميتَ ثلاثةٌ: أهْلُه ومَالُه وعَمَلُه، فيرجع اثنان ويَبْقى واحد: يرجع أهْلُه ومَالُه، ويبقى عَمَلُه».متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកជិះលើជំនិះត្រូវឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរត្រូវឲ្យសាឡាមទៅកាន់អ្នកអង្គុយ ហើយអ្នកមានគ្នាតិចត្រូវឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន”។ ចំណែកឯនៅក្នុងសេចក្ដីរាយការណ៍របស់ អាល់ពូខរី វិញ៖ “អ្នកដែលក្មេងជាងត្រូវឲ្យសាឡាមទៅកាន់អ្នកដែលចាស់ជាង អ្នកដែលដើរកាត់ត្រូវឲ្យសាឡាមទៅកាន់អ្នកអង្គុយ ហើយអ្នកមានគ្នាតិចត្រូវឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន”។متفق عليه
عن أنس بن مالك رضي الله عنه مرفوعاً: «يُؤتى بأنعم أهل الدنيا من أهل النار يوم القيامة، فَيُصْبَغُ في النار صَبْغَةً، ثم يقال: يا ابن آدم، هل رأيت خيرًا قطُّ؟ هل مَرَّ بك نَعِيمٌ قطُّ؟ فيقول: لا والله يا رب، وَيُؤْتَى بأشدِّ الناس بُؤسًا في الدنيا من أهل الجَنَّة، فَيُصْبَغُ صَبْغَةً في الجنَّة، فيقال له: يا ابن آدم، هل رأيت بُؤسًا قط؟ هل مَرَّ بك شِدَّةٌ قط؟ فيقول: لا والله، ما مَرَّ بي بُؤْسٌ قطٌّ، ولا رأيت شِدةً قَطُّ».رواه مسلم
عن أبي هريرة رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: «جَعَلَ اللهُ الرحمةَ مائة جُزْءٍ، فَأَمْسَكَ عِنْدَهُ تِسْعَةً وَتِسْعِينَ، وأَنْزَلَ في الأَرْضِ جُزْءًا وَاحِدًا، فَمِنْ ذَلِكَ الجُزْءِ يَتَرَاحَمُ الخَلَائِقُ، حتى تَرْفَعَ الدَّابَّةُ حَافِرَهَا عَنْ وَلَدِهَا خَشْيَةَ أَنْ تُصِيبَهُ». وفي رواية «إِنَّ للهِ تعالى مئةُ رحمةٍ، أَنْزَلَ منها رحمةً واحدةً بَيْنَ الجِنِّ والإنسِ والبَهَائِمِ والهَوَامِّ، فَبِهَا يَتَعَاطَفُونَ، وبها يَتَرَاحَمُونَ، وبِهَا تَعْطِفُ الوَحْشُ على وَلَدِهَا، وأَخَّرَ اللهُ تعالى تِسْعًا وتِسْعِينَ رحمةً يَرْحَمُ بِهَا عِبَادَهُ يومَ القِيَامَةِ». وعن سلمان الفارسي رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إِنَّ للهِ تعالى مئةُ رحمةٍ فمنها رحمةٌ يَتَرَاحَمُ بها الخَلْقُ بَيْنَهُمْ، وتِسْعٌ وتِسْعُونَ لِيَومِ القِيَامَةِ». وفي رواية: «إِنَّ اللهَ تَعَالَى خَلَقَ يَوْمَ خَلَقَ السَّمَاوَاتِ والأَرْضَ مئةَ رحمةٍ كُلُّ رحمةٍ طِبَاقَ مَا بَيْنَ السَّمَاءِ إلى الأَرْضِ، فَجَعَلَ منها في الأَرْضِ رَحْمَةً فبها تَعْطِفُ الوَالِدَةُ على وَلَدِهَا، والوَحْشُ والطَّيْرُ بَعْضُهَا عَلَى بَعْضٍ، فإذا كانَ يومُ القيامةِ أَكْمَلَهَا بِهَذِه الرحمةِ».حديث أبي هريرة -رضي الله عنه-: متفق عليه. حديث سلمان -رضي الله عنه-: رواه مسلم
អំពី អាពូហ្សើរ ជុនទុប ពិន ជូណាហ្ទះ និង អាពូអាប់ទុលរ៉ោះម៉ាន មូអាស ពិន ជើហ្ពាល់ رضي الله عنهما អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។رواه الترمذي
អំពី អាន់ណាវវ៉ាស ពិន ស៊ិមអាន អាល់អាន់សរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ ពីអំពើល្អ និងអំពើបាប។ ពេលនោះ លោកបានឆ្លើយថា៖ “អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។رواه مسلم
