KM
All hadiths
The complete card collection, filter by chapter
The Noble Qur'an and Qur'anic Sciences
26
The Hadith and Hadith Sciences
3
The Creed
135
Jurisprudence and Juristic Principles
288
Virtues and Manners
288
Da‘wah and Hisbah
15
Seerah and History
38
655 hadiths
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
متفق عليه
អំពី មូអាវីយ៉ះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលអល់ឡោះប្រាថ្នាចង់ឲ្យរូបគេបានល្អ ទ្រង់នឹងឲ្យជននោះយល់ដឹងអំពីសាសនា(អ៊ីស្លាម)។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកបែងចែកប៉ុណ្ណោះ ហើយអល់ឡោះជាអ្នកផ្តល់ឲ្យ។ ប្រជាជាតិនេះនៅតែឈរនៅលើបទបញ្ជារបស់អល់ឡោះជាម្ចាស់ជានិច្ច។ អ្នកដែលប្រឆាំងនឹងពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកគេបានឡើយ រហូតទាល់តែបទបញ្ជារបស់អល់ឡោះបានមកដល់”។
متفق عليه
អំពី អាប់ទុលឡោះ ពិន សាឡាម رضي الله عنه បាននិយាយថា៖ នៅពេលដែលណាពី ﷺ បានមកដល់ក្រុងម៉ាទីណះ មនុស្សម្នាបានប្រញាប់ប្រញាល់ទៅរកលោក។ ហើយមានគេនិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ ﷺ បានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ ចំនួនបីដង។ ពេលនោះ ខ្ញុំក៏បានទៅជាមួយពួកគេដើម្បីមើលដែរ។ នៅពេលដែលខ្ញុំបានឃើញមុខលោកច្បាស់ ខ្ញុំដឹងថា ជាការពិតណាស់ មុខរបស់លោកមិនមែនជាមុខរបស់មនុស្សដែលភូតកុហកឡើយ។ ហើយរឿងដំបូងដែលខ្ញុំបានឮលោកមានប្រសាសន៍នោះ គឺលោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។
رواه الترمذي وابن ماجه وأحمد
عن أنس رضي الله عنه أنه قَالَ لِثابِتٍ رحمه اللهُ: ألاَ أرْقِيكَ بِرُقْيَةِ رسولِ اللهِ صلى الله عليه وسلم ؟ قال: بلى، قال: «اللَّهُمَّ رَبَّ النَّاسِ، مُذْهِبَ البَأسِ، اشْفِ أنْتَ الشَّافِي، لاَ شَافِيَ إِلاَّ أنْتَ، شِفَاءً لاَ يُغَادِرُ سَقماً».
رواه البخاري
អំពី សាអាត់ ពិន អាពីវឹក័្កស رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តខ្ញុំបម្រើ(របស់ទ្រង់)ដែលជាអ្នកកោតខ្លាច តែងតែមានអារម្មណ៍គ្រប់គ្រាន់ និងមិនចង់បានប្រជាប្រិយភាព”។
رواه مسلم
عن ثوبان رضي الله عنه عن النبي صلى الله عليه وسلم قَالَ: "إنَّ المسلِمَ إذا عادَ أخاه المسلِمَ، لم يَزَلْ في خُرْفَةِ الجَنَّةِ حتى يرجعَ"، قيل: يا رسولَ اللهِ ما خُرْفَةُ الجنَّةِ؟، قال: "جَنَاها".
رواه مسلم
عن أنس بن مالك رضي الله عنه عن رسول الله صلى الله عليه وسلم أنه كان إذا أكل طعاما، لعق أصابعه الثلاث. قال: وقال: «إذا سقطت لُقمة أحدكم فليُمِطْ عنها الأذى، وليأكلها ولا يَدَعْهَا للشيطان» وأمر أن تُسْلَتَ القَصْعَةُ، قال: «فإنكم لا تدرون في أيِّ طعامكم البركة» وعن جابر بن عبد الله رضي الله عنه أن رسولَ اللهِ صلى الله عليه وسلم قالَ: "إنّ الشيطانَ يَحضُرُ أحدَكُم عندَ كلِ شيءٍ من شَأنِه، حتى يَحضُرَهُ عندَ طعامِهِ، فإذا سَقطتْ لقمةُ أحدِكُم فليَأخُذْها فَلْيُمِطْ ما كانِ بها من أذى، ثم ليَأكُلْها ولا يَدَعْها للشيطانِ، فإذا فَرَغَ فليَلْعَقْ أصابعَهُ، فإنه لا يَدري في أيِّ طَعامه البركة"
حديث أنس رواه مسلم. حديث جابر رواه مسلم
អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ (មានពេលមួយ)ពួកយើងនៅជាមួយនឹងណាពី ﷺ ។ ខណៈនោះ លោកបានសម្លឹងមើលទៅកាន់ព្រះចន្ទនាពេលយប់(ពោលគឺ យប់ពេញបូណ៌មី) ហើយបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ពួកអ្នកពិតជានឹងបានឃើញព្រះជាម្ចាស់របស់ពួកអ្នកដូចដែលពួកអ្នកឃើញព្រះចន្ទនេះដូច្នោះដែរដោយពួកអ្នកនឹងមិនប្រជ្រៀតគ្នាដើម្បីមើលទ្រង់ឡើយ។ ហេតុនេះ ប្រសិនបើពួកអ្នកមានលទ្ធភាពថែរក្សាសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចកុំឲ្យបាត់បង់នោះ ចូរពួកអ្នកធ្វើចុះ”។ បន្ទាប់មក លោកបានសូត្រ៖ ﴿ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ الْغُرُوبِ﴾ [سورة ق(39)] “ហើយចូរអ្នកលើកតម្កើងដោយការសរសើរចំពោះព្រះជាម្ចាស់របស់អ្នកមុននឹងថ្ងៃរះ និងមុនថ្ងៃលិច”។
متفق عليه
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តាមពិត ការប្រៀបធៀបអ្នកដែលចាំគម្ពីរគួរអាន ប្រៀបដូចជាសត្វអូដ្ឋដែលត្រូវគេចង។ ប្រសិនបើគេយកចិត្ដទុកដាក់ថែរក្សា វានឹងគង់នៅ។ តែប្រសិនបើគេមិនចងវាទេ វានឹងទៅបាត់”។
متفق عليه
عن أنسٍ رضي الله عنه : أنّهُ مَرَّ على صِبْيَانِ، فَسَلَّمَ عليهم، وقالَ: كانَ النبيُّ صلى الله عليه وسلم يَفعلُهُ.
