KM
Virtues and Manners
Heart-Softeners and Sermons
63 hadiths
Acts of Heart
14
Asceticism and Piety
2
States of the Righteous Believers
4
Condemning Sins
6
Condemning Love of the World
8
Condemning Whims and Desires
1
التوبة
3
Purification of Souls
9
Descriptions of Paradise and Hell
17
63 hadiths
អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សម្រាប់អ្នកមានជំនឿ នៅក្នុងឋានសួគ៌មានតង់មួយធ្វើពីគុជខ្យងដែលមានបណ្ដោយហុកសិបម៉ាយ។ សម្រាប់អ្នកមានជំនឿនៅក្នុងតង់នោះមានភរិយាជាច្រើន។ អ្នកមានជំនឿដើរជុំវិញពួកគេ ហើយពួកគេមើលមិនឃើញគ្នាឡើយ“។
متفق عليه
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានចាកចេញទៅកាន់កន្លែងសឡាតនាថ្ងៃរ៉យ៉ាអ័ទហា ឬរ៉យ៉ាហ្វិត្រោះ។ ពេលនោះ លោកបានដើរកាត់ក្រុមស្ត្រី ហើយលោកបានមានប្រសាសន៍ថា៖ “ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។ ពួកនាងបានសួរថា៖ តើអ្វីទៅជាភាពខ្វះខាតខាងបញ្ញារបស់ពួកយើង និងខាងសាសនារបស់ពួកយើងនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “តើពុំមែនទេឬដែលការធ្វើសាក្សីរបស់ស្ត្រីម្នាក់ ស្មើនឹងពាក់កណ្តាលនៃការធ្វើសាក្សីរបស់បុរសម្នាក់នោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “នោះហើយជាភាពខ្វះខាតខាងបញ្ញារបស់នាង។ តើពុំមែនទេឬដែលពេលនាងមករដូវ គឺនាងមិនសឡាត និងមិនបួសនោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាភាពខ្វះខាតខាងសាសនារបស់នាង”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំសម្រាប់ខ្ញុំបម្រើរបស់យើងនូវអ្វីដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតដល់"។ អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ប្រសិនបើអ្នកចង់ ចូរអ្នកសូត្រចុះ៖ “فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ” (ហើយគ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេនៃភាពសប្បាយរីករាយនោះឡើយ)។ [អាស្សាជើហ្ទះ៖១៧]
متفق عليه
عن عياض بن حمار المجاشعي رضي الله عنه ، أن رسول الله صلى الله عليه وسلم ، قال ذات يوم في خطبته: «ألَا إن ربي أمرني أن أُعَلِّمَكم ما جَهِلتم، ممَّا علَّمني يومي هذا، كلُّ مالٍ نَحَلتُه عبدًا حلال، وإني خلقتُ عبادي حُنَفاء كلهم، وإنهم أتتهم الشياطين فاجتالتهم عن دينهم، وحَرَّمت عليهم ما أحللتُ لهم، وأمرتهم أن يُشركوا بي ما لم أُنزِّل به سلطانا، وإن الله نظر إلى أهل الأرض، فمَقَتهم عربهم وعَجَمهم، إلَّا بقايا من أهل الكتاب، وقال: إنما بعثتُك لأبتليَك وأبتلي بك، وأنزلتُ عليك كتابًا لا يغسله الماءُ، تقرؤه نائمًا ويقظان، وإنَّ اللهَ أمرني أن أحرِق قُرَيشًا، فقلت: رب إذا يَثْلُغوا رأسي فيدعوه خُبْزة، قال: استخرجهم كما استخرجوك، واغزهم نُغزك، وأنفق فسننفق عليك، وابعث جيشا نبعث خمسة مثله، وقاتل بمن أطاعك مَن عصاك، قال: وأهل الجنة ثلاثة ذو سلطان مُقْسِط مُتَصَدِّق مُوَفَّق، ورجل رحيم رقيق القلب لكل ذي قربى ومسلم، وعفيف متعفِّف ذو عيال، قال: وأهل النار خمسة: الضعيف الذي لا زَبْر له، الذين هم فيكم تبعا لا يبتغون أهلا ولا مالا، والخائن الذي لا يخفى له طمع، وإن دقَّ إلا خانه، ورجل لا يُصبح ولا يمسي إلا وهو يخادعك عن أهلك ومالك «وذكر» البخل أو الكذب والشِّنظير الفحَّاش».
رواه مسلم
عن عبد الله بن عمر رضي الله عنهما أنَّ رسول الله صلى الله عليه وسلم قال: «عُذِّبت امرأة في هِرَّة سَجَنَتْها حتى ماتت، فدخلت فيها النار، لا هي أطعمتها ولا سَقتها، إذ حبستها، ولا هي تَركتْها تأكل مِن خَشَاشِ الأرض».
متفق عليه
عن أبي هريرة عن النبي صلى الله عليه وسلم قال: «لعن الله السارق، يسرق البَيْضَةَ فَتُقْطَعُ يده، ويسرِقُ الحَبْلَ فَتُقْطَعُ يَدُهُ».
متفق عليه
អំពី អាពូម៉ាលិក អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។
رواه مسلم
អំពី សុហ្វយ៉ាន ពិន អាប់ទុលឡោះ អាស្សាក៏ហ្វី رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។
رواه مسلم وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! គ្រាន់តែក្តៅត្រឹមភ្លើងធម្មតានេះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ លោកបានតបថា៖ “គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងធម្មតាហុកសិបប្រាំបួនភាគ ហើយរាល់កំដៅមួយភាគនៃហុកសិបប្រាំបួនភាគរបស់ភ្លើងនរកនោះ ស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ”។
متفق عليه
عن ابن عباس حسبنا الله ونعم الوكيل: «قالها إبراهيم عليه السلام حين أُلقي في النار، وقالها محمد صلى الله عليه وسلم حين قالوا: {إن الناس قد جمعوا لكم فاخشوهم فزادهم إيمانا، وقالوا: حسبنا الله ونعم الوكيل} [آل عمران: 173]».