عن أنس بن مالك رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «للَّهُ أَفْرَحُ بِتَوْبَةِ عَبْدِهِ مِنْ أَحَدِكُمْ، سَقَطَ عَلَى بَعِيرِهِ، وَقَدْ أَضَلَّهُ فِي أَرْضِ فَلاَةٍ». وفي رواية: «لَلَّهُ أَشَدُّ فَرَحًا بِتَوْبَةِ عَبْدِهِ حِينَ يَتُوبُ إِلَيْهِ، مِنْ أَحَدِكُمْ كَانَ عَلَى رَاحِلَتِهِ بِأَرْضِ فَلَاةٍ، فَانْفَلَتَتْ مِنْهُ وَعَلَيْهَا طَعَامُهُ وَشَرَابُهُ، فَأَيِسَ مِنْهَا، فَأَتَى شَجَرَةً، فَاضْطَجَعَ فِي ظِلِّهَا، وقَدْ أَيِسَ مِنْ رَاحِلَتِهِ، فَبَيْنَا هُوَ كَذَلِكَ إِذَا هُوَ بِهَا، قَائِمَةً عِنْدَهُ، فَأَخَذَ بِخِطَامِهَا، ثُمَّ قَالَ مِنْ شِدَّةِ الْفَرَحِ: اللهُمَّ أَنْتَ عَبْدِي وَأَنَا رَبُّكَ! أَخْطَأَ مِنْ شِدَّةِ الْفَرَح».متفق عليه والرواية الأولى لفظ البخاري، والرواية الثانية لفظ مسلم
អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លាដៃរបស់ទ្រង់នៅពេលយប់ដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលថ្ងៃ។ ហើយទ្រង់លាដៃរបស់ទ្រង់នៅពេលថ្ងៃដើម្បីទទួលយកការសារភាពកំហុសពីអ្នកដែលប្រព្រឹត្តអំពើអាក្រក់នាពេលយប់ រហូតដល់ថ្ងៃរះពីទិសខាងលិច”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនអនុញ្ញាតឲ្យស្ត្រីមូស្លីមធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ដោយគ្មានបុរសដែលជាម៉ះរ៉មរបស់នាងទៅជាមួយឡើយ”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅលើរូបរាងរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ។ ប៉ុន្តែទ្រង់មើលទៅលើចិត្តរបស់ពួកអ្នក និងទង្វើរបស់ពួកអ្នកប៉ុណ្ណោះ”។رواه مسلم
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យលើការនៀត ហើយសម្រាប់បុគ្គលនោះនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត។ ដូចេ្នះ បុគ្គលណាធ្វើចំណាកស្រុក(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ការចំណាកស្រុករបស់គេត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ រីឯបុគ្គលណាធ្វើចំណាកស្រុកដើម្បីផលប្រយោជន៍លោកិយ គេនឹងទទួលបានផលប្រយោជន៍នោះ ឬក៏(ធ្វើចំណាកស្រុក)ដើម្បីរៀបការជាមួយស្ត្រីណាម្នាក់ ការចំណាកស្រុករបស់គេនឹងបានផលទៅតាមគោលបំណងរបស់គេ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់ អាល់ពូខរី វិញ ៖ “ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យទៅតាមការនៀត ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត”។متفق عليه
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានចាប់ស្មាទាំងពីររបស់ខ្ញុំ ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នករស់នៅក្នុងលោកិយប្រៀបដូចអ្នកជាមនុស្សចម្លែកម្នាក់ ឬជាអ្នកដំណើរ”។ ហើយអ៊ិពនូអ៊ូមើរបាននិយាយថា៖ នៅពេលដែលពេលល្ងាចមកដល់ ចូរអ្នកកុំរង់ចាំពេលព្រឹក។ ហើយនៅពេលដែលពេលព្រឹកមកដល់ ចូរអ្នកកុំរង់ចាំពេលល្ងាច។ ចូរអ្នកសាងទង្វើកុសលពេលអ្នកមានសុខភាពល្អទុកសម្រាប់ពេលអ្នកឈឺ និងពេលដែលអ្នកនៅមានជីវិតទុកសម្រាប់ពេលអ្នកស្លាប់។رواه البخاري