Hadith for the World
Topic

The Creed

135 hadiths

135 hadiths

عن أبي موسى رضي الله عنه قال: سَمَّى لنا رسولُ الله صلى الله عليه وسلم نفْسَه أسْماءً منها ما حَفِظْنا فقال: «أنا محمد، وأحمد، والمُقَفِّي، والحاشِر، ونبي الرَّحمة، قال يزيد: ونبِيُّ التوبة ونَبِيُّ المَلْحَمة».رواه مسلم وأحمد
عن أنس بن مالك رضي الله عنه أن النبي صلى الله عليه وسلم رأى نُخْامَة في القِبْلَة، فَشَقَّ ذلك عليه حتى رُئِي في وجْهِه، فقام فَحَكَّه بِيَده، فقال: «إن أحدكم إذا قام في صلاته فإنه يُنَاجِي رَبَّه، أو إن رَبَّه بينه وبين القِبْلَة، فلا يَبْزُقَنَّ أحدُكم قِبَل قِبْلتِه، ولكن عن يَسَاره أو تحت قَدَمَيه» ثم أخذ طَرف رِدَائِه، فَبَصَقَ فيه ثم ردَّ بَعْضَهُ على بعض، فقال: «أو يفعل هكذا».متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។متفق عليه
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំជេរប្រមាថសហាហ្ពាត់របស់ខ្ញុំ។ ជាការពិតណាស់ ប្រសិនបើនរណាម្នាក់នៃពួកអ្នកបរិច្ចាគមាសស្មើនឹងភ្នំអ៊ូហ៊ុទក៏ដោយ ក៏មិនអាចស្មើនឹងមួយមុទរបស់នរណាម្នាក់នៃពួកគេនោះឡើយ ហើយក៏មិនអាចស្មើនឹងពាក់កណ្តាលមុទនោះដែរ”។متفق عليه
عن المسور بن مخرمة رضي الله عنهما مرفوعًا: «فاطمة بَضْعة مني، فمَن أغضبها أغضبني».متفق عليه
عن أبي هريرة رضي الله عنه قال: قال النبي صلى الله عليه وسلم : «مَن أحبَّ الحسن والحُسين فقد أحبَّني، ومَن أبغضهما فقد أبغضني».رواه ابن ماجه وأحمد
عن أبي هريرة رضي الله عنه ، قال: قال رسول الله صلى الله عليه وسلم : «خيرُكم خيركم لأهلي مِن بعدي». قال: فباع عبد الرحمن بن عوف حديقةً بأربع مائة ألف، فقسَّمها في أزواج النبي صلى الله عليه وسلم .رواه ابن أبي عاصم والحاكم
عن أبي موسى رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «كَمُل من الرجال كثير، ولم يَكمُل من النساء: إلا آسية امرأة فرعون، ومريم بنت عِمران، وإنَّ فضلَ عائشة على النساء كفضل الثَّرِيد على سائر الطعام».متفق عليه
عن عبد الرحمن بن أبي عميرة وكان من أصحاب رسول الله صلى الله عليه وسلم عن النبي صلى الله عليه وسلم أنه قال لمعاوية: «اللهم اجعله هاديًا مَهْديًّا واهدِ به».رواه الترمذي وأحمد
عن أبي عزة الهذلي رضي الله عنه قال قال رسول الله صلى الله وسلم: «إذا أراد اللهُ قَبْضَ عبد بأرض جعلَ له بها حاجة».رواه الترمذي وأحمد وأبو داود الطيالسي
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋានសួគ៌ នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋាននរក នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋាននរក។ ហើយមានគេនិយាយថា៖ នេះជាកន្លែងរបស់អ្នក រហូតដល់អ្នកត្រូវបានអល់ឡោះជាម្ចាស់បង្កើតឲ្យរស់ឡើងវិញនាថ្ងៃបរលោក”។متفق عليه
عن أسامة بن زيد رضي الله عنهما قال: أشرفَ النبيُّ صلى الله عليه وسلم على أُطُم من آطام المدينة، فقال: «هل ترون ما أرى؟» قالوا: لا، قال: «فإنِّي لأرى الفتنَ تقع خِلال بيوتكم كوَقْع القَطْر».متفق عليه
عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال: «إن لله تِسْعَةً، وتِسْعِينَ، اسْمًا، مِائَةً إلا واحدا مَنْ أَحْصَاهَا دخل الجنة».متفق عليه
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។متفق عليه
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។رواه مسلم
អំពី អាពូម៉ាលិក អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។رواه مسلم