رواه البخاري
عن جابر قال: قال رسول الله صلى الله عليه وسلم: «إذا قضى أحدكم الصلاة في مسجده فليجعل لبيته نصيبًا من صلاته، فإن الله جاعلٌ في بيته من صلاته خيرًا».
رواه مسلم
អំពី អ៊ុមមូសាឡាម៉ះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់គាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនមូស្លីមណាម្នាក់ដែលជួបប្រទះគ្រោះអ្វីមួយ ហើយគេសូត្រនូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើថា៖ "إنّا للهِ وَإنَّا إِلَيْهِ رَاجِعُونَ ، اللَّهُمَّ أْجُرْنِي فِي مُصِيبَتِي، وَأَخْلِفْ لِي خَيْرًا مِنْهَا " (ពិតប្រាកដណាស់ ពួកយើងគឺជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពួកយើងពិតជានឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ផលបុណ្យដល់ខ្ញុំចំពោះគ្រោះរបស់ខ្ញុំនេះ ហើយសូមទ្រង់ជំនួសឲ្យខ្ញុំវិញល្អជាងអ្វីដែលខ្ញុំបានបាត់បង់ផងចុះ) នោះអល់ឡោះជាម្ចាស់នឹងជំនួសឲ្យជននោះល្អជាងអ្វីដែលរូបគេបានបាត់បង់ជាមិនខាន”។ អ៊ុមមូសាឡាម៉ះ បាននិយាយថា៖ នៅពេលដែលអាពូសាឡាម៉ះបានស្លាប់ ខ្ញុំបាននិយាយថា៖ តើមានជនមូស្លីមណាម្នាក់ដែលល្អជាងអាពូសាឡាម៉ះទៀតនោះ? ជាផ្ទះទីមួយដែលបានភៀសខ្លួនទៅកាន់រ៉ស៊ូលុលឡោះ ﷺ។ ក្រោយមក ខ្ញុំក៏បានសូត្រទូអានេះ។ ពេលនោះ អល់ឡោះជាម្ចាស់បានជំនួសឲ្យខ្ញុំនូវរ៉ស៊ូលុលឡោះ ﷺ។
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ដួងចិត្តរបស់មនុស្សចាស់នៅតែក្មេងជានិច្ចចំពោះពីរប្រការគឺ ស្រឡាញ់លោកិយ និងមានក្តីស្រមៃវែងឆ្ងាយ”។
رواه البخاري
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាក្រៅពីម្លប់របស់ទ្រង់ឡើយគឺ មេដឹកនាំដែលយុត្ដិធម៌, យុវជនដែលធំឡើងស្ថិតនៅក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះ, បុរសដែលចិត្ដរបស់គេផ្សារភ្ជាប់នឹងម៉ាស្ជិត, បុរសពីរនាក់ដែលស្រលាញ់រាប់អានគ្នាដើម្បីអល់ឡោះ ពួកគេជួបគ្នានិងបែកគ្នាក្នុងបុព្វហេតុនេះ, បុរសដែលស្ដ្រីមានពូជអម្បូរនិងរូបសម្រស់បបួលខ្លួនមករួមមេត្រី តែរូបគេឆ្លើយតបថា៖ (ទេ) ពិតណាស់ ខ្ញុំខ្លាចអល់ឡោះ, បុរសដែលធ្វើការបរិច្ចាគទាន ហើយលាក់បាំង រហូតដល់ដៃឆេ្វងរបស់គេមិនដឹងពីអ្វីដែលដៃស្ដាំរបស់គេធ្វើការបរិច្ចាគ និងបុរសដែលរលឹកដល់អល់ឡោះពេលនៅស្ងាត់ម្នាក់ឯង ដោយសម្រក់ទឹកភ្នែក”។
متفق عليه
عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «مَنْ آمَنَ بِاللَّهِ وَبِرَسُولِهِ، وَأَقَامَ الصَّلاَةَ، وَصَامَ رَمَضَانَ كَانَ حَقًّا عَلَى اللَّهِ أَنْ يُدْخِلَهُ الجَنَّةَ، جَاهَدَ فِي سَبِيلِ اللَّهِ أَوْ جَلَسَ فِي أَرْضِهِ الَّتِي وُلِدَ فِيهَا»، فَقَالُوا: يَا رَسُولَ اللَّهِ، أَفَلاَ نُبَشِّرُ النَّاسَ؟ قَالَ: «إِنَّ فِي الجَنَّةِ مِائَةَ دَرَجَةٍ، أَعَدَّهَا اللَّهُ لِلْمُجَاهِدِينَ فِي سَبِيلِ اللَّهِ، مَا بَيْنَ الدَّرَجَتَيْنِ كَمَا بَيْنَ السَّمَاءِ وَالأَرْضِ، فَإِذَا سَأَلْتُمُ اللَّهَ فَاسْأَلُوهُ الفِرْدَوْسَ، فَإِنَّهُ أَوْسَطُ الجَنَّةِ وَأَعْلَى الجَنَّةِ -أُرَاهُ- فَوْقَهُ عَرْشُ الرَّحْمَنِ، وَمِنْهُ تَفَجَّرُ أَنْهَارُ الجَنَّةِ».
رواه البخاري
Previous page
Page 3 of 3