متفق عليه
عن أبي هريرة رضي الله عنه مرفوعاً: «من عُرِضَ عليه رَيْحَانٌ فلا يرده، فإنه خفيف الْمَحْمِلِ، طيب الريح».
رواه مسلم
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរប្រុងប្រយ័ត្នចំពោះការបំពាន ព្រោះការបំពាន គឺជាភាពងងឹតនៅថ្ងៃបរលោក។ ហើយចូរប្រុងប្រយ័ត្នចំពោះភាពលោភលន់ ព្រោះភាពលោភលន់បានបំផ្លាញអ្នកជំនាន់មុនពួកអ្នក ដោយវាជំរុញពួកគេឲ្យបង្ហូរឈាមគ្នា និងរំលោភបំពានលើអ្វីដែលត្រូវបានហាមឃាត់”។
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។
رواه أبو داود والترمذي وأحمد
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ លោកបានមានប្រសាសន៍ថា៖ “លោកិយ គឺជាការសប្បាយរីករាយ ហើយប្រការសប្បាយរីករាយដែលល្អបំផុតនៅក្នុងលោកិយនេះ គឺភរិយាដែលល្អប្រពៃ”។
رواه مسلم
អំពី អាអ៊ីស្ហះ رضي الله عنها ភរិយារបស់ណាពី ﷺ, អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ បើមានភាពទន់ភ្លន់នៅលើអ្វីមួយ ធ្វើឲ្យប្រការនោះកាន់តែល្អប្រសើរថែមទៀត។ ហើយប្រសិនបើគេដកភាពទន់ភ្លន់ចេញពីអ្វីមួយ ប្រការនោះនឹងកាន់តែអាប់ឱន”។
رواه مسلم
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាពេញចិត្តចំពោះខ្ញុំបម្រើ(របស់ទ្រង់)ដែលទទួលទានចំណីអាហារ ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះអាហារនោះ ឬទទួលទានទឹក ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះទឹកនោះ”។
رواه مسلم
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
رواه أبو داود وأحمد
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ ណាពី ﷺ មិនមែនជាមនុស្សអសីលធម៌នោះឡើយ ហើយក៏មិនធ្វើនូវទង្វើអសីលធម៌នោះដែរ។ ហើយលោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ នោះយើងនឹងបរិច្ចាគឲ្យអ្នកវិញ”។
متفق عليه
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? លោកបានឆ្លើយថា៖ “គឺការផ្តល់អាហារ ហើយនិងឲ្យសាឡាមដល់អ្នកដែលអ្នកស្គាល់ និងអ្នកដែលអ្នកមិនស្គាល់”។
متفق عليه
អំពី អាពូមូសា رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា “ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ”។ គាត់បន្តថា៖ បន្ទាប់មក លោកបានសូត្រ៖ ﴿وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَىٰ وَهِيَ ظَالِمَةٌ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ﴾ [سورة هود(102)] (នោះហើយជាទណ្ឌកម្មនៃម្ចាស់របស់អ្នក។ នៅពេលណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយ គឺដោយសារតែភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ គឺឈឺចាប់បំផុត”)។
متفق عليه
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតជាជោគជ័យហើយអ្នកដែលចូលសាសនាអ៊ីស្លាម ទទួលបានលាភសក្ការៈល្មមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព ហើយអល់ឡោះឲ្យរូបគេពេញចិត្ដចំពោះអ្វីដែលទ្រង់បានផ្ដល់ឲ្យនោះ”។
رواه مسلم
عن أبي موسى الأشعري رضي الله عنه مرفوعاً: «على كل مسلم صدقة» قال: أرأيت إن لم يجد؟ قال: «يعمل بيديه فينفع نفسه ويتصدق» قال: أرأيت إن لم يستطع؟ قال: «يُعِينُ ذا الحاجة المَلْهُوفَ» قال: أرأيت إن لم يستطع، قال: «يأمر بالمعروف أو الخير». قال: أرأيت إن لم يفعل؟ قال: «يُمسك عن الشر، فإنها صدقة».
متفق عليه
អំពី អ៊ូសាម៉ះ ពិន ហ្សេទ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនបានបន្សល់ទុកនូវភាពវឹកវរណាមួយបន្ទាប់ពីខ្ញុំ(ស្លាប់)ដែលផ្តល់នូវគ្រោះថ្នាក់ដល់បុរសជាងស្ត្រីនោះឡើយ”។
متفق عليه
Previous page
Page 14 of 28
Next page