អំពី មូអាស رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់បានជិះសត្វលានៅពីក្រោយណាពី ﷺ ។ ពេលនោះ លោកបានសួរថា៖ “ឱមូអាស! តើអ្នកដឹងដែរឬទេ អ្វីទៅជាសិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ ហើយអ្វីទៅជាសិទ្ធិរបស់ខ្ញុំបម្រើអល់ឡោះចំពោះអល់ឡោះនោះ”? ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉សូលុលឡោះ! តើឲ្យខ្ញុំផ្ដល់ដំណឹងរីករាយនេះដល់មនុស្សលោកដែរឬទេ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំប្រាប់ពួកគេ ព្រោះធ្វើឲ្យពួកគេផេ្ដកផ្ដួល”។متفق عليه
អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាកត្តាចាំបាច់ទាំងពីរ? ពេលនោះ លោកបានឆ្លើយថា៖ “ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។رواه مسلم
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! កាលពីក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) អ៊ិពនូជុទ្ទអាន ធ្លាប់ជាអ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិត និងផ្តល់អាហារដល់ជនក្រីក្រ។ ដូច្នេះ តើទង្វើទាំងនោះផ្តល់ផលប្រយោជន៍ដល់គាត់ដែរឬទេ? លោកបានឆ្លើយថា៖ “គ្មានផ្តល់ផលប្រយោជន៍ដល់គាត់ឡើយ ពីព្រោះថា គ្មានថ្ងៃណាមួយដែលគាត់ពោលថា៖ “رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះកំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជំនុំជម្រះផងចុះ) នោះឡើយ”។رواه مسلم
អំពី សុហ្វយ៉ាន ពិន អាប់ទុលឡោះ អាស្សាក៏ហ្វី رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។رواه مسلم وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែព្រះអាទិត្យរះពីទិសខាងលិច។ នៅពេលដែលវារះ មនុស្សលោកបានឃើញវា ពេលនោះ ពួកគេក៏មានជំនឿទាំងអស់គ្នា។ នោះហើយគឺជាពេលដែល “ការមានជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អ ក្នុងពេលដែលគេមានជំនឿទេនោះ”។ (អាល់អាន់អាម៖១៥៨)។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សពីរនាក់បានលាតសម្លៀកបំពាក់របស់ពួកគេដែលនៅចន្លោះពួកគេ ហើយបន្ទាប់មកពួកគេមិនបានធ្វើការទិញលក់ ហើយមិនបានបត់វាវិញដែរ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានយកទឹកដោះអូដ្ឋរបស់គេរួច ហើយគេនឹងមិនផឹកវាឡើយ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានស្តារស្រះរបស់គេ ហើយគេមិនមានពេលវេលាដើម្បីបញ្ចូលទឹកនៅក្នុងវាឡើយ ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលអ្នកណាម្នាក់ដួសអាហារដល់មាត់របស់គេ តែគេមិនទាន់បានហូបវាឡើយ”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! គ្រាន់តែក្តៅត្រឹមភ្លើងធម្មតានេះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ លោកបានតបថា៖ “គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងធម្មតាហុកសិបប្រាំបួនភាគ ហើយរាល់កំដៅមួយភាគនៃហុកសិបប្រាំបួនភាគរបស់ភ្លើងនរកនោះ ស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ”។متفق عليه
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អាស رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនាភាវៈ(ម៉ាខ្លូក)ទាំងឡាយមុននឹងទ្រង់បង្កើតមេឃនិងផែនដីប្រាំម៉ឺនឆ្នាំ”។ លោកបន្តថា៖ “ហើយអារ៉ស្ហ(បល្ល័ង្គ)របស់ទ្រង់នៅពីលើទឹក”។رواه مسلم
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស្ហ رضي الله عنهما ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ ព្រោះជនណាដែលសឡាវ៉ាតមកចំពោះខ្ញុំមួយដង អល់ឡោះជាម្ចាស់នឹងសឡាវ៉ាតទៅលើគេវិញដប់ដង។ ក្រោយមក ចូរពួកអ្នកសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ)។ ពិតណាស់ វាជាឋានៈមួយនៅក្នុងឋានសួគ៌ដែលគេមិនអនុញ្ញាតឲ្យអ្នកណាក្រៅពីខ្ញុំបម្រើរបស់អល់ឡោះតែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា ខ្ញុំគឺជាម្នាក់នោះ។ ហេតុនេះ បុគ្គលណាសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ) រូបគេនឹងទទួលបាននូវការជួយអន្ដរាគមន៍(ពីខ្ញុំ)”។رواه مسلم